ជីវិតកម្សាន្ដ
លោក លៀក លីដា លើកទឹកចិត្តអ្នកនាង អុឹម សុគន្ធា រកការដោះស្រាយប្រកបដោយប្រាជ្ញា និងប្រុងប្រយ័ត្ន
ផលិតករនិងជាអ្នកដឹកនាំសម្តែងលោក លៀក លីដា បានចេញមកលើកទឹកចិត្ត និងបង្ហាញការចូលរួមសោកស្តាយបន្ទាប់ពីកម្មវិធី Miss Grand International 2024 ត្រូវបានផ្តាច់សិទ្ធិកម្ពុជាធ្វើជាម្ចាស់ផ្ទះយ៉ាងតក់ក្រហល់បំផុត។
ជាមួយនោះដែរលោក លៀក លីដា បានលើកទឹកចិត្តដល់អ្នកនាង អុឹម សុគន្ធា អគ្គនាយិកានិងជាអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia ព្រមទាំងស្វាមី គួររកមធ្យោបាយដោះស្រាយប្រកបដោយប្រាជ្ញានិងការប្រុងប្រយ័ត្នបំផុត។

ផលិតករលោក លៀក លីដា បានបញ្ចេញខ្លឹមសារថា ក្នុងនាមលោកជាប្រជាពលរដ្ឋខ្មែរ ហើយក្នុងនាមលោកជាអ្នកធ្វើការនៅក្នុងវិស័យសិល្បៈ និងវិស័យភាពយន្ត លោកសូមចូលរួមសោកស្ដាយចំពោះអ្នករៀបកម្មវិធី Miss Grand Cambodia ដែលបានទទួលការងាររៀបចំ Miss Grand International ។ ទន្ទឹមនេះ លោកលើកទឹកចិត្តអ្នកនាង អុឹម សុគន្ធា និងស្វាមី រកមធ្យោបាយដោះស្រាយប្រកបដោយប្រាជ្ញា និងការប្រុងប្រយ័ត្ន។

មកដល់ពេលនេះអ្នកនាង អុឹម សុគន្ធា នៅតែបង្ហាញការខកចិត្តជាខ្លាំងចំពោះការមើលងាយមិនឲ្យតម្លៃពីសំណាក់ភាគីអ្នកគ្រប់គ្រងថៃ មកលើក្រុមការងាររបស់នាង និងប្រជាជនកម្ពុជា ដែលបានខិតខំអស់ពីកម្លាំងចិត្ត។
ទោះបីជាយ៉ាងណាអ្នកនាង ក៏បានប្រកាសនឹងរៀបចំធ្វើសន្និសិតសារព័ត៌មាន នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ស្អែកនេះ ដើម្បីបកស្រាយលម្អិតទាក់ទងនឹងរឿងរ៉ាវដែលបានកើតឡើងកន្លងមក រវាងក្រុមការងាររៀបចំរបស់កម្ពុជាជាមួយលោក ណាវ៉ាត់ ផងដែរ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


