ជីវិតកម្សាន្ដ
កូនប្រុសតារាកំប្លែងល្បីឈ្មោះ ២រូប កំពុងស្នងតំណែងពីឪពុក
ទស្សនិកជននិងអ្នកគាំទ្របានផ្ទុះការចាប់អា រម្មណ៍ក្រោយឃើញកូនប្រុសរបស់តារាកំប្លែងជើងចាស់ល្បីឈ្មោះ ២ដួងលេចវត្តមានស្នងសិល្ប:ឪពុកតាមរយ:ការសម្តែង (កំប្លែង) ជាមួយគ្នា បង្កភាពសប្បាយរីករាយជូនដល់ទស្សនិកជន។
គ្រាប់ពូជសិល្ប:វ័យក្មេងទាំង២រូបនោះ គឺនាង ខ្ចៅ កូនតារាកំប្លែងជើងចាស់នាយ ខ្ជឹប និងនាយ វ៉ាងដេត ដែលជាកូនប្រុសតារាកំប្លែងល្បីឈ្មោះគឺនាយ វ៉ាងដឺ ។ បន្ទាប់ពីឃើញនូវសមត្ថភាពកំប្លែងរបស់អ្នកទាំង២ បានធ្វើឲ្យអ្នកគាំទ្រសរសើរពីទេពកោសល្យ និងនឹកឃើញដល់គ្រាដែលឪពុកពួកគេសម្តែងរួមគ្នា បង្កភាសប្បាយរីករាយនិងសំណើចសើចក្អាកក្អាយគ្រប់ពេលកាលពីពេលកន្លង។


នាយ វ៉ាង ដេត ដែលជាកូននាយ វ៉ាងដឺ ត្រូវបានមហាជនមើលឃើញពីសមត្ថភាពកំប្លែងមិនចាញ់ឪពុកប៉ុន្មានទេ ទាំងការប្រើប្រាស់សំឡេងនិងកាយវិការក្នុងការកំប្លែង។ ចំណែកនាយ ខ្ចៅ, កូននាយ ខ្ជឹប ក៏មានសមត្ថភាពកំប្លែងមិនចាញ់ឪពុកប៉ុន្មានដែរ ខណ:ពួកគេបានប៉ះគ្នាជាលើកដំបូងក្នុងវីដេអូកំប្លែងខ្លី។
តារាចម្រៀងលោក ជុំ លីណូ បានបង្ហោះវីដេអូនៃសកម្មភាពកំប្លែងរបស់នាយ ខ្ចៅ និង នាយ វ៉ាង ដេត ដោយលើកឡើងថាកាលពីជំនាន់ឪពុកពួកគាត់ការលេងគឺស៊ីសង្វាក់គ្នាពិតជាល្អមើលខ្លាំងរីឯកូនៗរបស់ពួក គាត់ក៏មានសមត្ថភាពប្រហាក់ប្រហែលទៅនឹងឪពុកផងដែរ។ លោក ជុំ លីណូ បន្តថាសូម្បីតែសម្លេងរបស់ពួកគាត់គឺដូចទៅនឹងឪពុកមែនទែនតែម្តង។
ជាមួយគ្នានេះដែរលោក ជុំ លីណូ ក៏បានស្នើដល់អ្នកផលិតវីដេអូកំប្លែងឲ្យជួយផ្តល់ឱកាសសម្រាប់ពួកគា ត់កំប្លែងឲ្យបានច្រើនថែមទៀតដើម្បីលើកទឹកចិត្ត និងជាការបណ្តុះសិល្ប:ស្នងពីឪពុកខណ:ពួកគាត់សុតតែមានទេពកោសល្យនិងមានឈាមជ័រជាអ្នកសិល្ប: ដូចគ្នា៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


