ជីវិតកម្សាន្ដ
Aff ប្រាប់ពីការជួបគ្នាលើកដំបូងជាមួយអតីតស្វាមី Songkran ក្រោយលែងលះ ១១ឆ្នាំ
កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេល Aff Taksorn លេចមុខក្នុងរូបភាពគ្រួសាររបស់អតីតស្វាមី Songkran Techanarong ធ្វើឲ្យអ្នកលេងអ៊ីនធឺណិតសឹងមិនជឿថា នេះគឺជាការពិតនោះទេ។

យ៉ាងណាមិញក្នុងកម្មវិធីមួយ អ្នកមេម៉ាយកូនមួយរូបនេះបានបញ្ចេញមតិលើរូបភាពដែលទស្សនិកជនចាប់អារម្មណ៍ថា “ពិតជាមិនបានគិតថា វានឹងជាព័ត៌មានឬការចាប់អារម្មណ៍ពីមហាជនទេ។ ព្រោះធម្មតាឲ្យតែកៀកចូលឆ្នាំថ្មីគឺខ្ញុំតែងនាំកូនទៅជួបលោកតា។ ថ្ងៃនោះ Songkran ក៏ទៅនោះដែរ ទើបពួកយើងសម្រេចថតរូបជុំគ្នា ណាមួយគិតថាខានថតជាមួយគ្នាយូរដែរហើយ”។
តារាសម្ដែងរូបនេះបានបន្ថែមទៀតថា កន្លងមក Songkran បានបំពេញតួនាទីក្នុងនាមជាឪពុកយ៉ាងល្អ។ បើទោះបីជាអ្នកទាំងពីរលែងលះគ្នាយូរហើយក្ដី ប៉ុន្តែក៏មិនបានធ្វើឲ្យកូនឯកានៅពេលគ្មានក្រុមគ្រួសារជុំគ្នាដែរ។
លើសពីនេះដែរ នាងក៏ឆ្លៀតនិយាយពីពាក្យចចាមអារ៉ាមស្នេហាជាមួយមនុស្សប្រុសវ័យក្មេងថា នាងមិនបានបិទសិទ្ធខ្លួនឯងក្នុងការជ្រើសរើសនរណាឡើយ។ ប្រសិនបើមានពិតមែន នាងនឹងបង្ហាញទស្សនិកជនមិនខានទេ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


