ជីវិតកម្សាន្ដ
ផលិតកម្មបារមី ទទួលបានការកោតសរសើរ ក្រោយទទួលស្គាល់កំហុស និងសម្រេចធ្វើកំណែបទ “ម្តងហើយម្តងទៀត”
សាធារណជន ពិសេសខាងសហគមន៍ជនជាតិដើមភាគតិច បានសម្តែងការអរគុណ និងបង្ហាញកោតសរសើរចំពោះផលិតកម្មបារមី ក្រោយផលិតកម្មនេះ បានចេញសេចក្តីជូនដំណឹងទទួលស្គាល់កំហុស និងប្រកាសពីការសម្រេចចិត្តលុបបទ “ម្តងហើយម្តងទៀត” ដោយនឹងចេញកំណែថ្មីជាមួយនឹងការកែសម្រួលឡើងវិញ។
សេចក្តីជូនដំណឹងខាងលើនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកម្នាក់ឈ្មោះ Tev Pot បានលើកឡើងពីកំហុសឆ្គងនៃការប្រើពាក្យពេចន៍នៅក្នុងបទចម្រៀង “ម្តងហើយម្តងទៀត” របស់ YuuHai និង GMENGz ធ្វើឱ្យប៉ះពាល់បងប្អូនជនជាតិដើមភាគតិច។


យោងតាមសេចក្តីជូនដំណឹងជាសាធារណៈនេះ ផលិតកម្មបារមី រួមម្ចាស់បទទាំងពីររូប ពិតជាសោកស្តាយចំពោះកំហុសអចេតនាមួយនេះ និងបានធ្វើការសុំទោសសាធារណជនផងដែរ ចំពោះការធ្វេសប្រហែស ដោយសង្ឃឹមថា សហគមន៍ជនជាតិដើមភាគតិច នឹងទទួលយកការសុំទោសនេះ។
ដោយហេតុនេះ ផលិតកម្មបានសម្រេចចិត្តលុបចម្រៀងមួយបទចេញ ហើយនឹងចេញកំណែថ្មីជាមួយនឹងការកែសម្រួលឡើងវិញ ដើម្បីបញ្ឈប់នូវការរើសអើងគ្រប់រូបភាពដោយចេតនា ឬអចេតនាក្តី នៅក្នុងសង្គម ជាពិសេសទៅកាន់បងប្អូននៅក្នុងសហគមន៍ជនជាតិដើមភាគតិចព្នង។

ទន្ទឹមនេះ ផលិតកម្មបារមី ក៏សម្តែងការអរគុណដល់លោក Tev Pot ដែលបានលើកយកបញ្ហានេះឡើងមក ក្នុងន័យក្រើនរំលឹក និងផ្តល់ឱកាសដល់ផលិតកម្មបានដោះស្រាយ ដោយរំពឹងថា សហគមន៍នឹងទទួលយកការសុំទោស ហើយនិងបន្តគាំទ្រសិល្បករទាំងពីររូបជាបន្តទៀត ក៏ព្រោះតែអ្នកទាំងពីរ មិនមានចេតនាណាមួយ ចង់ឱ្យប៉ះពាល់អារម្មណ៍ បងប្អូនជនជាតិដើមភាគតិចឡើយ។



ជុំវិញរឿងរ៉ាវនេះដែរ សាធារណជន ពិសេសខាងសហគមន៍ជនជាតិដើមភាគតិច ក៏បានបង្ហាញការកោតសរសើរនូវការទទួលស្កាល់កំហុស និងព្រមធ្វើការកែសម្រួលតាមសំណើរ ខណៈសហគមន៍ជនជាតិជាតិដើមភាគតិច ក៏យល់ដែរថា បច្ចុប្បន្ន ការយល់ដឹងពីជនជាតិដើមភាគតិចនៅមានកម្រិត ហេតុនេះងាយនឹងបង្កើតនូវកំហុសឆ្គងដោយអចេតនា។ ឯការទទួលស្គាល់នេះ សហគមន៍ជនជាតិជាតិដើមភាគតិច បានចាត់ថា ជាការឱ្យតម្លៃពួកគាត់ និងមានតម្លៃណាស់សម្រាប់ការបង្កើតនូវសង្គមមួយ ដោយគ្មានការយល់ច្រឡំខុសការពិត និងគ្មានការរើសអើង៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


