Connect with us

ជីវិតកម្សាន្ដ

មកដឹងតម្លៃសំបុត្រ VIP ការប្រគំតន្ត្រី «Rise for Khmer» នៅបារាំង របស់តារាចម្រៀង ៥ដួង ពីផលិតកម្មបារមី

បានផុស

នៅ

ទស្សនិកជនដឹងហើយថា កាលពីថ្មីៗនេះ សមាគមសិល្បករខ្មែរបានឱ្យដឹងថា សមាគមនឹងសហកាជាមួយតារាចម្រៀបងល្បីៗ មកពីផលិតកម្មបារមីដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំ «Rise for Khmer» នៅទឹកដីប្រទេសបារាំងនាដើមខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងល្បីៗរបស់ផលិតកម្មបារមី ដែលត្រូវចាកចេញទៅបង្ហាញវត្តមាននោះរួមមាន, តារារ៉េប វណ្ណដា, លោកវណ្ណថាន, កញ្ញា ស៊ូហ្សាណា, លោក នរិទ្ធ និង យូ ហៃ រួមជាមួយក្រុមការងារផលិតកម្មបារមីមកកាន់ការិយាល័យសមាគមសិល្បករខ្មែរ។ ទន្ទឹមគ្នាតារាចម្រៀ ងទាំងនេះកំពុងត្រៀមខ្លួនក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំ «Rise for Khmer» នេះដែរ ក៏មានការបង្ហាញពីតម្លៃសំបុត្រ VIP ក្នុងមួយសន្លឹក ២១០អ៉ឺរ៉ូ។

នៅលើផេកផ្លូវការរបស់ផលិតកម្ម បានបញ្ជាក់ឱ្យដឹងថា សមាគមសិល្បករខ្មែររីករាយក្នុងកិច្ចសហការជាមួយផលិតកម្មបារមីសប្បាយតារា (ប្រទេសបារាំង) ក្នុងការធ្វើសកម្មភាពមនុស្សធម៌ និងលើកស្ទួយផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរលើឆាកអន្តរជាតិ។

សមាគមសិល្បករខ្មែរបញ្ជាក់បន្ថែមទៀតថា ព្រឹត្តិការវណ៍នោះគឺការប្រគំតន្ត្រី «Rise for Khmer» នៅសាលប្រគំតន្ត្រីដ៏ល្បីឈ្មោះ Salle Pleyel ប្រទេសបារាំងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥៕ អត្ថបទ: ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម