ជីវិតកម្សាន្ដ
Ananda ទម្លាយពីជីវិតក្រោយរៀបការបាន ៤ ខែថា គ្រប់យ៉ាងត្រូវធ្វើតាមភរិយាទាំងស្រុង
តារាប្រុសរូបសង្ហា Ananda Everingham បានទម្លាយពីជិវិតក្រោយរៀបអាពាហ៍ពិពាហ៍៤ខែជាមួយភរិយាដែលជាអ្នករចនាម៉ូដគឺនាង Nut Nitcha ថា គ្រប់យ៉ាងមិនដូចកាលនៅលីវនោះទេ ព្រោះលោកត្រូវធ្វើតាមភរិយានិងចំណង់ចំណូលចិត្តនាងទាំងស្រុង។

តារាប្រុសរូបនេះបាននិយាយក្នុងបទសម្ភាសន៍មួយថា លោកបានក្លាយជាតុក្កតាស្លៀកពាក់ដោយប្រពន្ធផ្ទាល់។ ពីព្រោះថ្ងៃខ្លះភរិយាផ្តល់សំលៀកបំពាក់ឲ្យស្លៀក ហើយមានពេលខ្លះត្រូវចេញទៅក្រៅ ភរិយាតែងតែផ្ញើស្ទីលសក់របស់តារាណាមួយ ហើយប្រាប់ឲ្យធ្វើស្ទីលធ្វើម៉ូដសក់នេះឲ្យគាត់មើល។ លោកមានអារម្មណ៍ថាវាផ្ទុយនឹងរូបរាងលោកខាងលិចរបស់លោកយ៉ាងខ្លាំង។ ទោះយ៉ាងណាក៏ដោយ លោកនឹងថតរូបដើម្បីបង្ហាញប្រពន្ធមើលថាបានធ្វើវាដើម្បីនាង ប៉ុន្តែក្រោយមកលោកនៅតែឲ្យជាងសក់ធ្វើម៉ូដដែលលោកពេញចិត្តវិញដដែល។
តារាសម្ដែង Ananda Everingham បានបញ្ចាក់បន្ថែមទៀតថា “ប្រពន្ធខ្ញុំចូលចិត្តតារាកូរ៉េ Song Joong Ki ខ្លាំងណាស់ នាងនឹងព្យាយាមកាត់សក់ឲ្យដូច Song Joong Ki ប៉ុន្តែមិនបានសម្រេចទេ ព្រោះខ្ញុំមានមុខកាត់ទៅបរទេសច្រើនជាង”។
ត្បិតថាត្រូវតម្រូវចិត្តភរិយាច្រើនជាងខ្លួនឯងក្ដី ប៉ុន្តែតារាប្រុសរូបនេះក៏មិនភ្លេចបង្ហើបថា នេះគឺជាចំណុចសំខាន់មួយទៀតនៃជីវិតអាពាហ៍ពិពាហ៍របស់លោក។ កាលមុនលោកធ្លាប់និយាយថាមិនចង់សាងគ្រួសារ ដោយសារតែទទួលរងឥទ្ធិពលពីស្ថានភាពឪពុកម្ដាយលែងលះ តែមកទល់ពេលនេះ លោកនៅតែមិនស្ដាយក្រោយដែលជ្រើសយកនាងជាគូអនាគត៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រលាន់មាត់ម្ដងទៀតថាតួ “ឡៃឡាធីតាយក្ខ” អាយុ ១១ ឆ្នាំ ស្អាតពេកដូចមនុស្សវ័យក្រមុំ
ចុចអាន៖Prang ឆ្លើយយ៉ាងច្បាស់ ពីទំនាក់ទំនងជាមួយបុរសនាងកំពុងស្និទ្ធស្នាលជាមួយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


