Connect with us

ជីវិតកម្សាន្ដ

បារម្ភខ្លាចកម្មវិធី MGI អាស្រូវប្រចាំឆ្នាំ២០២៤ លោកណាវ៉ាត់សុំទោសនៅមុខអ្នកកាសែត និងអ្នកគាំទ្រកម្មវិធី

បានផុស

នៅ

កាលពីល្ងាចថ្ងៃទី១០ ខែតុលា Miss Grand International 2024 បានធ្វើសន្និសីទសារព័ត៌មានជាផ្លូវការនៅទីក្រុងបាងកក ដើម្បីណែនាំបេក្ខនារីជាង៧០រូបទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។ ព្រឹត្តិការណ៍​នេះ​បាន​កើត​ឡើង​ក្នុង​ទម្រង់​ជា​ការឃោសនា និង​បង្ហាញ​ឈុត​រាត្រី​នៃ​សម្រស់​ក្នុង​រយៈពេលប៉ុន្មានថ្ងៃនេះ។

យ៉ាងណា ក្រោយ​បញ្ចប់​ការបង្ហាញសម្រស់របស់បវរកញ្ញាពីប្រទេសផ្សេងៗ មេ MGI រូបនេះ ស្រាប់តែ​ធ្វើ​សកម្មភាព​ទាក់ទាញ​ចំណាប់​អារម្មណ៍មួយនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន និងអ្នកគាំទ្រអន្តរជាតិជាច្រើន ដោយបានចេញមុខសុំទោស បន្ទាប់ពីមានរឿងចម្រូងចម្រាសជាមួយម្ចាស់ផ្ទះកម្ពុជា។​ ប៉ុន្តែ ការផ្លាស់ប្តូររបស់លោកកំពុងក្លាយជាចំណុចចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃយ៉ាងគគ្រឹកគគ្រេងទៅវិញ។

នាយក​ប្រតិបត្តិវ័យ ៥១ឆ្នាំរូបនេះ បាននិយាយថា​ «​ខ្ញុំសុំទោសបេក្ខនារី និងអ្នកគាំទ្រជុំវិញពិភពលោកចំពោះអ្វីដែលបានកើតឡើងកាលពីសប្តាហ៍មុន។ ឥឡូវនេះ យើងកំពុងឆ្ពោះទៅរករឿងល្អៗជាមួយគ្នា និងកាន់តែខ្ពស់ជាងមុន​»។ ជាមួយគ្នានេះ លោកណាវ៉ាត់ក៏បានផ្ញើសារពិសេសទៅកាន់អ្នកដឹកនាំថ្នាក់ជាតិ ដែលបច្ចុប្បន្នជាអ្នករក្សាសិទ្ធិក្នុងការប្រលង Miss Grand ។

លោកបាននិយាយបន្ថែមថា «ខ្ញុំក៏ចង់សុំទោសអ្នកគ្រប់គ្រងថ្នាក់ជាតិ កុំបារម្ភអីអ្នកទាំងអស់គ្នា ព្រោះបើស្ថិតក្នុងដៃខ្ញុំហើយ​ខ្ញុំ​នៅ​ទី​នេះ ការ​ប្រកួត​ប្រជែង​នឹង​បន្ត។ កុំភ្លេចជួយគាំទ្របេក្ខនារីទាំងអស់គ្នា»។

ទោះបីជាយ៉ាងណាក៏ដោយ ទង្វើ​របស់​លោកណាវ៉ាត់បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គិត​ថា លោក​ចង់​បញ្ចប់​ភាព​ចម្រូងចម្រាសជាមួយ Miss Grand Cambodia ទោះជាមិនបានបង្ហើបឈ្មោះក្ដី។ ស្របពេលដែលថ្មីនេះៗ MGI ស្រាប់តែប្រកាសថា កម្ពុជាលែងជាប្រទេសម្ចាស់ផ្ទះនៃកម្មវិធី Miss Grand International រដូវកាល ២០២៤ ទៀតហើយ បើទោះជាការប្រលងបានប្រព្រឹត្តទៅប៉ុន្មានថ្ងៃក៏ដោយ។ ចំណែកឯខាង MGC ក៏​បាន​ប្រកាស​ឈប់​សហការ​ជាមួយ​លោក ក្នុងពេលដែលម្ចាស់​មកុដ Miss Grand Cambodia គឺបវរកញ្ញា ប៊ី សុធារី​ ក៏ប្រកាសដកខ្លួនពីការ​ប្រកួតលើ​ឆាកអន្តរជាតិ MGI​ ដែរ។

យ៉ាងណាមិញ ទោះបីជាលោកណាវ៉ាត់បានចេញមុខទោសនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន​ និងអ្នកគាំទ្រអន្តរជាតិក្ដី ក៏ប៉ុន្តែនាពេលនេះស្ថាបនិកថៃបានប្រែក្លាយកម្មវិធី Miss Grand International 2024 ទៅជារដូវកាលដ៏អាស្រូវបំផុតក្នុងប្រវត្តិសាស្រ្តនៃការប្រលងសម្រស់ប្រចាំឆ្នាំ។ ព្រមជាមួយគ្នានេះដែរ ហេតុការណ៍​នឹកស្មានមិនដល់រវាងប្រទេសកម្ពុជានិងថៃ ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​សម្រស់ទូទាំងពិភពលោក ជាពិសេសបញ្ហាចម្រូងចម្រាសពីការដកសិទ្ធ និងការអះអាងហេតុផលរៀងៗខ្លួន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បវរកញ្ញាវៀតណាម មិនជាប់​ការបោះឆ្នោតទៅវគ្គផ្តាច់ព្រ័ត្រ MGI ខណៈមីយ៉ានម៉ាទទួលសំឡេងច្រើនជាងគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម