ជីវិតកម្សាន្ដ
តារាសម្ដែង Patricia Good ទម្លាយចរិតសា្វមីខ្ទេច ក្រោយរៀបការបានកូនមួយ
មកទល់នឹងពេលនេះ តារាសម្ដែងថៃ Patricia Good និងស្វាមី Note Wiset ដែលជាសេដ្ឋីហាយសូរលំដាប់ប្រទេស បានរៀបការរួមរស់ជាមួយគ្នាអស់រយៈពេល ៩ខែមកហើយ និងមានកូនស្រីដំបូងជាចំណងដៃអាពាហ៍ពិពាហ៍ ខណៈទំនាក់ទំនងប្ដីប្រពន្ធហាក់ប្រកបដោយសុភមង្គល ពុំមានពាក្យចចាមអារ៉ាមមិនល្អអ្វីឡើយ។

ក្រោយរៀបការ និងមានកូនស្រីម្នាក់ជាចំណងស្នេហ៍ ជីវិតគូរវាង Patricia Good និងស្វាមី ពុំសូវបង្ហាញជាសាធារណៈនោះទេ ប៉ុន្តែថ្មីៗនេះ ឆ្លៀតក្នុងឱកាសបង្ហាញខ្លូនក្នុងព្រឹត្តិការណ៍មួយ នាងបានទម្លាយចរិតរបស់ស្វាមីសឹងគ្មានសល់ ក្រោយពេលអ្នកកាសែតតាមសួរនាំ។

ប្រាប់ទៅកាន់អ្នកកាសែត Patricia Good និយាយថា តាំងពីនៅជាគូសង្សារ រហូតដល់ពេលរៀបការ និងមានកូនមួយ ចរិតរបស់ Note ចំពោះនាង មិនផ្លាស់ប្ដូរសូម្បីបន្តិច។ ចាប់ពីនៅជាសង្សារនៅឡើយ Note តែងតែតាមថែនាង បារម្ភពីនាង ទិញអំណោយជូននាង មិនថាថ្ងៃពិសេស ឬមិនពិសេសនោះទេ គាត់ធ្វើល្អដាក់នាងជានិច្ច។ ចំណែករឿងសិល្បៈ គាត់មិនធ្លាប់ជំទាស់នឹងនាងដែរ ព្រោះវាជាការងារដែលនាងស្រឡាញ់ ឱ្យតែនាងសប្បាយចិត្ត គាត់មិនប្រកាន់ ឬប្រចណ្ឌអ្វីឡើយ។

មកទល់នឹងបច្ចុប្បន្ន ទង្វើគ្រប់យ៉ាងដែល Note ធ្លាប់ធ្វើដាក់នាងកាលនៅជាសង្សារ គាត់នៅតែរក្សាធ្វើដដែល ទោះបីជាពេលខ្លះនាងប្រកែកមិនចង់បានអំណោយ តែគាត់មានៈទិញនេះទិញនោះជូននាងមិនដែលខាន មិនថាសម្លៀកបំពាក់ ស្បែកជើង ឬកាបូបជាដើម។ មិនតែប៉ុណ្ណោះ កាលនាងនៅពពោះគាត់សុខចិត្តផ្អាកការងារ ដើម្បីជូននាងទៅមន្ទីរពេទ្យពិនិត្យពោះរាល់លើក។

ទង្វើទាំងនេះ ធ្វើឱ្យ Patricia Good អួតអ្នកកាសែតទាំងញញឹម និងមោទកភាព ព្រោះមិនមែននារីគ្រប់រូបដែលបានស្វាមីជាអ្នកមាន សុទ្ធតែមានសំណាងដូចនាងនោះទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្រឡាញ់គ្នាជាមួយសេដ្ឋី Pranai ៣ឆ្នាំហើយ Taew នៅតែសិក្សាពីគ្នា មិនទាន់ចង់រៀបការ
ចុចអាន៖ បង្ហាញតម្លៃអចលនទ្រព្យរាប់លានដុល្លាររបស់ Song Joong Ki សុទ្ធតែនៅទីក្រុងធំៗលើលោក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


