ជីវិតកម្សាន្ដ
តារា ឥណ្ឌូណេស៊ី ម្នាក់ ប្រឈមនឹងការជាប់ពន្ធនាគារ ពីបទយកលុយពុករលួយទិញយន្តហោះ
តារាសម្ដែង Sandra Dewi អាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ ប្រសិនបើរកឃើញថា ទិញយន្តហោះឯកជន ឡាន Rolls-Royce និងទំនិញប្រណីតៗ ជាមួយនឹងមូលនិធិពុករលួយពីស្វាមីអ្នកជំនួញលោក Harvey Moeis។
តាមការរាយការណ៍របស់ The Star បានបញ្ចាក់ថា យន្តហោះ និងយានជំនិះដែលគេនិយាយថាជាកាដូពី Moeis សម្រាប់ពិធីខួបកំណើតរបស់តារាស្រីរូបនេះ ត្រូវបានសមត្ថកិច្ចរឹបអូសដើម្បីកំណត់ថាតើពួកគេត្រូវបានទិញដោយយកលុយពី Moeis ដែរឬទេ។

ដោយឡែក បើយោងតាមសារព័ត៌មាន The Independent Singapore’s របាយការណ៍ថា តារាស្រីរូបនេះ ប្រឈមមុខនឹងការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ឬការពិន័យជាប្រាក់ចំនួន ១ ពាន់លានរូពី (៦២.៩០០ ដុល្លារអាមេរិក) ប្រសិនបើនាងត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទកេងចំណេញពីប្រាក់ចំណូលដែលប្រមូលបានតាមរយៈការបណ្តាក់ទុនពាណិជ្ជកម្មរបស់ប្តីនាង។
ស្វាមីរបស់នាងគឺ Moeis ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២៧ ខែមីនា ពីបទសង្ស័យថាបានប្រព្រឹត្តអំពើពុករលួយ និងការបែងចែកធនធានរបស់ក្រុមហ៊ុនរបស់គាត់មិនត្រឹមត្រូវ បន្ទាប់មកមានការចោទប្រកាន់ដោយអង្គការប្រឆាំងអំពើពុករលួយជាតិទៅកាន់អាជ្ញាធរដែលបង្ហាញថា Dewi បានទទួលផលប្រយោជន៍ពីប្រាក់ចំណូលពាណិជ្ជកម្មរបស់ប្តីនាងផងដែរ ដែលនាំឲ្យនាងហ៊ានប្រើជីវិតហ៊ឺហារហួសហេតុ។
អ្នកនាំពាក្យរបស់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយក្នុងប្រទេសឥណ្ឌូនេស៊ីបានថ្លែងថា “អាជ្ញាធរត្រូវស៊ើបអង្កេតថា តើ Sandra បានដឹងថា តើលុយរបស់ប្តីនាងមកពីណា។ ជាញឹកញាប់ Sandra ទិញទំនិញម៉ាកក្រៅពីការទិញយន្តហោះឯកជន”។
សូមជម្រាបេជូនថា នៅអាយុ ៤១ ឆ្នាំ Dewi ត្រូវបានគេប្រារព្ធជាតារាសម្តែងនាំមុខគេនៅក្នុងប្រទេសដែលត្រូវបានទទួលស្គាល់សម្រាប់ការសំដែងរបស់នាងនៅក្នុងខ្សែភាពយន្តនិងរឿងភាគទូរទស្សន៍ក្នុងស្រុក។ នាងទទួលបានងារជាបុគ្គលិកលក្ខណៈដែលគេស្វែងរកច្រើនបំផុតនៅលើ Yahoo!ឥណ្ឌូណេស៊ី ក្នុងឆ្នាំ ២០០៩៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Song Hye Kyo និង Lee Min Ho ក្លាយជាតារាកូរ៉េមានគេចូលចិត្តច្រើនបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


