ជីវិតកម្សាន្ដ
សិល្បករ-សិល្បការិនីល្បីៗរួមគ្នាបំផុសយុទ្ធនាការជំរុញតំបន់ទេសចរណ៍ក្នុងស្រុក និងបរិច្ចាគឈាម
សិល្បករ-សិល្បការិនីល្បីៗរបស់ខ្មែរមួយចំនួនបានលេចវត្តមានចូលរួមចូលរួមយុទ្ធនាការជំរុញតំបន់ទេសចរណ៍ក្នុងស្រុកជាមួយការបរិច្ចាគឈាម ដែលបាននិងកំពុងធ្វើឡើង នៅក្នុងខេត្តសៀមរាប។ សកម្មភាពនេះជាការឆ្លើយតបតាមការអំពាវនាវរបស់តារាសម្តែងទឹកភ្នែកកញ្ញា នី មុន្នីនាថ ក្នុងការបំផុសមហាជន និងអ្នកគាំទ្រ។

បើតាមការបញ្ជាក់របស់តារាស្រីកញ្ញា នី មុន្នីនាថ ព្រឹត្តិការណ៍នេះគឺរៀបចំធ្វើឡើងចាប់ពីថ្ងៃទី០៣-០៤ខែកុម្ភ:ឆ្នាំ២០២៤ នៅក្នុងទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប។ នៅក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានការប្រគុំតន្រ្តីសប្បាយៗ ចែកជូនពុកម៉ែបងប្អូននឹងអាចចូលរួមបានដោយសេរីជាមួយនឹងសិល្បករសិល្បករការិនីនៅក្នុងទឹកដីខេត្តសៀមរាប។
កញ្ញា នី មុន្នីនាថ ដែលជាប្រធានមូលនិធិឈាមផងនោះក៏បានអរគុណទៅដល់សិល្បករ-សិល្បការនីនឹង influence នៅក្នុងប្រទេសកម្ពុជាដែលបង្ហាញអំពីអារម្មណ៍គាំទ្រក្នុងការចូលរួមជំរុញតំបន់ទេសចរណ៍នៅក្នុងស្រុករួមជាមួយនឹងការបរិច្ចាកឈាម។
កញ្ញា នី មុន្នីនាថ កន្លងមកត្រូវបានគេស្គាល់ថា ជាតារាសម្តែងពូកែទឹកភ្នែកដែលក្តោបក្តាប់បានឱកាសសម្តែងតួឯកស្ទើរគ្រប់រឿងនៅក្នុងវិស័យភាពយន្តរបស់ខ្មែរ។ មិនតែប៉ុណ្ណោះនាងក៏ត្រូវបានទស្សនិកជនសរសើរតាមរយ:សកម្មភាពការងារសង្គមនឹងជាប្រធានមូលនិធិផ្តល់ឈាមទៀតផង។
លើសពីនេះតារាសម្ដែងទឹកភ្នែក នី មុន្នីនាថ ជាបន្តបន្ទាប់គេតែងតែឃើញនាងបង្ហាញសារចូលរួមបំផុសស្មារតីដល់បងប្អូនប្រជាពលរដ្ឋខ្មែរនិងសិល្បករ- សិល្បការិនីក្នុងកិច្ចការងារសង្គមដូចជា,ការចូលរួម បរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតអ្នកដែលត្រូវការឈាមបន្ទាន់, ផ្សព្វផ្សាយការអប់រំផ្សេងៗជាដើម៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


