ជីវិតកម្សាន្ដ
Yang Mi ត្រូវតារាសម្ដែងម្នាក់លូកលាន ក្រោយឃើញរូបភាពបែកធ្លាយ មហាជនលែងអាណិត
ទស្សនិកជនជាច្រើនបានខឹងសម្បារជំនួសតារាស្រី Ynag Mi នៅពេលដែលនាងត្រូវបានតារាប្រុស Li Yifeng យាយីម្តងហើយម្តងទៀត ប៉ុន្តែអាកប្បកិរិយារបស់តារាស្រីវ័យ៣៨ បានធ្វើឲ្យអ្នកលេងអ៊ីនធឺណែតខឹងសម្បារយ៉ាងខ្លាំង។ បន្ទាប់ពីមានរូបភាពបែកធ្លាយជាបន្តបន្ទាប់រវាងអ្នកទាំំងពីរ។
ពីរឆ្នាំហើយដែលតារាសម្ដែង Li Yifeng ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារពីបទពេស្យាចារ។ មហាជនជាច្រើនទ្រាំមិនបាន អាណិតតារាមួយដួងដែលធ្លាប់តែល្បីមានអ្នកគាំទ្រដល់ទៅជាង ៦០លាននាក់ ដល់កម្រិតកំពូល ហើយក៏ជាគូស្នេហ៍ក្នុងសុបិនរបស់តារាស្រីជាច្រើនផងដែរ។
នៅពេលដែលរឿងអាស្រូវរបស់ Li Yifeng ត្រូវបានលាតត្រដាង មានច្រើនដងដែលទស្សនិកជនបានប្រទះឃើញតារាស្រីជាច្រើនរូបដែលធ្វើការជាមួយគ្នា ហើយត្រូវបានយាយី។ ក្នុងចំណោមនោះ មិត្តរួមការងារស្រីដែលត្រូវគេចចាមអារ៉ាមថាកំពុងមានទំនាក់ទំនងស្នេហាជាមួយលោក គឺ Yang Mi។
ធ្វើការជាមួយគ្នាពីរដងតាមរយៈ «swords of legends វគ្គ១» និង «Fall in Love Like a Star» ពេលដែលភាពយន្តនេះត្រូវបានចេញផ្សាយ និងទទួលបានលទ្ធផលល្អ ទំនាក់ទំនងរបស់អ្នទាំងពីរក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានភាពរង្គោះរង្គើផងដែរ។ លើសពីនេះ Paparazzi ក៏និយាយឡើងថា Yang Mi មានទំនាក់ទំនងស្នេហា មានអារម្មណ៍ជាមួយ Li Yifeng ហើយអ្នកទាំងពីរថែមទាំងរស់នៅជាមួយគ្នាទៀតផង។
ក្រៅពីការលាតត្រដាងរបស់សារព័ត៌មាននោះ អ្នកលេងអ៊ីនធឺណែតជាច្រើនក៏បានជីកកកាយភស្តុតាងណាត់ជួបរបស់ពួកគេយ៉ាងគគ្រឹកគគ្រេងផងដែរ។ ទាំងនៅក្នុងឈុត ឬនៅពីក្រោយឆាក មិនពិបាកទេ ពេលឃើញតារា២ដួងមានសកម្មភាពស្និទ្ធស្នាលមិនធម្មតានោះ។ ទោះបីជាពេលនោះដួងម៉ិចនៅតែរៀបការជាមួយលោក លូ ខៃអ៊ុយ។
សូម្បីតែរូបភាពនៅពីក្រោយខ្នងរបស់ Yang Mi និង Li Yifeng ក៏ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម Weibo ដោយមានមតិចម្រុះជាច្រើន។ អ្នកលេងអ៊ីនធឺណេត មានការខឹងសម្បារយ៉ាងខ្លាំង នៅពេលដែលលោកយកដៃដាក់លើដើមទ្រូងតារាស្រីយ៉ាងចាស់ដៃ ខណៈដែលតារាស្រីរូបនេះ បានត្រឹមតែញញឹម និងមិនបង្ហាញអាកប្បកិរិយា ឬគេចវេសឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ មួយរយៈនេះរឿងអាស្រូវស្នេហាជាមួយលោក Li Yifeng ធ្វើឲ្យមុខមាត់ Yang Mi រងការប៉ះពាល់ធ្ងន់ធ្ងរ ។ មិនទាន់ដល់ឆ្នាំ ២០២២ ទេដែលតារាប្រុសរូបនេះត្រូវបានចាប់ខ្លួនពីបទពេស្យាចារ ហាមប្រាមពីឧស្សាហកម្មកម្សាន្ត ហើយរឿងអាស្រូវជាមួយដួង មុច មិនត្រូវបានមហាជនជាច្រើនលើកឡើងទៀតទេ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


