ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ សង្ឃឹមអាជ្ញាធរអប្សរាបើកទូលាយដើម្បីផ្សព្វផ្សាយសិល្បៈវប្បធម៌នៅតំបន់អង្គរ
តារាគុនល្បុក្កតោកញ្ញា ពេជ្រ ចរណៃ ជាថ្មីម្តងទៀតបានដាក់ក្តីសង្ឃឹមថា អាជ្ញាធរអប្សរា នឹងបើកទូលាយ ដើម្បីផ្សព្វផ្សាយសិល្បៈវប្បធម៌នៅតំបន់ទេសចរណ៍អង្គរវត្ត នៃខេត្តសៀមរាបរបស់ប្រទេសកម្ពុជា។

គេធ្លាប់ចាំបានថា កាលពីថ្មីៗ កន្លងទៅ តារាសម្តែងរូបស្រស់ កញ្ញា ពេជ្រ ចរណៃ បានត្អូញត្អែរពីផលលំបាករបស់ខ្លួន ដោយបង្ហាញបំណងថតផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរនៅប្រាសាទអង្គរវត្ត តែក្តីប្រាថ្នាមួយនេះមិនបានសម្រេច។ ប៉ុន្តែទោះបីជាយ៉ាងណាថ្មីៗ មុននេះ នាង និងលោក ឡៃ ថៃចាន់ ទើបមានឱកាសចូលរួមផ្សព្វផ្សាយដូចបំណងប្រាថ្នា និងក្តីស្រមៃ។
ដោយឡែកស្របពេលក្តីប្រាថ្នានេះបានសម្រេច កញ្ញា ពេជ្រ ចរណៃ ក៏បានស្នើដល់អាជ្ញាធរអប្សរាបើកទូលាយ ដើម្បីផ្សព្វផ្សាយសិល្បៈវប្បធម៌នៅតំបន់អង្គរ។

កញ្ញា ចរណៃ បានលើកឡើងថា «ខ្ញុំសង្ឃឹមថា អាជ្ញាធរអប្សារា នឹងបើកឲ្យបងប្អូនអ្នកផលិតមាតិកា ដើម្បីផ្សព្វផ្សាយ សិល្បៈ វប្បធម៌ និង តំបន់ទេសចរណ៍ ក្នុងប្រទេសរបស់យើង (កម្ពុជា) ដោយមិនមានការរឹតត្បិត ឬ មានសម្ពាធវិញទៀតឡើយ»។
តារាសម្តែងរូបស្រស់កញ្ញា ពេជ្រ ចរណៃ បាននិយាយបន្ថែមទៀតថា «សូមឲ្យបងប្អូនដែលចូលរួមថតផ្សព្វផ្សាយ ក៏គោរពទៅតាមគោលការណ៍របស់អាជ្ញាធរផងដែរ»។

គួរបញ្ជាក់ថា កាលថ្មីៗ នេះ តារាសម្តែងកញ្ញា ពេជ្រ ចរណៃ បាននិយាយថា «ខ្ញុំពិតជាអរគុណដល់អាជ្ញាធរអប្សរា និងថ្នាក់ដឹកនាំ ដែលបានសម្របសម្រួលឲ្យក្រុមពួកខ្ញុំបានមកថតនៅតំបន់អង្គរវត្ត ដើម្បីផ្សព្វផ្សាយពីគុនល្បុក្កតោខ្មែរ ក៏ដូចជាវប្បធម៌-អរិយធម៌ខ្មែរ»៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


