ជីវិតកម្សាន្ដ
នៅពីក្រោយការដកសិទ្ធិកម្ពុជា ជាម្ចាស់ផ្ទះ Miss Grand International ព្រោះតែខុសស្តង់ដា ឬជាចេតនា?
នៅយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ផេកផ្លូវការរបស់កម្មវិធីលំដាប់ពិភពលោក Miss Grand International ដែលមានមូលដ្ឋាននៅប្រទេសថៃ បានប្រកាសពីការដកសិទ្ធិកម្ពុជា ធ្វើជាម្ចាស់ផ្ទះ Miss Grand International 2024 ដែលគ្រោងរៀបចំឆាប់ៗ ខាងមុខនេះ ដោយចោទថា កម្ពុជាមិនមានសមត្ថភាពក្នុងការរៀបចំកម្មវិធី ឱ្យស្របទៅតាមស្ដង់ដារ នៃកម្មវិធីដែលបានកំណត់។
ក្រោយត្រូវបានដកសិទ្ធធ្វើជាម្ចាស់ផ្ទះនៃកម្មវិធី Miss Grand Cambodia កាលពីយប់មិញនេះ អ្នកនាង អ៊ឹម សុគន្ធា អ្នកទិញសិទ្ធិរៀបចំកម្មវិធី បានសម្តែងការមិនពេញចិត្ត និងបញ្ជាក់ថា “មូលហេតុដែលកម្ពុជាមិនអាចបន្តកម្មវិធីបាន មានរឿងច្រើននិ ងរងសម្ពាធយ៉ាងខ្លាំង”។ ហេតុផលពីក្រោយរឿងនេះ ក៏ដោយសារតែការជជែកញែកមិនត្រូវគ្នា រវាងក្រុមការងាររបស់កម្ពុជា ជាមួយលោក Nawat ស្ថាបនិក Miss Grand International ដែលមិនឲ្យតម្លៃ និងមើលងាយដល់អ្នកនាង ព្រមទាំងក្រុមការងាររៀបចំរបស់កម្ពុជាតែម្តង។
ជុំវិញរឿងរ៉ាវនេះ អ្នកទិញសិទ្ធិរៀបចំកម្មវិធីឱ្យកម្ពុជាធ្វើម្ចាស់ផ្ទះ បានសម្តែងការសោកស្តាយជាខ្លាំង និងលើកឡើងនូវចំណុចមិនអាចទទួលយកបានមួយចំនួន ទាក់ទងនឹងទង្វើរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន MGI (Miss Grand International) ដែលហាក់ផ្ទុយនឹងកិច្ចសន្យារវាងគ្នា។
ក្នុងនោះ អ្នកទិញសិទ្ធិរៀបចំកម្មវិធីឱ្យកម្ពុជាធ្វើម្ចាស់ផ្ទះ MGI និងក្រុមការងារបានគូសបញ្ជាក់ហេតុផលមិនសមស្រប ជាច្រើនដែល MGI ទាមទារខាងកម្ពុជា ប៉ុន្តែកម្ពុជាថ្មី សុំលើកយកតែ ៥ចំណុចធំៗ រួមមាន៖
១. មុនដំណើររបស់បវរកញ្ញាទាំង ៧៤ ប្រទេសមកដល់ទីក្រុងភ្នំពេញ MGI និងក្រុមការងាររៀបចំកម្មវិធីខាងកម្ពុជា បានឯកភាពគ្នានូវលក្ខខណ្ឌមួយចំនួនរួចហើយ មិនថា artwork កម្មវិធី; ដំណើរទៅកាន់ទីណាខ្លះ; ការស្នាក់នៅ; ការទទួលទាន និងធ្វើដំណើរនោះឡើយ។ ប៉ុន្តែនៅពេលដែលក្រុមការងារ MGI មកដល់កម្ពុជាជាក់ស្តែង តែងតែធ្វើការ ផ្លាស់ប្តូរភ្លាមៗតាមចិត្តរបស់ខ្លួន ដោយមិនបានទុកពេលសមស្របសម្រាប់ក្រុមការងារខាងកម្ពុជាឡើយ។
២. MGI បានចោទបុគ្គលិករៀបចំខាងកម្ពុជាថា “មិនបានរៀបចំអ្នកគាំទ្រ ឱ្យមកទទួលក្រុមបវរកញ្ញាទាំង ៧៤ប្រទេស” ដោយទាមទារ Fan ចំនួន ៥០០នាក់ភ្លាមៗ ដោយតម្រូវឱ្យបដារ និង poster ដើម្បីទទួលក្រុមបវរកញ្ញា ហើយថែម ទាំងគំរាមថា “នឹងមិនរៀបចំកម្មវិធីនៅកម្ពុជា” ដោយទុកពេលឱ្យកម្ពុជា ២-៣ម៉ោងប៉ុណ្ណោះ។ ខណៈកម្ពុជា បានពន្យល់ពី ផលលំបាករបស់ខ្លួន និងមូលហេតុទាក់ទងនឹង ពិធីបុណ្យជាតិដ៏ធំរបស់កម្ពុជា ជាហេតុធ្វើឱ្យមនុស្សម្នា ចាកចេញទៅ ស្រុកកំណើត ខ្លះក៏ធ្វើដំណើរកម្សាន្ត ជាហេតុដែលក្រុងភ្នំពេញស្ងាត់ និងមិនមានការរៀបចំអ្នកគាំទ្រ។
៣. សម្រាប់ការដឹកនាំក្រុមបវរកញ្ញាទៅកាន់តំបន់នានា នៅព្រះរាជាណាចក្រកម្ពុជា MGI មិនបានធ្វើតាមការវិភាគរៀបចំ របស់ក្រុមការងារនៅកម្ពុជាឡើយ ដោយតែងតែផ្លាស់ប្តូរទីតាំង ឬទាមទារអ្វីភ្លាមៗតាមការចង់បានរបស់ខ្លួន ផ្ទុយពីលក្ខខណ្ឌដែលបានជជែកគ្នា។
ត្រង់ចំណុចនេះ ក្រុមការងារអ្នកទិញសិទ្ធិរៀបចំកម្មវិធី បានលើកឡើងបពាក់ព័ន្ធនឹងការទទួលក្រុមបវរកញ្ញា ទាំង ៧៤ ប្រទេស ដោយបញ្ជាក់ថាMGI បានទាមទារឱ្យក្រុមការងារខាងកម្ពុជា រៀបចំការទទួលទានអាហារពេលល្ងាចនៅលើទូក ខណៈខាងកម្ពុជាបានទទូចមិនយល់ស្រប ព្រោះតែអំឡុងខែនេះជារដូវភ្លៀងធ្លាក់ វាអាចមិនមានសុវត្ថិភាព។ ប៉ុន្តែទោះជាបែបនេះ MGI នៅតែទាមទារថា ត្រូវតែធ្វើតាមការចង់បានរបស់ខ្លួនដាច់ខាត។ ជាក់ស្តែង ដោយសារតែ បញ្ហាភ្លៀងផង តម្រូវឱ្យក្រុមការងារត្រូវរូតរះរើចុះឡើង និងជូតសម្អាត ដើម្បីធានាសុវត្ថិភាពក្រុមបវរកញ្ញាផង ក្រែងមាន ឧបទវហេតុណាមួយ ជាហេតុធ្វើឱ្យ MGI មានឱកាសជាថ្មីចោទកម្ពុជាថា “យឺតយ៉ាវ” និងទាមទារផ្លាស់ប្តូរទូកភ្លាមៗ ហើយថែមជាទូកដែលមិនមែនខាងកម្ពុជា ជាអ្នករៀបចំទៀតផង។
៤. MGI ទាមទារអាហារជប៉ុនភ្លាមៗ តែនៅពេលដែលកម្ពុជាធ្វើតាមសំណើរហើយ បែរជាប្រកែកមិនទទួលយក ដោយលើកហេតុផលថា “ហាងអាហារជប៉ុន តែជនជាតិខ្មែរជាអ្នកធ្វើ” ។
៥. MGI គ្រប់គ្រងកម្ពុជា សូម្បីតែការរៀបចំឆាក និងតុកម្មវិធីទទួល បើទោះជាបានឯកភាពគ្នាលើ artwork ដែលដាក់ទៅខាង MGI រួចហើយក៏ដោយ។ ប៉ុន្តែនៅពេលដែលរៀបចំជាក់ស្តែង MGI តែងបង្ហាញការមិនពេញចិត្តនឹង ការរៀបចំរបស់ កម្ពុជា និងទាមទារផ្លាស់ប្តូរភ្លាមៗជានិច្ច។
អ្នកនាង អ៊ឹម សុគន្ធា សង្កត់ធ្ងន់ថា ហេតុការណ៍នេះវាកើតឡើងភ្លាមៗ ទើបធ្វើឲ្យក្រុមការងារមានការខកចិត្តនិ ងស្ទើរទទួលយកពុំបានឡើយ។ អ្នកនាង បន្តទៀតថា “ដើមឡើយ យើងបានព្យាមយាមជជែករកដំណោះស្រាយដែរ តែក្រោយមក ស្រាប់តែឃើញផេករបស់លោក MGI ប្រកាសបញ្ចប់កម្ពុជាជាម្ចាស់ផ្ទះនៃកម្មវិ ធី Miss Grand International 2024 ជាមួយនឹងហេតុផលមិនអាចទទួលយកបាន។
អ្នកនាង អ៊ឹម សុគន្ធា បានបន្ថែមថា មកពីគេមើលងាយយើងខ្លាំងពេកទើបទប់មិនជាប់ក៏កើតមាន រឿងនេះឡើង ព្រោះគាត់មើលងាយមកលើកម្ពុជាយើងខ្លាំងណាស់ ពោលគឺចាប់តាំងពីដំបូងមកម្ល៉េះ។ អ្នកនាង អ៊ឹម សុគន្ធា និយាយដែរថា សម្រាប់ក្រុមការងារអ្នករៀបចំ MGI 2024 នៅលើទឹកដីកម្ពុជាគឺម្នាក់ៗ បានខិតខំប្រឹងប្រែងធ្វើ អស់ពីកម្លាំងកាយចិត្ត ទៅតាមការទាមទារគ្រប់ពេលរបស់ MGI បើទោះជាគេធ្វើឱ្យក្រុមការងារកម្ពុជា ពិបាកយ៉ាងណាក៏ដោយ៕
-
វប្បធម៌ ជំនឿ៣ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សន្តិសុខសង្គម១៧ ម៉ោង ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន