ជីវិតកម្សាន្ដ
តុលាការកូរ៉េ កាត់ទោសឌីជេល្បីម្នាក់ ជាប់គុក ៨ ឆ្នាំ ពីបទបើកបរពេលស្រវឹង បង្កឲ្យមនុស្សស្លាប់
DJ Yesong ដែលមានឈ្មោះពិត Ahn Ye Song ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៨ ឆ្នាំ ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សម្នាក់ បើកពេលបរក្នុងស្ថានភាពស្រវឹងជោគជាម។ នៅថ្ងៃទី១០ ខែធ្នូ តុលាការកំពូលបានបញ្ជាក់ពីការកាត់ទោសរបស់នាង ដោយនិយាយថា នេះអនុវត្តតាមច្បាប់សម្រាប់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ។
កាលពីខែកុម្ភៈ DJ Yesong ដែលមានកម្រិតជាតិអាល់កុលក្នុងឈាម ០.២២១% បានបុកអ្នកជិះម៉ូតូនៅទីក្រុង Gangnam ទីក្រុងសេអ៊ូល។ គ្រោះថ្នាក់នេះ បានបណ្តាលឲ្យស្លាប់បុរសវ័យ៥០ឆ្នាំ ជាបុគ្គលិកដឹកជញ្ជូន។ របាយការណ៍បានឲ្យដឹងថា នាងបានបង្កគ្រោះថ្នាក់ ខណៈពេលកំពុងរត់គេចពីកន្លែងកើតហេតុមុនពេលបុកគ្នាមួយទំហឹង ។
នៅក្នុងការកាត់ក្តីលើកទីមួយ នាងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ ដោយសារតែនាងបានចាកចេញពីកន្លែងកើតហេតុដោយមិនជួយជនរងគ្រោះ ហើយព្យាយាមរត់ចេញ។ ក្រោយមក ទាំង DJ Yesong និងអយ្យការបានប្តឹងឧទ្ធរណ៍ចំពោះការសម្រេចនេះ។
ក្នុងអំឡុងពេលសវនាការលើកទីពីរ ការកាត់ទោសរបស់នាងត្រូវបានកាត់បន្ថយមកត្រឹម ៨ ឆ្នាំ បន្ទាប់ពីនាងបានសារភាពថាមានកំហុស ហើយឈានដល់ការដោះស្រាយជាមួយគ្រួសារជនរងគ្រោះ។ ទោះបីជាមានការប្តឹងឧទ្ធរណ៍បន្ថែមទៀតក៏ដោយ តុលាការកំពូលបានច្រានចោលសំណុំរឿងរបស់នាង ដោយសម្រេចឲ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំនេះតែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jung Woo Sung ថា មិនដែលស្រលាញ់ Moon Ga Bi ក្លាយជាប្រយោគដែលមហាជនស្អប់លោកបំផុត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


