ជីវិតកម្សាន្ដ
ហ្វេនខកចិត្តមិនស្ទើ ខំចំណាយពេលរាប់ម៉ោងទម្រាំបានសៀវភៅ Taylor តែមិនដូចការរំពឹងទុក
កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី Taylor Swift បានចេញផ្សាយជាផ្លូវការនូវការបោះពុម្ពផ្សាយ Taylor Swift: The Eras Tour Book” នៅផ្សារទំនើប US Target ដោយចាប់ផ្តើមពីថ្ងៃទី ២៩ ខែវិច្ឆិកា។ ជាមួយនឹងឥទ្ធិពលបច្ចុប្បន្នដ៏អស្ចារ្យបំផុត វាមិនពិបាកក្នុងការយល់ទេថា ហេតុអ្វីបានជាសៀវភៅរបស់តារាចម្រៀងរូបនេះ ត្រូវបានអ្នកគាំទ្រជុំវិញពិភពលោកស្វែងរកយ៉ាងអន្ទះសារដើម្បីធ្វើក្លាយជាម្ចាស់។
នៅលើបណ្តាញសង្គម ជាធម្មតាវេទិកា TikTok សហគមន៍អ្នកគាំទ្ររបស់ Taylor Swift បានបន្តបង្ហោះវីដេអូពិនិត្យឡើងវិញនៃផលិតផលនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងចំណោមវីដេអូដែលបង្ហាញនៅលើ TikTok អ្នកមើលម្នាក់ឈ្មោះ Emily បាននិយាយថា នាងខំភ្ញាក់ពីគេងនៅម៉ោង ៥ ព្រឹក ដើម្បីទៅ Target ទិញសៀវភៅរបស់ idol របស់នាង។ ប៉ុន្តែ បទពិសោធន៍នៃការកាន់កាប់សៀវភៅ Taylor Swift: The Eras Tour Book តម្លៃ ៤០ដុល្លារ មិនបានបំពេញតាមការរំពឹងទុករបស់អ្នកទស្សនានោះទេ។
ដូច្នោះហើយ នៅក្នុងវីដេអូដែលបានបង្ហោះនៅលើ TikTok នាង Emily បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អនឡាញ នៅពេលដែលនាងបាននិយាយថា សៀវភៅរបស់ Taylor Swift មានគុណភាពអន់ ដោយចង្អុលបង្ហាញពីកំហុសវេយ្យាករណ៍ និងរូបភាពដែលមានគុណភាពទាប និងកំហុសក្នុងការរចនា។ បន្ទាប់ពីវីដេអូឃ្លិបនេះត្រូវបានចែករំលែក អ្នកគាំទ្រមួយចំនួនថែមទាំងហៅវាថាជា សៀវភៅដំណើរកម្សាន្តដែលមានកំហុស (ប្រើពាក្យ Errors ជំនួសឲ្យ Eras។
នៅក្នុងឃ្លិបនោះ Emily បាននិយាយ និងចែករំលែកអំពីកំហុសធ្ងន់ធ្ងរមួយចំនួនដែល Taylor Swift និងក្រុមការងាររបស់តារាចម្រៀងបានធ្វើនៅពេលចេញផ្សាយការបោះពុម្ពផ្សាយ។ ដូច្នោះ ទស្សនិកជនបានពង្រីកទំព័រមួយអំពីអាល់ប៊ុម Reputation របស់ Taylor Swift ។
នៅក្នុងជំពូកនេះ តារាចម្រៀងកើតក្នុងឆ្នាំ ១៩៨៩ បានសរសេរអំពីអ្វីដែលអ្នកគាំទ្រតែងតែធ្វើក្នុងអំឡុងពេលការប្រគំតន្ត្រី The Eras Tour របស់គាត់ជាមួយនឹងខ្លឹមសារថា ជារៀងរាល់យប់ មុនពេលតន្ត្រីចាប់ផ្តើម ហ្វូងមនុស្សស្រែកថា ‘a, two, three, let’s go។ យ៉ាងណា នៅក្នុងប្រយោគបន្ទាប់ Taylor សរសេរថា នេះគឺជាប្រពៃណី Eras ដែលនាងទន្ទឹងរង់ចាំរាល់យប់។ Emily បាននិយាយថា ហេតុអ្វីបានជាយើងប្រើរៀងរាល់យប់ជាពីរប្រយោគជាប់គ្នា? វាស្តាប់ទៅមិនល្អទេ ឬខ្ជិលសរសេរ។
ការបោះពុម្ភសៀវភៅរបស់ Taylor Swift មិនត្រឹមតែមានកំហុសដដែលៗ វេយ្យាករណ៍ និងអក្សរសរសេរដូច Emily បានចង្អុលបង្ហាញថា Taylor Swift: The Eras Tour Book” ក៏ធ្វើឲ្យមនុស្សជាច្រើនមានការខកចិត្តនៅពេលលក់ក្នុងតម្លៃខ្ពស់ ប៉ុន្តែគុណភាពរូបភាពអន់បំផុត។
បន្ទាប់ពីត្រូវបានគេបង្ហោះ ឃ្លិបរបស់ Emily ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អនឡាញ។ នៅក្នុងផ្នែកមតិយោបល់ មតិជាច្រើនបានសម្តែងការយល់ស្របនឹងការអត្ថាធិប្បាយរបស់ Emily ដោយទទួលស្គាល់ថាពួកគេមានការខកចិត្តចំពោះគុណភាព និងការធ្វេសប្រហែសរបស់ក្រុម Taylor ក្នុងការបោះពុម្ពសៀវភៅដែលមិនបានកែសម្រួលដោយប្រុងប្រយ័ត្ន។ ព្រមជាមួយគ្នានោះថែមទៀតក្នុងនោះក៏មានមតិខ្លះបញ្ចេញដែរថា ក្នុងនាមជាអ្នកកែសម្រួល ខ្ញុំទទួលនូវបញ្ហាទាំងអស់។ ១០០% គឺពិតជាខ្ជះខ្ជាយលុយ។ សៀវភៅតារាល្បីគឺដូចជាសៀវភៅឆ្នាំសិក្សានៅវិទ្យាល័យ។
ជាពិសេសតម្លៃ ៤០ ដុល្លារ រូបថតទាំងអស់ត្រូវតែមានគុណភាព HQ 4K ហើយយើងមិនធ្លាប់ឃើញពីមុនមក ហេតុអ្វីបានជាមានរូបថតជាច្រើនដែលត្រូវបានចេញផ្សាយ និងពីខ្សែភាពយន្ត Eras Tour? ខ្ញុំពិតជាមានអារម្មណ៍ថាពួកគេប្រហែលជាបានរង់ចាំ និងបញ្ចេញការងារដ៏ល្អបន្ទាប់ពី Eras Tour បានបញ្ចប់ហើយ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Cardi B បដិសេធរឿងធ្លាក់ខ្លួនក្រ និងតបវិញថាមួយខែចាយអស់ ៣ លានដុល្លារឯណោះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៣ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងសាធារណការ ផាកពិន័យរថយន្ដដឹកទំនិញ២គ្រឿងចំនួន ៣១លានរៀល ក្រោយរកឃើញការដឹកលើសទម្ងន់កំណត់


