ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ ចង់ឃើញកូនខ្មែររួមគ្នាហាត់គុនល្បុក្កតោឲ្យបានច្រើនដូចគេហាត់តេក្វាន់ដូ
តារាសម្តែង និងជាគ្រូគុណគុនល្បុក្កតោកញ្ញា ពេជ្រ ចរណៃ បានទទូចដោយចង់ឃើញកូនខ្មែរគ្រប់រូបពួតដៃគ្នាដើម្បីចូលរួមក្នុងការហាត់រៀន អភិរក្ស ដល់វិស័យក្បាច់គុនល្បុក្កតោខ្មែរឲ្យបានច្រើនដូចគេដែលហាត់តេក្វាន់ដូ។

ជាការពិតតារាសម្តែងកញ្ញា ពេជ្រ ចរណៃ កន្លងមកគឺនាងតែងបានចេញមុខដោយបំផុសដល់យុវជនឲ្យចូលរួមលើកស្ទួយ និងបង្ហាញសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោកតាមរយៈសកម្មភាពនានាដូចជា ការបង្ហាញក្បាច់គុនល្បុក្កតោល្ខោនខោល និងបង្ហោះរូបភាពស្លៀកពាក់សំលៀកបំពាក់បុរាណខ្មែរជាដើម ។
ទោះបីយ៉ាងណាតារាស្រីរូបស្រស់ ពេជ្រ ចរណៃ នៅ តែមិនភ្លេចចំពោះការស្នើក៏ដូចជាការអំពាវនាវយុវជនខ្មែរឲ្យចូលរួមលើកស្ទួយអភិរក្សតាមរយៈការហាត់រៀននូវហាត់គុនល្បុក្កតោខ្មែរ។ ក្នុងនោះកញ្ញា ពេជ្រ ចរណៃ ក៏បានចាត់ទុកថាបើប្អូនៗខ្មែរយើងសម័យក្រោយបានចូលហាត់គុនល្បុក្កតោឲ្យចេះគ្រប់ៗគ្នា ដូចគេចូលហាត់តេក្វាន់ដូ មិនដឹងជាល្អកម្រិតណាទេ?។

តារាសម្តែង ពេជ្រ ចរណៃ បានលើកឡើងថា សាលាគុនខ្មែរគួរតែមានការរីកដុះដាលឲ្យបានគ្រប់ទីកន្លែងពេញផ្ទៃប្រទេស ព្រោះឥឡូវនេះបរទេសគេទទួលស្គាល់ច្រើនណាស់។ គេនៅចាំបានថាកាលពីថ្មីៗកន្លងមកនេះ ពេជ្រ ចរណៃ ក៏បានបង្ហាញពីបំណងចង់ឲ្យមានថ្នាក់បង្រៀនគុន “ល្បុក្កតោខ្មែរ” ក្នុងម៉ោងសិក្សាសម្រាប់សិស្សានុសិស្សនៅតាមសាលារៀនទូទាំងប្រទេសផងដែរដើម្បីជាការចូលរួម ថែរក្សា អភិរក្ស ក្បាច់គុនបុរាណ “ល្បុក្កតោខ្មែរ” ។

បើតាមរយៈការបង្ហោះនៅលើហ្វេសប៊ុកផេកតារាស្រី កញ្ញា ពេជ្រ ចរណៃ បានបញ្ចេញខ្លឹមសារខ្លីថា “ខ្ញុំចង់ឲ្យមានថ្នាក់បង្រៀនគុន “ល្បុក្កតោខ្មែរ” ក្នុងម៉ោងសិក្សា តើបងប្អូនគិតយ៉ាងណាដែរគាំទ្រដែរ ឬទេ?។ ជាការលើកឡើងបែបនេះគេឃើញទស្សនិកជនមួយចំនួនបានបង្ហាញការគាំទ្រ និងស្នើឲ្យមានការដាក់បញ្ចូលគុនល្បុក្កតោសម្រាប់ម៉ោងសិក្សានៅតាមថ្នាក់រៀនផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


