ព័ត៌មានជាតិ
ដើមខែនេះ បន្លែធម្មជាតិ និងបន្លែព្រៃរបស់ជនជាតិដើមភាគតិចព្នង បេះយកមកលក់ច្រើនមុខលើទីផ្សារក្រុងសែនមនោរម្យ
ជនជាតិដើមភាគតិចព្នង តាមភូមិសហគមន៍ក្បែរទីរួមខេត្ត បានប្រកបរបរពឹងផ្អែកវិស័យកសិកម្ម ពិសេសបន្លែធម្មជាតិ និងបន្លែព្រៃ ពួកគេបេះយកលក់លើទីផ្សារ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។

អ្នកស្រី គុណ ចាន់ធា ប្រជាពលរដ្ឋមានទីលំនៅស្ថិតក្នុងភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៥ នេះថា សព្វថ្ងៃគាត់មានមុខរបរធ្វើស្រែចម្ការ។ ជារៀងរាល់ថ្ងៃ នៅពេលរសៀល ឬ ល្ងាច គាត់តែងតែបេះបន្លែក្នុងចម្ការ និងឆ្លៀតដើររកមើលបន្លែធម្មជាតិក្នុងព្រៃសហគមន៍ ដើម្បីផ្គួបផ្សំគ្នាបន្ថែមទៀតផងដែរ។

អ្នកស្រីបន្តថា ដើម្បីអាចរកចំណូលបានប្រចាំថ្ងៃ គាត់ត្រូវក្រោកពីព្រឹកព្រលឹមស្រាងៗ ធ្វើដំណើរតាមមធ្យោបាយម៉ូតូយកមកលក់នៅទីតាំងផ្សារសហគមន៍ជនជាតិដើមភាគតិចនៅក្រុងសែនមនោមរ្យ។ ក្រៅពីលក់បន្លែខ្លួនឯង រូបគាត់ ក៏ទទួលទិញបន្លែលក់បន្តពីជនជាតិដើមភាគតិចនៅតាមមូលដ្ឋានដែលយកមកបោះឲ្យ ខណៈពួកគេប្រញាប់ទៅធ្វើស្រែចម្ការវិញផងដែរ។

អ្នកស្រី បញ្ជាក់ថា ចាប់ពីចូលដើមខែមិថុនានេះ បន្លែធម្មជាតិរបស់ជនជាតិដើមភាគតិច ក៏ដូចជាបន្លែព្រៃក្នុងសហគមន៍ចាប់ផ្ដើមលូតលាស់សម្បូរបណ្តើរៗ ហើយ។ អ្វីដែលមានរសថ្មីនោះគឺបន្លែព្រៃផ្សេងៗ រួមមាន ៖ ផ្សិតប៉ក់ សត្វក្ងោក ត្រួយស្លឹកកាតូញ បន្លែផ្អែម ចុងផ្ដៅ បន្លែក្រវាញ និងបន្លែផ្លែឈើផ្សេងៗ ជាច្រើនមុខទៀត។

ជាមួយនេះ អ្នកស្រី គុណ ចាន់ធា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តមណ្ឌលគិរី សូមអញ្ជើញមកជួយគាំទ្របន្លែធម្មជាតិ ស្រស់ៗ របស់ជនជាតិដើមភាគតិច ដែលបានប្រមូលយកមកពីគ្រប់ទិសទី ដើម្បីបរិភោគមានសុខភាពល្អ សម្បូរទៅដោយវីតាមីន ជាជាងបរិភោគបន្លែនាំចូលពីក្រៅប្រទេសសម្បូរសារធាតុគីមីប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។

ក្នុងនោះ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ អាចរកបន្លែធម្មជាតិពិតៗ ដែលមានទីតាំងក្នុងផ្សារសហគមន៍ ក្នុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាពិសេសលក់ក្នុងតម្លៃសមរម្យអាចទទួលយកបាន៕
អត្ថបទ ៖ រៀម សុខហេង















-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


