ជីវិតកម្សាន្ដ
តួឆ្នាស Natinee ប្រកាសរៀបមង្គលការជាមួយស្វាមី ក្រោយពន្យារពេលជិត៤ឆ្នាំ
បន្ទាប់ពីផ្អាកពិធីមង្គលការជិត៤ឆ្នាំ កាលពីថ្ងៃទី ០៤ ខែកុម្ភៈ តារាសម្តែងស្រី Natinee Chiaravanond បានប្រកាសដំណឹងល្អម្តងទៀតថា នាងនិងស្វាមី Fluke Krirkphol នឹងរៀបចំពិធីមង្គលការក្នុងពេលឆាប់ៗខាងមុខនេះ។ ប៉ុន្តែអ្នកទាំងពីរមិនទាន់ប្រាប់ពីពេលវេលាជាក់លាក់ និងទីតាំងកន្លែងណាក្នុងប្រទេសថៃឡើយ។

យោងតាមការចុះផ្សាយពីកាសែតថៃ Sanook បានចេញរបាយការណ៍ដោយចុះផ្សាយពីរូបភាពច្រើនសន្លឹករបស់តួឆ្នាសឆ្នើមអ្នកនាង Natinee ក្នុងពេលដែលនាងស្លៀករ៉ូបអាពាហ៍ពិពាហ៍ពណ៌ស ព្រមទាំងសរសេរចំណងជើងថា “រូបភាពនេះជារូបដែលបានបង្ហោះកាលពីជិត ៤ឆ្នាំមុន ទីបំផុតពេលវេលាបានមកដល់! ក្រោយពួកយើងបានផ្អាកជាច្រើនឆ្នាំដោយសារកូវីដ១៩ ទើបយើងសម្រេចថានឹងរៀបចំថ្ងៃមង្គលរបស់ពួកយើងនាពេលខាងមុខ”។
តាមរយៈការបង្ហោះរបស់ភរិយាតារាសម្ដែងប្រុសលោក Fluke Krirkphol គេសង្កេតឃើញថា មនុស្សជាច្រើនបានចូលសម្រុកអបអរសាទរយ៉ាងភ្លូកទឹកភ្លូកដី និឮងជាសក្ខីភាពនៃក្ដីស្រលាញ់របស់គូស្នេហ៍មួយនេះ។ អ្វីដែលកាន់តែចាប់អារម្មណ៍ជាពិសេសនោះ ក្នុងមង្គលការដែលខាងស្រីបានប្រកាសលើគណនីផ្ទាល់ខ្លួនបានបង្ហាញពីទិដ្ធភាពដ៏កក់ក្ដៅបំផុ ព្រោះកូនស្រីតូចរបស់អ្នកទាំងពីរនឹងជាភ្ញៀវដ៏សំខាន់របស់ឪពុកម្តាយរបស់នាង។
គួរបញ្ចាក់ដែរថា កាលពីអំឡុងផ្ទុះកូវីដដំបូងៗតារាសម្ដែងលោក Fluke Krirkphol និងភរិយា Natinee Chiaravanond បានប្រកាសពីពិធីមង្គញលការរបស់ពួកគេ ដែលគ្រោងប្រារព្ធធ្វើឡើងនៅក្នុងប្រទេសថៃ។ ប៉ុន្តែនៅពេលកម្មវិធីកាន់តែកៀកដល់ថ្ងៃពិសេសទៅហើយ ស្រាប់តែជំងឺកូវីដ១៩បានផ្ទុះឡើងមកក្នុងវិស័យកម្សាន្ត។កាលណោះតារាថៃជាច្រើនរយនាក់បានឆ្លងព្រោងព្រាត នូវជំងឺរាតត្បាតមួយនេះ រហូតដាច់ចិត្តសំងំលាក់ខ្លួនក្នុងផ្ទះលែងហ៊ានចេញទៅណាទៀត៕




អត្ថបទ៖ សាង ស្រីល័ក្ច
ចុចអាន៖ថតរូបអាក្រាតកាយដូចគ្នាមែន តែ Kratae បដិសេធថា អត់បានចម្លងស្ទាយអ្នកណាទេ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


