ជីវិតកម្សាន្ដ
តារាសម្ដែង William តាមពិត មានប្រវត្តិគ្រួសារជាមហាសេដ្ឋីអចលនទ្រព្យហុងកុង
ត្រូវបានគេដាក់ឈ្មោះថាអ្នកមានជំនាន់ទីពីរ តារាសម្តែងហុងកុង William Chan មកពីគ្រួសារអ្នកមាន ដោយឪពុករបស់គាត់គឺជាមហាសេដ្ឋីអចលនទ្រព្យ និងបងប្អូនបង្កើតរបស់គាត់ជាអ្នកជំនួញជោគជ័យបំផុត។

យោងតាមកាសែត Sohu ក្រុមគ្រួសាររបស់ William Chan រស់នៅក្នុងផ្ទះល្វែងដ៏ប្រណិតចំនួនពីរ នៅក្នុងសង្កាត់ Leighton Hill នៃទីក្រុងហុងកុង។ ឪពុករបស់គាត់ ដែលជាមហាសេដ្ឋីអចលនទ្រព្យ ធ្លាប់ត្រូវបានគេដាក់ឈ្មោះថា Wang Jianlin of Hong Kong ខណៈដែលលោកខ្លួនឯងត្រូវបានគេហៅថា Wang Sicong of Hong Kong ។ ឈ្មោះហៅក្រៅទាំងនេះបង្ហាញពីទ្រព្យសម្បត្តិរបស់ពួកគេ ស្របពេលដែលមហាសេដ្ឋីចិន Wang Jianlin គឺជាប្រធានក្រុមហ៊ុន Dalian Wanda Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិន ហើយ Wang Sicong គឺជាកូនប្រុសរបស់គាត់។ ចំណែកឯបងប្រុសរបស់របស់តារាសម្ដែងរូបនេះវិញ ត្រូវបានគេរាយការណ៍ថា បានចូលរួមក្នុងឧស្សាហកម្មដឹកជញ្ជូន ហើយប្អូនស្រីរបស់គាត់ បានបើកអាជីវកម្មកាត់ដេរជាមួយនឹងរោងចក្រនៅក្នុងទីក្រុងឌូបៃ។
តារាសម្តែងវ័យ៣៨ឆ្នាំរូបនេះ បានទទួលការអប់រំនៅសាលាអន្តរជាតិ Yew Chung ដែលជាស្ថាប័នដ៏ថ្លៃបំផុត និងមានកិត្យានុភាពបំផុតរបស់ហុងកុង បន្ទាប់មកគឺសាលា St. Joseph’s Anglo-Chinese School ដែលជាសាលាសម្រាប់ក្មេងប្រុស។
អ្វីដែលកាន់តែចាប់អារមម្មណ៍ខ្លាំងបំផុត គាត់ត្រូវបានគេជឿថាជាម្ចាស់ផ្ទះល្វែងប្រណីតចំនួន ៤ ដោយបង្កើតខ្លួនគាត់ជា មហាសេដ្ឋីអចលនទ្រព្យលាក់ខ្លួន នៅក្នុងឧស្សាហកម្មកម្សាន្ត។ ទ្រព្យសម្បត្តិរបស់គាត់ ក៏រួមបញ្ចូលផងដែរនូវបណ្តុំនៃរថយន្តប្រណិត ដែលជាម៉ូដែលមានកំណត់មួយចំនួន។
យ៉ាងណាមិញ William Chan ត្រូវបានទស្សនិកជនជាច្រើនស្គាល់ ដោយសារតែបានបង្ហាញខ្លួនក្នុងឧស្សាហកម្មកម្សាន្តក្នុងនាមជាសមាជិកនៃក្រុម Cantopop Sun Boy’z ក្នុងឆ្នាំ ២០០៦ ។ គាត់បានចាកចេញពីក្រុមក្នុងឆ្នាំ ២០០៨ ដើម្បីបន្តអាជីពទោល ដោយបានចេញអាល់ប៊ុមទោលដំបូងរបស់គាត់នៅឆ្នាំដដែលនោះ ហើយបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុង ឆ្នាំ ២០០៩។ ចាប់តាំងពីឆ្នាំ២០១៣ គាត់បានផ្លាស់ប្តូរការផ្តោតអារម្មណ៍អាជីពរបស់គាត់បន្តិចម្តង ៗ ទៅកាន់ប្រទេសចិនដីគោក។
មិនត្រឹមប៉ុណ្ណឹងទេ តារាសម្ដែងសំបូរនូវទេពកោសល្យរូបនេះទទួលបានភាពល្បីល្បាញខ្លាំងនោពេលលោកចូលរួមសម្ដែអរឿងភាគចិនក្រោមចំណងជើងថា «Madam Hu Zhu» ជាមួយតួស្រី Yang Mi កាលពីឆ្នាំ២០២០។ រឿងនេះបានក្លាយជាភាពយន្តមានអ្នកទស្សនាយ៉ាងភ្លូកទឹកភ្លូកដី ហើយក៏ដូចជាការបើកឱកាសថ្មីឲ្យមានទស្សនិកជនស្គាល់លោកកាន់តែច្បាស់ថែមទៀត៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សមាជិក Blackpink ទាំង៤រូប រកប្រាក់បានច្រើនជាងគេ ពីរូបថតមួយសន្លឹកក្នុង Instagram

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?