ជីវិតកម្សាន្ដ
Hong Suk Chun ដាស់តឿនប្រជាជនកូរ៉េកុំរួមភេទផ្ដេសផ្ដាស ដោយសារ Mpox កំពុងវាយលុក
តារាសម្ដែងប្រុស លោក Hong Seok Chun បានដាស់តឿនសាធារណជនក្នុងប្រទេសកូរ៉េខាងត្បូងឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសទាក់ទងនឹងការរួមភេទផ្ដេសផ្ដាស ដោយសារតែមេរោគ Mpox (ពីមុនត្រូវបានគេស្គាល់ថាជាជំងឺអុតស្វា) បានរីករាលដាលជាសកល។
កាលពីថ្ងៃទី ២៤ ខែសីហា ដោយយោងតាមការចុះផ្សាយពី Yonhap បញ្ចាក់ថា តារាសម្តែងកូរ៉េខាងត្បូង និងជាបុគ្គលិកទូរទស្សន៍ទូរទស្សន៍ដ៏ពេញនិយម បានចែករំលែកអត្ថបទព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ អំពីការព្រួយបារម្ភអំពីការកើនឡើងនៃករណី Mpox សូមឲ្យមនុស្សគ្រប់គ្នាមេត្តាប្រុងប្រយ័ត្ន ខណៈដែលជំងឺកាចសាហាវមួយនេះ វាបានរីករាលដាលយ៉ាងឆាប់រហ័ស ទាំងអាហ្វ្រិក អឺរ៉ុប អាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក និងថៃ។
លោកបានព្រមានជាពិសេសថា «សូមប្រយ័ត្ន! ហើយត្រូវប្រាកដថាអនុវត្តការរួមភេទប្រកបដោយសុវត្ថិភាព។ ខ្ញុំបន្តនិយាយនេះម្តងហើយម្តងទៀត ដោយសារខ្ញុំមានហេតុផល។ សូមប្រយ័ត្នបំផុតនៅពេលធ្វើដំណើរទៅក្រៅប្រទេសជាមួយនឹងថ្ងៃឈប់សម្រាកនេះ ចំនួនករណីនៅក្នុងប្រទេសកូរ៉េខាងត្បូង ទំនងជានឹងកើនឡើងក្នុងពេលឆាប់ៗនេះ»។
មិនត្រឹមតែប៉ុណ្ណឹងទេ តារាសម្ដែងវ័យ ៥៣ឆ្នាំបាននិយាយបន្ថែមទៀតថា “អ្នកដើរតាមខ្ញុំ ជាពិសេសកូនៗរបស់ខ្ញុំ សូមចងចាំរឿងនេះ វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ការការពារគឺជាគន្លឹះ គ្មានថ្នាំ ឬស្រោមអនាម័យ។ ខ្ញុំគិតថា ខ្ញុំត្រូវតែនាំមុខនៅទីនេះ។
គួរបញ្ចាក់ដែរថា Mpox ដើមឡើយជាជំងឺឆ្លងនៅក្នុងទ្វីបអាហ្រ្វិក ប៉ុន្តែចាប់តាំងពីខែឧសភា ឆ្នាំ ២០២២ វាបានរីករាលដាលពាសពេញពិភពលោក ដោយករណីភាគច្រើនត្រូវបានរាយការណ៍នៅអឺរ៉ុប និងអាមេរិកខាងជើង។ ចំពោះរោគសញ្ញាដំបូងរបស់ជំងឺនេះរួមមាន គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង ហើមកូនកណ្តុរ គ្រុនញាក់ និងគ្មានកម្លាំងក្នុងខ្លួន ហើយកើតដំបៅស្បែកជាដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្ដែង William តាមពិត មានប្រវត្តិគ្រួសារជាមហាសេដ្ឋីអចលនទ្រព្យហុងកុង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


