Lee Jong Suk លក់អាគារមួយចេញក្នុងតម្លៃ ៣,២លានដុល្លារ ក្រោយជាម្ចាស់កម្មសិទ្ធិអស់ ៤ឆ្នាំ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

Lee Jong Suk លក់អាគារមួយចេញក្នុងតម្លៃ ៣,២លានដុល្លារ ក្រោយជាម្ចាស់កម្មសិទ្ធិអស់ ៤ឆ្នាំ

Published

on

យោងតាមរយៈសារព័ត៌មានកូរ៉េ បានចុះផ្សាយឱ្យដឹងតារាសម្ដែងប្រុសរូបសង្ហា Lee Jong Suk បានលក់អាគារមួយកន្លែងរ​បស់​លោ​ក​ដែលមានទំហំ ១៥៤.៨៨ ម៉ែត្រក្រឡា (១.៦៦៧ ហ្វីតការ៉េ) កាលពីដើមខែ នៅឯតំបន់ Hannam-dong ទីក្រុងសេអ៊ូល ដែល​ប្រ​ជុំដោយ​អ្នកអភិជនរស់នៅ ត្រូវបានលក់ក្នុងតម្លៃ ៣,៥៩ ពាន់លានវ៉ុន (៣,២ លានដុល្លារអាមេរិក)។

ត្រឡប់មករម្លឹកសារជាថ្មីម្ដងទៀត តារាសម្ដែងប្រុសរូបនេះ បានទិញអាគារមួយនេះទុកជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងឆ្នាំ ២០១៨ ក្នុ​ង​តម្លៃប្រមាណ ៣ ពាន់លានវ៉ុន (២,៦៨ លានដុល្លារអាមេរិក)។ រហូតមកដល់ពេលនេះមានសេចក្តីរាយការណ៍មកថា តា​រាសម្ដែង​ប្រុ​ស​រូបនេះ មិនមានឈ្មោះក្នុងបញ្ជីកម្មសិទ្ធិលើអចលនទ្រព្យនោះទៀតនោះទេ ព្រោះវាត្រូវបាន​កែសម្រួលជាបញ្ជីផ្ទេរសិ​ទ្ធិ​កា​ន់​កាប់​ថ្មី។

ទោះបីជាមានព័ត៌មានចុះផ្សាយពីអាគាររបស់លោកត្រូវបានលក់ចេញយ៉ាងណាក៏ដោយ ក្នុងឆ្នាំ ២០២០ នេះ ក៏លោកមិន​បាន​បា​ត់​បង់​​ទ្រព្យការវិនិយោគសរុបនោះទេ។ ថែមទាំងទទួលបានប្រាក់ចំណេញដល់ ២,០៥ ពាន់លានវ៉ុនកូរ៉េ (១,៨ លានដុល្លារអាមេរិក) ពី​អាគារដែលលោកបានលក់ថែមទៀត ក្រោយកាន់កាប់បាន ៤ឆ្នាំ។ ទន្ទឹមនឹងនេះដែរ Lee Jong Suk បានប្រកាស​វិលចូល​សិ​ល្បៈ​វិញ​ក្នុងឆ្នាំ ​២០២១នេះ បន្ទាប់ពីរំសាយចេញពីយោធាកាលពីថ្ងៃទី ២ ខែមករាកន្លងទៅ៕

ផ្ដល់អត្ថបទដោយ៖Porman

ចុចអាន៖Lisa ​សមាជិក ​BLACKPINK ​កំពុងរង​ការវាយ​ប្រហារ​ពីការរើស​អើង​ជាតិ​សាសន៍​

ចុចអាន៖តាមពិត តារាប្រុសកូរ៉េរូបសង្ហាទាំងនេះ ជាអាយដលសំណព្វចិត្តរបស់តារាស្រីថៃ ៦ដួងនេះសោះ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services