ជីវិតកម្សាន្ដ
តារាសម្ដែងចិន Qin Lan បញ្ចប់ទំនាក់ទំនងជាមួយមិត្តប្រុសមានវ័យក្មេងជាង ១០ ឆ្នាំ
យោងតាមគេហទំព័រ Sina បានឲ្យដឹងថា តារាសម្តែងចិន Qin Lan មានអាយុ ៤៤ឆ្នាំ និងមិត្តប្រុសមានវ័យក្មេងជាង ១០ឆ្នាំ Wei Daxun បានបែកបាក់គ្នាជាសម្ងាត់ បន្ទាប់ពីបានរួមរស់ជាមួយគ្នាអស់រយៈពេលជាងមួយឆ្នាំ។ យោងតាមប្រភពជិតស្និទ្ធក៏បានឲ្យដឹងថា ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៣មក ពួកគេមិនបានបង្ហាញខ្លួនជាមួយគ្នាទេ។

នៅថ្ងៃទី ៣០ ខែមករា អ្នកសរសេរប្លុកចិនដ៏ល្បីម្នាក់បានបញ្ជាក់ពីរឿងរ៉ាវស្នេហារវាងតារាសម្ដែង Qin និង Wei បានបែកបាក់គ្នាដោយថា អ្នកទាំងពីរមានកាលវិភាគនៅទីក្រុងប៉េកាំង ប៉ុន្តែពួកគេមិនបានជួបគ្នាទេ។ លើសពីនេះទៀតសោត យោងតាមប្រភពផ្សេងៗគ្នា មូលហេតុដែលគូស្នេហ៍មួយគូនេះបែកគ្នាគឺ Qin មិនចង់រៀបការ ហើយគ្រួសារអ្នកមានរបស់ Wei មិនគាំទ្រទំនាក់ទំនងកូនប្រុសរបស់គាត់ជាមួយតារាស្រីមានវ័យចំណាស់ជាងកូនប្រុសទេ។
បន្ថែមពីនេះទៀត Qin គឺជាស្ត្រីសម័យទំនើបឯករាជ្យម្នាក់ដែលចង់កសាងអាជីព ខណៈដែលឪពុកម្តាយរបស់ Wei ចង់បានកូនប្រសាដែលចេះលះបង់ដើម្បីអាជីពរបស់នាង និងផ្តោតលើការមើលថែគ្រួសាររបស់នាង។ ទោះជាយ៉ាងណាក៏ដោយ ប្រភពខ្លះទៀតបាននិយាយថា នៅចុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤ គូស្នេហ៍តារាមួយគូនេះ មានកាលវិភាគការងារតឹងតែងណាស់ ដូច្នេះហើយពួកគេមិនអាចចំណាយពេលជាមួយគ្នាបានទេ។
សូមជមម្រាបជូនថា Qin Lan ជាតារាម៉ូដែល និងជាតារាចម្រៀងដ៏ល្បីមួយរូបដែលត្រូវបានគេស្គាល់ថាជាតួងហគក្នងស៊េរី Empress Fuca នៅក្នុងរឿងភាគប្រវត្តិសាស្ត្រដ៏ល្បីប្រចាំឆ្នាំ ២០១៨ Story of Yanxi Palace, Zhihua in My Fair Princess III និង Mo Xiangwan នៅក្នុងរឿង We Are All Alone ជាដើម។
មិនត្រឹមប៉ុណ្ណឹងទេ តារាសម្ដែងស្រីរូបនេះ បានឈ្នះពានរង្វាន់ Golden Award នៅក្នុងប្រភេទ Advertisement Model នៃការប្រកួតប្រជែងជ្រើសរើសអ្នកថ្មីថ្នាក់ជាតិឆ្នាំ ១៩៩៩ ។ ក្នុងឆ្នាំ ២០១៣ នាងត្រូវបានជ្រើសរើសជាតួឯកស្រីដែលគាំទ្រល្អបំផុតនៅក្នុងកម្មវិធី Asian Film Awards លើកទី ៧ សម្រាប់តួនាទីជា Empress Lu Zhi នៅក្នុង The Last Supper ។ ពីរឆ្នាំក្រោយមក នាងចាប់ផ្តើមធ្វើការជាអ្នកផលិតតែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឆ្នាស Natinee ប្រកាសរៀបមង្គលការជាមួយស្វាមី ក្រោយពន្យារពេលជិត៤ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


