ព័ត៌មានអន្ដរជាតិ
អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត
អតីតប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិនត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតដោយតុលាការនៅខេត្តហ៊ូប៉ីភាគកណ្តាលរបស់ប្រទេសចិន នៅក្នុងយុទ្ធនាការបង្រ្កាបលើលីគបាល់ទាត់អាជីពដែលញាំញីដោយអំពើពុករលួយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា អតីតប្រធានកីឡាបាល់ទាត់ លោក Chen Xuyuan ត្រូវបានកាត់ទោសជាប់ពន្ធនាគារកាលពីថ្ងៃអង្គារ រួមជាមួយនឹងនាយកប្រតិបត្តិកីឡាជាន់ខ្ពស់ជាច្រើនរូប បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែ។
ទោះបីជាមានទស្សនៈវិស័យរបស់មេដឹកនាំចិន Xi Jinping ក្នុងការប្រែក្លាយប្រទេសទៅជាមហាអំណាចបាល់ទាត់ក៏ដោយ ក៏គេមើលឃើញថា ការអភិវឌ្ឍន៍បាល់ទាត់អាជីពកម្រិតខ្ពស់របស់ខ្លួនត្រូវបានជាប់គាំងដោយសារការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុមិនល្អ និងអំពើពុករលួយចាក់ឫសយ៉ាងជ្រៅ។
ប្រភពបានឱ្យដឹងថា លោក Chen ស្ថិតក្នុងចំណោមមន្ត្រីបាល់ទាត់ជាច្រើនរូបដែលត្រូវបានជាប់ឃុំដោយការស៊ើបអង្កេតប្រឆាំងអំពើពុករលួយដែលកំពុងបន្ត ហើយក្នុងនោះមន្ត្រីស៊ើបអង្កេតក៏បានកំណត់គោលដៅលើអតីតអនុប្រធានសមាគមលោក Yu Hongchen អតីតគ្រូបង្វឹកក្រុមជម្រើសជាតិលោក Li Tie និងអ្នកផ្សេងទៀតជាច្រើន។លើសពីនេះ សម្រាប់លោក Chen ក៏ត្រូវបានរឹបអូសទ្រព្យសម្បត្តិ និងដកហូតសិទ្ធិនយោបាយរបស់គាត់អស់មួយជីវិតផងដែរ ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា នៅក្នុងការកាត់ទោស Chen តុលាការប្រជាជនកម្រិតមធ្យមនៅទីក្រុង Huangshi បាននិយាយថា ចុងចោទបានប្រើតួនាទីរបស់គាត់ដើម្បីជួយដល់ក្រុមហ៊ុន និងបុគ្គលដែលគាត់បានធ្វើការជាមួយនឹងថ្នូរទឹកប្រាក់យ៉ាងច្រើន ។
របាយការណ៍បានបង្ហាញថា លោក Chen បានទទួលសំណូកពីចន្លោះ ១០ ទៅ ១១លានដុល្លារ រហូតដល់ ២១៧លើក គិតតាំងពីឆ្នាំ ២០១០ រហូតដល់ឆ្នាំ ២០២៣ ដែលចំនួនទឹកប្រាក់សរុបបានមកពីអំពើពុករលួយនេះ តុលាការបាននិយាយថា “ជាចំនួយលុយច្រើនហួសប្រមាណ” ។ ជាមួយគ្នានេះ តុលាការបាននិយាយថា “ទង្វើរបស់ Chen បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ និងយុត្តិធម៌នៅក្នុងវិស័យកីឡាបាល់ទាត់ និងបរិស្ថានវិទ្យានៃឧស្សាហកម្ម ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្មបាល់ទាត់ជាតិ”។
សូមជម្រាបផងដែរថា ប្រទេសចិនគឺជាមហាអំណាចកីឡាដ៏អស្ចារ្យមួយរបស់ពិភពលោក ដោយអត្តពលិករបស់ខ្លួនតែងតែគ្របដណ្តប់លើព្រឹត្តិការណ៍សំខាន់ៗដូចជាអូឡាំពិក និងកីឡាអូឡាំពិករដូវរងា។ ប៉ុន្តែវាជាប្រវត្តិសាស្ត្រមិនសូវទទួលបានជោគជ័យជាមួយនឹងកីឡាបាល់ទាត់ឡើយ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


