ជីវិតកម្សាន្ដ
តួឯកប្រុសរឿង”កូនពស់កេងកង” ប្រាប់ស្ថានភាពផ្ទាល់ខ្លួន ក្រោយរងជំងឺសើស្បែកកម្រិតធ្ងន់រាប់ឆ្នាំ
ទស្សនិកជននិយមតាមដានរឿងភាគថៃនាជំនាន់ឆ្នាំ១៩៩០ ប្រាកដជាស្គាល់យ៉ាងច្បាស់នូវតារាប្រុសជើងចាស់លោក Mek Winai Kraibutr ដែលជាធ្លាប់ជាតួឯកប្រុសក្នុងរឿង “កូនពស់កេងកង” ដោយសម្ដែងជាមួយតារាខ្មែរ ជាក់ជាមិនខានឡើយ។ ស្របពេលថ្មីៗនេះ លោកបានបង្ហោះឃ្លិបប្រាប់ស្ថានភាពជំងឺសើស្បែកលើរាងកាយ អស់រយៈពេលច្រើនឆ្នាំ។
តារាប្រុសរូបនេះបានប្រាប់យ៉ាងលាក់លាក់នូវស្ថានភាពនាបច្ចុប្បន្ន តាមរយៈគណនីផ្ទាល់ខ្លួនពីជំងឺសើស្បែកដែលកើតលើរាងកាយរបស់លោកមករាប់ឆ្នាំ។ លោក Winai បានបញ្ចាក់ប្រាប់ថា ឥលូវនេះលោកមានសុខភាពកាន់តែរឹងមាំ និងអាចក្រោកឡើងដើរដោយខ្លួនឯង ហើយថែមទាំងអាចចេញទៅក្រៅហាលថ្ងៃ ខុសពីមុនឆ្ងាយ។
តាមរយៈបណ្ដាញសង្គម TikTok ឈ្មោះ winaikraibutr បានបង្ហោះឃ្លិបវីដេអូ ដោយធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពជំងឺចុងក្រោយ។ នៅក្នុងវីដេអូឃ្លិបនោះ លោកបាននិយាយថា “ខ្ញុំនឹងព្យាយាមដើរនៅក្រោមពន្លឺព្រះអាទិត្យឲ្យបានរាល់ថ្ងៃ ដើម្បីឲ្យសាច់ដុំរឹងមាំអាចដើរបានដូចគេឯងវិញ”។

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីអ្នកគាំទ្ររបស់តារាសម្ដែងជើងចាស់ Winai បានឃើញពីស្ថានភាពលោកអាចក្រោកពីកន្លែងអង្គុយ ហើយដើរត្រឡប់មកវិញដោយខ្លួនឯង ម្នាក់ៗបានសម្ដែងនូវសេចក្ដីរីករាយយ៉ាងក្រៃលែង សឹងមិននឹកស្មានថា លោកអាចមានថ្ងៃនេះបានឡើងវិញទេ។
លើសពីនេះទៀតសោត អ្នកលេងអ៊ីនធឺណិតជាច្រើនបានចូលមកបញ្ចេញមតិណែនាំថាលោកគួរព្យាយាមអង្គុយនៅក្រោមពន្លឺព្រះអាទិត្យពេលព្រឹកប្រហែល ១០នាទី ដើម្បីឲ្យរាងកាយទទួលបានវីតាមីនពេញលេញ។ ជាងនេះទៅទៀត ក៏មានប្រជាពលរដ្ឋមួយចំនួនបានចូលមកបញ្ចេញយោបល់ និងណែនាំមន្ទីរពេទ្យល្អៗ ក្នុងករណីលោក Winai និងក្រុមគ្រួសារមានចំណាប់អារម្មណ៍មកទទួលការព្យាបាលបន្ថែមដោយផ្ទាល់ពីវេជ្ជបណ្ឌិតឯកទេស។
សូមជម្រាបជូនថា តួប្រុសដ៏សង្ហានិងពោរពេញដោយសមត្ថភាពពេញខ្លួន ជំនាន់ឆ្នាំ៩០ និងជាតួរឿង “នាងណាត” ឆ្នាំ ១៩៩៩ បានកើតជំងឺពងបែកពាសពេញរាងកាយ រហូតជំងឺធ្វើទុក្ខរាងលាកាយចុះខ្សោយកម្លាំង។ កាលណោះ មិនត្រឹមតែមានជំងឺសើស្បែកមួយមុខទេ សូម្បីតែស្ថានភាពហិរញ្ញវត្ថុរបស់លោកក៏ត្រូវជាប់គាំងជំពាក់បំណុរគេជុំទិស ដល់ថ្នាក់លើកដៃសំពះអង្វរម្ចាស់បំណុរសុំពន្យារពេលថែមទៀតផង។
ថ្វីបើ តួប្រុសដ៏មានទេពកោសល្យ Winai មានជំងឺប្រចាំកាយព្យាបាលមករាប់ឆ្នាំក្ដី ប៉ុន្តែនៅពេលដែលទស្សនិកជនឃើញពីស្ថានភាពលោកប្រសើរឡើង ម្នាក់ៗបានចាត់ទុកថា ពេលនេះវាជាសញ្ញាល្អមួយ។ ដោយសារតែសុខភាពរាងកាយមើលទៅរឹងមាំជាងមុន អាចក្រោកដើរក្នុងរយៈពេលវែង ហើយឆាប់ៗនេះ អ្នកគាំទ្រសង្ឃឹមថាលោកនឹងបង្ហាញវត្តមានលើអាជីពចាស់ជាក់ជាមិនខានឡើយ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស សុំឲ្យគ្រប់គ្នាអហោសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


