ជីវិតកម្សាន្ដ
Lisa រងការរិះគន់ថា ប្រើខ្សែមិត្តប្រុសដើម្បីបង្ហាញខ្លួនលើក្របមុខ ជាមួយតារាហូលីវូដ
Lisa សមាជិកក្រុម Blackpink ត្រូវគេរិះគន់ថា បានប្រើប្រាស់ទំនាក់ទំនងរបស់នាងជាមួយមិត្តប្រុសមហាសេដ្ឋី Frédéric Arnault ដែលជាកូនប្រុសរបស់នាយកប្រតិបត្តិ LVMH លោក Bernard Arnault ដើម្បីទទួលបានកន្លែងល្អនៅក្នុង Vanity Fair’s 2025 The Hollywood Issue ។
ដកស្រង់ពី Koreaboo បានផ្សយថា Lisa បានបង្ហាញវត្តមានជាមួយតារាហូលីវូដឈានមុខគេដូចជា Zendaya, Glen Powell, Zoe Saldaña, Nicole Kidman និង Dev Patel ក្នុងការចេញផ្សាយលេខប្រចាំឆ្នាំនៅថ្ងៃទី ១៣ ខែវិច្ឆិកា ដែលបង្ហាញពីតារាសម្តែងលេចធ្លោ និងការរួមចំណែករបស់ពួកគេចំពោះឧស្សាហកម្មភាពយន្ត។
ការរំពឹងទុកបានកើតឡើងថា លក្ខណៈពិសេសរបស់ Lisa អាចនឹងជាប់ទាក់ទងនឹងតួនាទីរបស់នាងនាពេលខាងមុខ នៅក្នុងរឿងភាគទូរទស្សន៍កំប្លែងក្រោមចំណងជើងថា The White Lotus។ ទោះជាយ៉ាងណាក៏ដោយ អ្នករិះគន់អះអាងថា បទពិសោធន៍សម្តែងរបស់នាងនៅមានកម្រិត ដោយមិនបង្ហាញអំពីភាពត្រឹមត្រូវក្នុងការបញ្ចូលនាងក្នុងចំណោមតារាហូលីវូដល្បីៗនោះទេ។
អ្នកប្រើប្រាស់ម្នាក់បានចោទសួរថា តើនាងអាចក្លាយជាផ្នែកមួយនៃក្រុមនោះដោយរបៀបណា នៅពេលដែលនាងមិនមានអាជីពសម្ដែងអ្វីទាំងអស់? ស្របពេលដែល អ្នកផ្សេងទៀតចោទប្រកាន់ Lisa ថា បានប្រើទំនាក់ទំនងរបស់នាងជាមួយ Frédéric Arnault ដើម្បីទទួលបានតួនាទី និងមុខងារលើ Vanity Fair ។ អ្នកលេងអ៊ីនធឺណិតម្នាក់បានកត់សម្គាល់ថា «ឥទ្ធិពលមិត្តប្រុសរបស់នាងក្នុងពិភពម៉ូដ ប្រហែលជាអាចធ្វើទៅបាន។ ម្នាក់ទៀតបានបន្ថែមថា Lisa មានទេពកោសល្យក្នុងការងារសំខាន់របស់នាង ប៉ុន្តែសូមកុំបដិសេធថា នាងនឹងមិនបានធ្វើវានៅទីនោះដោយគ្មានការគាំទ្រពីមិត្តប្រុសនាងឡើយ»។
ទោះបីជាមានការរិះគន់យ៉ាងណាក្ដី អ្នកគាំទ្រ Lisa បានចេញមុខការពារនាងដោយអំពាវនាវឲ្យមានការវាយតម្លៃប្រកបដោយគោលបំណងអំពីសមត្ថភាពផ្ទាល់ខ្លួន។ ពួកគេបានសំនូមពរថា គ្រប់គ្នាមិនទាន់បានឃើញ Lisa ធ្វើអីទេ ធ្វើម៉េចមនុស្សវិនិច្ឆ័យនាង ដោយសារគិតថានាងប្រើខ្សែជួយនោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ YG ថ្លែងការភ្លាមៗ ក្រោយ Park Bom ចូលសង្គ្រោះបន្ទាន់ ពេលប្រគំតន្រ្តីនៅហ្វីលីពីន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


