ជីវិតកម្សាន្ដ
តារាសម្តែង ព្រីម លីហ្សា ទម្លាយរឿងសប្បាយចិត្តគ្រាសម្តែងបទចម្រៀងជាមួយ ឆាយ វីរៈយុទ្ធ
តារាសម្តែងសិចស៊ីអ្នកនាង ព្រីម លីហ្សា អំឡុងពេលមួយរយៈចុងក្រោយ ត្រូវបានគេមើលឃើញថាអាជីពសិល្បៈរបស់នាងហាក់មានភាពស្ងប់ស្ងាត់ បាត់វត្តមានស្ទើរទាំងស្រុង បន្ទាប់ពីចូលប្រឡូកសិល្បៈសាងកេរ្តិ៍ឈ្មោះប៉ុន្មានឆ្នាំកន្លងមក។

ជាការពិតការរសាត់ឃ្លាតឆ្ងាយពីសិល្បៈរបស់ស្រីស្រស់ ព្រីម លីហ្សា មួយរយៈនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនយល់ថា ទំនងនាងឈប់ពីវិស័យនេះទៅហើយ ខណៈកន្លងមកធ្លាប់ឮថា តារាស្រីរូបនេះ បើកជំនួញខ្លួនឯង និងជាប់រវល់យកពេលមើលថែកូនជាទីស្រឡាញ់ផងនោះ។
ដោយឡែកអ្វីដែលមហាជនចាប់អារម្មណ៍នោះ ស្រាប់តែតារាស្រីកូនមួយរូបនេះ បានចេញមករម្លឹករឿងសប្បាយចិត្តស្របពេលបទចម្រៀងរបស់នាងធ្លាប់សម្តែងជាមួយតារាចម្រៀងលោក ឆាយ វីរៈយុទ្ធ មានចំណងជើងថា «ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» នៅតែទទួលបានការចាប់អារម្មណ៍គាំទ្រពីសំណាក់មហាជនច្រើន។

ព្រីម លីហ្សា បានរៀបរាប់ថា “បទចម្រៀងមួយបទនេះ នៅតែមានអ្នកស្ដាប់ហើយស្ដាប់ទៀត ពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍ថា សប្បាយចិត្ត ហើយនឹងអរគុណទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការស្រឡាញ់បទចម្រៀងមួយនេះ ខ្ញុំរំភើបខ្លាំងណាស់ ហើយក៏មានបងប្អូនជាច្រើនតែងតែឆាតមកនិយាយអំពី”។
តារាស្រី ព្រីម លីហ្សា បានបញ្ជាក់បន្ថែមថា ”បទចម្រៀងមួយនេះ ខមមិន អំពីបទចម្រៀងមួយនេះ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់”។

សូមជម្រាបថា តារាសម្តែងសិចស៊ី ព្រីម លីហ្សា ដែលគ្រប់គ្នាស្គាល់តាមរយៈបទ«ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» កន្លងមក ត្រូវបានគេកត់សម្គាល់ឃើញថា តារាស្រីរូបនេះ តែងបង្ហាញមុខជាមួយរូបសម្ផស្សដ៏សិចស៊ី បើទោះបីជានាងត្រូវបាត់មុខមួយរយៈពីសិល្បៈអស់មួយសន្ទុះក៏ដោយនោះ៕
អត្ថបទ ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


