ជីវិតកម្សាន្ដ
បវរកញ្ញាវៀតណាម មិនជាប់ការបោះឆ្នោតទៅវគ្គផ្តាច់ព្រ័ត្រ MGI ខណៈមីយ៉ានម៉ាទទួលសំឡេងច្រើនជាងគេ
បវរកញ្ញាវៀតណាមនាង Que Anh មិនមានសំឡេងគាំទ្រនៅក្នុងវគ្គបោះឆ្នោត Miss Popular Vote ឡើយ ក្នុងពេលដែលអ្នកឈ្នះ១០នាក់ក្នុងវគ្គនេះនឹងត្រូវឈានទៅវគ្គផ្តាច់ព្រ័ត្រចុងក្រោយក្នុងកម្មវិធី Miss Grand International 2024។
គិតត្រឹមរសៀលថ្ងៃទី ០៨ ខែតុលា Que Anh តំណាងប្រទេសវៀតណាមក្នុងកម្មវិធី Miss Grand International 2024 បានបន្តអវត្តមានក្នុងបញ្ជីបេក្ខនារីទាំង ១០ ដែលមានសំឡេងឆ្នោតច្រើនជាងគេ។ អ្នកដែលឈរនៅលេខរៀងទីមួយ គឺតំណាងប្រទេសមីយ៉ាន់ម៉ា ដោយមានសំឡេងឆ្នោតច្រើនជាង៦៤%។ នាងមានប្រៀបជាងគូប្រជែងដែលនៅសល់ក្នុងបញ្ជីនេះឆ្ងាយណាស់ នៅពេលដែលពួកគេមិនទាន់បានដល់១០%នៃសន្លឹកឆ្នោត។

បេក្ខនារីទាំង១០ ដែលមានការបោះឆ្នោតច្រើនជាងគេនៅកម្មវិធី MGI បច្ចុប្បន្នមាន៖ មីយ៉ាន់ម៉ា, សាធារណរដ្ឋដូមីនីកែន, ថៃ, បារាំង, ហ្គាតេម៉ាឡា, ស្វីស, ហ្វីលីពីន, អាល្លឺម៉ង់, ព័រតូរីកូ និងអង់ហ្គោឡា។
ដោយឡែក Que Anh ត្រូវបានគេចាត់ទុកថាជាករណីលើកលែងក្នុងចំណោមសម្រស់របស់ប្រទេសវៀតណាមនៅពេលដែលបានឈ្នះ Miss Grand International ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ នាងហាក់ស្ថិតក្នុងភាពព្រងើយកន្តើយជាសាធារណៈ មិនចាប់អារម្មណ៍នឹងការអំពាវនាវឲ្យមានការបោះឆ្នោតដូចពីមុនឡើយ។
កន្លងមក សម្រស់វៀតណាមជាច្រើនដូចជាបវរកញ្ញា Thien An ឬ Le Hoang Phuong បានប្រកួតប្រជែងដើម្បីលេចមុខក្នុងបេក្ខនារីកំពូលៗដែលមានការបោះឆ្នោតខ្ពស់ក្នុងកម្មវិធី Miss Grand International ។ សូម្បីតែម្ចាស់ជើងឯករង Phuong Nga ក៏ឈ្នះក្នុងប្រភេទនេះដែរ ដោយបានជាប់ក្នុង Top10 ចុងក្រោយនៅ Miss Grand International នារដូវកាល ២០១៨ និង ២០១៩។
ក្រោយមក នៅថ្ងៃទី ០៦ ខែតុលា កញ្ញា Que Anh ស្រាប់តែបង្ហោះសារនៅលើទំព័រហ្វេសបុកផ្ទាល់ខ្លួនដោយសង្ឃឹមថានឹងទទួលបានការគាំទ្រពីទស្សនិកជន។ ក្នុងសារនោះនាងបាននិយាយថា Que Anh សង្ឃឹមថានឹងទទួលបានការគាំទ្រពីទស្សនិកជន អ្នកដែលស្រលាញ់សម្រស់វៀតណាម ហើយរួមគ្នាមានមោទនភាពចំពោះពាក្យវៀតណាម. ដោយសារតែ Que Anh នៅតែព្យាយាមឲ្យអស់ស់ពីសមត្ថភាពដើម្បីសម្តែងនៅ MGI ។ នៅទីបញ្ចប់ ដោយមិនគិតពីលទ្ធផលនៅឯការប្រកួត អារម្មណ៍ជារបស់ទស្សនិកជន។
យ៉ាងណាមិញ ក៏មិនមែនជារឿងចម្លែកណាស់ណាដែរ សម្រាប់ម្ចាស់មកុដវៀតណាមមិនទទួលបានការគាំទ្រច្រើនពីសំណាក់ក្នុងស្រុកនិងក្រៅស្រុក។ ឆ្លងកាត់សកម្មភាពដំបូងលើទឹកដីកម្ពុជា បវរកញ្ញាវ័យ២៣ឆ្នាំរូបនេះបានបាត់បងពិន្ទុពីមហាជន នៅពេលដែលនាងឆក់មេក្រូពីកញ្ញា ប៊ី សុធារី ភ្លាមៗ ហើយស្រែកច្រៀងយ៉ាងរំភើយដោយមិនខ្វល់ពីភាគីម្ខាងទៀតមានទឹកមុខបែបណាឡើយ។ ជាពិសេសនាងក៏បានជួបប្រទះនឹងបញ្ហាតុរប្យួរខោអាវដែលមិននឹកស្មានដល់ នៅលើការផ្សាយផ្ទាល់មួយ ដែលបណ្តាលឲ្យមានស្ថានភាពឆ្គាំឆ្គងពិបាកមើលនឹងភ្នែក។

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖នៅចាំឬអត់ កាលគ្រងតំណែង Miss Grand ថៃ ដំបូង ម៉ាលីន ត្រូវគេចោទថាសូកលុយទិញមកុដ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


