ជីវិតកម្សាន្ដ
ខាន់ ជេមស៍ ខំប្រឹងដុសខាត់សមត្ថភាពកូនៗ ឲ្យខ្លាំង ដើម្បីជោគជ័យក្នុងវិស័យសិល្បៈ
ម្ចាស់បទ “ស្តាយក្រោយ” លោក ខាន់ ជេមស៍ ដែលជាតារាចម្រៀងប្រុសល្បីឈ្មោះយូរឆ្នាំមកហើយនោះ កាលពីថ្មីៗ ដូចទស្សនិកជនធ្លាប់ដឹងហើយថា តារារូបនេះ បានបង្ហាញឆន្ទៈបណ្ដុះដុសខាត់សមត្ថភាពកូនប្រុស-ស្រី ទាំង ៤ ដើរតាមគន្លងសិល្បៈដូចលោក។

លោក ខាន់ ជេមស៍ ក៏បានអះអាងពីបំណងរបស់ខ្លួនក្នុងការត្រួសត្រាយផ្លូវសម្រាប់កូនៗ ឲ្យទទួលបានជោគជ័យលើអាជីពសិល្បៈ និងការគាំទ្រពីទស្សនិកជន ពិសេសលោកមានចក្ខុវិស័យបន្តអភិវឌ្ឍន៍ខ្លួន និងកូនៗ ទៅជាគ្រាប់ពេជ្រក្នុងសង្គម ដោយដឹកនាំវិស័យសិល្បៈកម្ពុជា ដើរឆ្ពោះទៅកាន់ឆាកអន្តរជាតិទៀតផង។

តួយ៉ាងថ្មីៗនេះ តារាចម្រៀងជើងចាស់លោក ខាន់ ជេមស៍ បានលើកឡើងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ដោយភ្ជាប់សកម្មភាព នៃការដឹកនាំកូនប្រុសសម្តែងក្នុង MV បទចម្រៀងថ្មីថា «ចេញដឹកបទថ្ងៃដំបូង ខ្ញុំរាងកាចបន្តិចហើយ ព្រោះចង់ឃើញកូនជោគជ័យនៅក្នុងវិស័យសិល្បៈមួយនេះ កូនប្រុសត្រូវចងចាំ បើកូនខ្សោយ ពិភពលោកមួយនេះនឹងបំភ្លេចកូនហើយ»។

លោក ខាន់ ជេមស៍ បានបញ្ជាក់បន្ថែមប្រាប់ដល់កូនៗ ដែរថា «ផ្លូវប៉ាបានត្រួសត្រាយឲ្យរួចហើយ កូនត្រូវតែប្រឹងឲ្យអស់ពីសមត្ថភាព កូនត្រូវចាំថា បើកូនធ្វើលំៗ លទ្ធផលក៏បានមកវិញលំៗ ដែរ»។ ចំពោះសម្ដីលើកឡើងរបស់លោក ខាន់ ជេមស៍ ក្នុងនាមជាឪពុកទៅកាន់កូនៗ របស់ខ្លួន បានធ្វើឲ្យអ្នកគាំទ្ររំភើប និងសរសើរលោកដែលជាឪពុកល្អ មានឆន្ទៈដុសខាត់កូន និងត្រួសត្រាយផ្លូវនៅក្នុងអាជីពសិល្បៈ។

គេធ្លាប់ចាំបានថា បន្ទាប់ពីចាកចេញពីទ្រនំចាស់ផលិតកម្មសាន់ដេ កាលនោះ លោក ខាន់ ជេមស៍ ម្ចាស់បទ”ស្តាយក្រោយ”រូបនេះ ក៏បានប្រកាសជំហរចំពោះការសម្រេចបើកផលិតកម្មផ្ទាល់ខ្លួន ដោយក្នុងនោះលោកបានបណ្ដុះថ្នាលសិល្បៈជំនាន់ថ្មី គឺ កូនប្រុស-ស្រី ទាំង ៤ ឲ្យដើរតាមគន្លងសិល្បៈដូចលោកទៀតផង។

សូមជម្រាបថា ចំពោះចំណងអាពាហ៍ពិពាហ៍ប្ដី-ប្រពន្ធរបស់លោក ខាន់ ជេមស៍ និងភរិយា គឺទទួលបានចំណងដៃកូន ៤ នាក់ ក្នុងនោះ ស្រី ២ នាក់ និងប្រុស ២ នាក់ ដោយកូនស្រីច្បងរបស់តារាចម្រៀងប្រុសរូបនេះកាន់តែធំពេញវ័យទន្ទឹមខ្លួនទៅហើយ និងថែមទាំងស្រស់ស្អាតគួរឲ្យស្រឡាញ់ដែលបច្ចុប្បន្ន ក្លាយជាតារាចម្រៀងក្នុងផលិតល្បីមួយជាមួយលោកដែលឪពុកទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


