ជីវិតកម្សាន្ដ
បង្ហាញតម្លៃអចលនទ្រព្យរាប់លានដុល្លាររបស់ Song Joong Ki សុទ្ធតែនៅទីក្រុងធំៗលើលោក
ថ្វីត្បិតមិនសូវបង្ហាញវត្តមានក្នុងភាពយន្តភាគញឹកញាប់ដូចមុន ប៉ុន្តែតារាសម្ដែងកូរ៉េខាងត្បូង Song Joong Ki មានផ្ទះធំៗ ៣កន្លែង សុទ្ធតែនៅក្នុងទីក្រុងល្បីៗលើលោក ខណៈផ្ទះទាំងនោះសរុបជាប្រាក់ តម្លៃរាប់លានដុល្លារអាមេរិក។

យោងតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍ tvN បានបង្ហាញថា បច្ចុប្បន្ន Song Joong Ki មានអចលនទ្រព្យជាច្រើននៅក្នុងដៃ ដែលក្នុងនោះលោកមានខុនដូ និងផ្ទះល្វែងជាច្រើនខ្នងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង និងវីឡាមួយខ្នងនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ហើយមួយខ្នងទៀតនៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក។

តាមរបាយការណ៍អចលនទ្រព្យរបស់តួឯកប្រុសរឿង “មេធាវីដៃឆៅ” នៅសេអ៊ូលមានតម្លៃសរុបដល់ទៅ ៦៤លានដុល្លារអាមេរិក ចំណែកខុនដូប្រណីតនៅរដ្ឋហាវ៉ៃតម្លៃ ២.២៨លានដុល្លារអាមេរិក។
ទោះបីទស្សនិកជនមិនដឹងច្បាស់នូវតម្លៃផ្ទះនៅទីក្រុងរ៉ូម ប៉ុន្តែគេជឿថា ផ្ទះមួយខ្នងនេះក៏ពុំមានតម្លៃទាបនោះដែរ ត្បិតបច្ចុប្បន្នវាជាកន្លែងស្នាក់នៅរវាង Song Joong Ki និងភរិយា Katy Louise Saunder ព្រមទាំងកូនដំបូងរបស់ពួកគេ៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ គ្រាន់តែ Mai Davika បង្ហោះរូបលើ IG ម្ដង អាចរកប្រាក់បានជិត ២សែនដុល្លារអាមេរិក
ចុចអាន៖ បង្ហោះ Instagram ម្ដងៗ Song Hye Kyo រកចំណូលបានខ្ទង់សែនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


