ជីវិតកម្សាន្ដ
ករុណា ពេជ្រ ស្នើឲ្យបុគ្គលម្នាក់បញ្ឈប់ការបង្ហោះដៀមដាមរឿងដីបាត់ដឹងជាមួយ សុគន្ធ ថេរ៉ាយុ
តារាចម្រៀងចាស់វស្សា លោក ករុណា ពេជ្រ បានបញ្ចេញប្រត្តិកម្មបង្ហាញការមិនសប្បាយចិត្ត ខណ:ដែលបុគ្គលម្នាក់ធ្លាប់ស្គាល់រាប់អានគ្នានៅខេត្តកែប បន្តការបង្ហោះសារផ្លែផ្កាដៀមដាមឌឺដងជុំវិញរឿងរ៉ាវរបស់លោក និងតារាចម្រៀង សុគន្ធ ថេរ៉ាយុ ពាក់ព័ន្ធរឿងដីនៅបាត់ដឹង ដើម្បីជំរុញឱ្យ រ៉ាយុ ទៅលក់ដីទិញឡានទំនើបជិះ។

រឿងរ៉ាវនេះ ត្រូវបានលោក ករុណា ពេជ្រ បង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នារសៀលថ្ងៃទី២១ ខែកុម្ភៈនេះថា «សុំទទូចសារជាថ្មីទៅមនុស្សម្នាក់នៅកែបបើចាត់ទុកថា អ្វីៗមិនអាចបកក្រោយទេមេត្តាសុំបញ្ចប់ការផុសដៀម ដាមក្នុងន័យបំផ្លើសការពិត ទោះបីជាអ្នកមិនដាក់ចំឈ្មោះខ្ញុំក៏ដោយល្អអាក្រក់ ខ្ញុំមិនចង់បានពីការគៀងគរចូលខមិនស្ទើរគ្រប់មនុស្សជាច្រើនដែលខ្ញុំស្គាល់ឱ្យគេស្អប់ ឬខឹងជាមួយអ្នកនោះទេ»។

លោក ករុណា ពេជ្រ បន្តទៀតថា សូមកុំជ្រៀកជ្រែកនិយាយឌឺដង លេងសើចក្នុងន័យដើរ ចាក់គេឱ្យមកបន្ថែមជាមួយលោក ជាពិសេសរឿងរបស់លោក និងលោក សុគន្ធ ថេរ៉ាយុ ពាក់ពន្ធ័រឿងដីនៅបាត់ដឹងឱ្យ លោក រ៉ាយុ ទៅលក់ដីបាត់ដឹងថែមទិញ Lexus 600 អីនោះ ល្មមរៀបពាក្យអោយសមរម្យខ្លួនជាប្រុស កុំធ្វើចរិតដើរចាក់មនុស្សឱ្យបន្ថែមកំហឹងសារជាថ្មីហើយរឿងដីបាត់ដឹងនេះ លោក និងរ៉ាយុ បានដឹងរៀងខ្លួនថាលោកគិតយ៉ាងម៉េច សូមកុំមកជ្រៀកជ្រែករឿងនេះឱ្យសោះ …។

ជាមួយគ្នានោះ លោក ករុណា ពេជ្រ និយាយទៀតថា «ខ្ញុំសុំបញ្ជាក់ថា ដី រ៉ាយុ នោះជាឈ្មោះរបស់ខ្ញុំ អ៊ីចឹងអ្នកឯងមិនចាំបាច់មកចាក់សម្តីលេងសើចឌឺដងឱ្យរ៉ាយុលក់ដីនោះទេ ព្រោះ រ៉ាយុ អត់សិទ្ធិទេ ប៉ុន្តែខ្ញុំមានសតិល្អគ្រប់គ្រាន់មិនបានចង់បានលុយញើសឈាម រ៉ាយុ ពីមុនខ្ញុំដូចបង រ៉ាយុ ទោះពេលនេះ រ៉ាយុ គិតអីចំពោះខ្ញុំ ក៏ខ្ញុំនៅតែតាំងខ្លួនជាបងដដែលហើយក៏មិនរំលោភចង់បានលុយញើសឈាមគេ…អ្នកឯងគិតតែលក់ផ្ទះលក់ដីអ្នកឯងឱ្យដាច់ដូរ Lexus 600 ឱ្យបានមុន ករុណាពេជ្រ ឱ្យសប្បាយចិត្តទៅកុំមកដៀមដាមដុតភ្លើងខ្ញុំជាមួយ រ៉ាយុ»។

លោកថា ករុណា ពេជ្រ ក៏សូមផ្តាំទៅ សុគន្ធ ថេរ៉ាយុ ផងដែរថា «លេងអីលេងទៅលេងជាមួយអ្នកណាខមិនអីក៏ស្រេចតែចិត្តប៉ុន្តែកុំបន្ទាបបន្ថោក ករុណា ពេជ្រ តាមសម្តីមនុស្សម្នាក់នោះនៅពេលនេះខ្ញុំនៅឱ្យតម្លៃរ៉ាយុ ដូចប្អូនខ្ញុំពីមុនដដែលហើយកុំភ័យរឿងដីបាត់ដឹងនោះ ទោះដាក់ឈ្មោះខ្ញុំក៏ករុណា មិនលេបទាំងបំពាននោះទេ នៅពេល ករុណា ពេជ្រ លក់បានដីណាដែលអាចឱ្យបានខ្ញុំទូទាត់តាមហាងឆេងឱ្យគ្រប់ជំនួន»។

បន្ថែមពីនេះ លោក ករុណា ពេជ្រ លើកឡើងថា ហួសចិត្តកាលដើរជាមួយ ករុណា ពេជ្រ ខឹង រ៉ាយុ ជំនួសករុណា ពេជ្រ ដល់ពេលបែកពី ករុណា ពេជ្រ ភ្លាមស្អែកឡើងទៅចូលខមិន គៀងគ រ៉ាយុ មកឌឺដង ករុណា ពេជ្រ វិញអីក៏ឡូយអីឡូយយ៉ាងនេះ? ៕
អត្ថបទ ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


