Connect with us

ជីវិតកម្សាន្ដ

រាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មី២០២៥ នៅណាហ្គាវើលដ៍

បានផុស

នៅ

ភ្នំពេញ៖ ចូលរួមអបអរឆ្នាំថ្មី២០២៥ នៅក្នុងការប្រគំតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍! សូមអញ្ជើញបងប្អូនទាំងអស់ចូលរួមឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី៣១ ខែធ្នូ និងរាប់ថយក្រោយស្វាគមន៍ឆ្នាំសកលនៅក្នុងព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដ៏ធំដែលមានតែម្តងក្នុងមួយឆ្នាំក្នុងរាជធានីភ្នំពេញ។ ក្រៅពីការប្រគំតន្ត្រី ក៏មានរាត្រីកម្សាន្តនៅតាមក្លឹប ប្រូម៉ូសិនម្ហូប ភេសជ្ជៈ ការបាញ់កាំជ្រួច និងការផ្តល់ជូនជាច្រើនទៀតផងដែរ។ ជួបគ្នានៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍! ទស្សនាដោយសេរី!

តន្ត្រីឆ្លងឆ្នាំណាហ្គាវើលដ៍ នឹងមានការចូលរួមសម្តែងដោយកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា ការចាក់ភ្លេងផ្ទាល់ដោយឌីជេ ការសម្តែងក្បាច់រាំ និងការផ្តល់រង្វាន់ដ៏អស្ចារ្យសម្រាប់ទស្សនិកជន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងផ្តល់ជូននូវបទពិសោធន៍ដ៏រំភើបសម្រាប់គ្រប់គ្នាដែលនឹងចាប់ផ្តើមពីម៉ោង ៨ យប់ដោយមានការចូលរួមសម្តែងដោយកំពូលតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនដួងដូចជា កញ្ញា ពេជ្រ សោភា ក្រុមក្មេងខ្មែរ រួមទាំងតារាយូធូប លោកព្រីន និងលោកវីនទ្រែប អមដោយពិធីករ-ពិធីការិនី លោក យូហាន និងកញ្ញា វីវៀន ហើយក៏មានការចាក់ភ្លេង ការសម្តែងក្បាច់រាំ និងការលេងហ្គេមដែលទស្សនិកជនអាចឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើនផងដែរ។ នៅពេលពាក់កណ្តាលអធ្រាត្រមកដល់ នឹងមានការបាញ់កាំជ្រួចដ៏អស្ចារ្យទៅក្នុងអាកាសដែលពុកម៉ែបងប្អូនទាំងអស់អាចស្វាគមន៍ឆ្នាំថ្មី២០២៥ ប្រកបដោយភាពសប្បាយរីករាយបំផុត។

មុនពេលទស្សនាតន្ត្រីឆ្លងឆ្នាំ សូមអញ្ជើញទៅរីករាយ និងពិសាអាហារឈុត និងប៊ុហ្វេសុភមង្គលនៅតាមភោជនីយដ្ឋានប្រណីតរបស់ណាហ្គាវើលដ៍

មុនពេលទស្សនាតន្ត្រីឆ្លងឆ្នាំ បងប្អូនទាំងអស់អាចអញ្ជើញទៅពិសាម្ហូបសុភមង្គលនៅតាមភោជនីយដ្ឋានរបស់ណាហ្គាវើលដ៍ដូចជា ភោជនីយដ្ឋាន The Pangea និងភោជនីយដ្ឋាន 2Pangea តម្លៃចាប់ពី ១៥២.០០០៛ សម្រាប់ម្នាក់ ឬម្ហូបឈុតបែបប្រណីតនៅភោជនីយដ្ឋានបារាំង Le Gourmet និងភោជនីយដ្ឋានអ៊ីតាលី Bistro Romano តម្លៃចាប់ពី ១៨០.០០០៛ សម្រាប់ម្នាក់។ សម្រាប់អ្នកដែលចង់ទទួលទានម្ហូបរសជាតិដើមបែបចិន និងជប៉ុន សូមអញ្ជើញទៅភោជនីយដ្ឋាន Fortune Palace The Teppanyaki និង Hall of Golden Chimes តម្លៃចាប់ពី ២៧២.០០០៛ សម្រាប់ម្នាក់។ លើសពីនេះ ពុកម៉ែបងប្អូនអាចអញ្ជើញទៅពិសាប៊ុហ្វេឌីមសាំពិសេសនៅថ្ងៃចូលឆ្នាំថ្មីពីម៉ោង ១០:៣០ ព្រឹកដល់ ២:៣០ រសៀល តម្លៃ ២៦០.០០០៛ សម្រាប់ម្នាក់។ ទំនាក់ទំនងកក់ទុកមុនតាមរយៈលេខទូរសព្ទ +៨៥៥ ២៣២៦ ៣០៣១ ឬអ៊ីម៉ែល [email protected]

អបអរឆ្នាំថ្មី និងរីករាយជាមួយការស្នាក់នៅក្នុងបន្ទប់សណ្ឋាគារណាហ្គាវើលដ៍ តម្លៃចាប់ពី ៣០០.០០០៛ ក្នុងមួយយប់ និងទស្សនាកាំជ្រួចឆ្លងឆ្នាំដ៏ស្រស់ស្អាតជាមួយមនុស្សស្រឡាញ់

សម្រាប់អ្នកដែលចង់អបអរឆ្នាំថ្មីនៅក្នុងអគារ សូមអញ្ជើញទៅក្លឹបដាលីន ដាលីន ដែលមានរាត្រីកម្សាន្តអបអរឆ្នាំថ្មីជាមួយការប្រគំតន្ត្រីផ្ទាល់ ការចាក់ភ្លេង mix ប្រូម៉ូសិនភេសជ្ជៈ និងការចាប់រង្វាន់ដែល បងប្អូនទាំងអស់អាចឈ្នះរង្វាន់ដ៏ច្រើន។ ជម្រើសមួយទៀត សូមអញ្ជើញទៅបានីយដ្ឋាន និងអាងហែលទឹក Amret Palace ដែលអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុង និងបរិយាកាសដ៏មនោរម្យ។ តម្លៃចូលរួម គឺ ៨០.០០០៛ សម្រាប់ភ្ញៀវម្នាក់។
សម្រាប់ការស្នាក់នៅសណ្ឋាគារណាហ្គាវើលដ៍ ពុកម៉ែបងប្អូនអាចជ្រើសរើសកញ្ចប់បន្ទប់ដែលមានតម្លៃចាប់ពី ៣០០.០០០៛ ក្នុងមួយយប់ដែលអាចមើលឃើញកាំជ្រួចឆ្លងឆ្នាំដ៏ស្រស់ស្អាតពីក្នុងបន្ទប់ដ៏មានផាសុកភាព។ ដើម្បីកក់បន្ទប់សណ្ឋាគារ សូមទាក់ទងទៅកាន់លេខទូរសព្ទ +៨៥៥ ២៣២២ ៨៨២២ ឬ +៨៥៥ ២៣២៦ ៣០៣០ ឬអ៊ីម៉ែល [email protected]។ អំឡុងពេលស្នាក់នៅ បងប្អូនទាំងអស់អាចរីករាយជាមួយកញ្ចប់សេវាកម្មស្ប៉ាដ៏មានសេចក្តីសុខ តម្លៃ ៣៩២.០០០៛ ដែលមានការម៉ាស្សា ខាត់ស្បែកជាមួយប្រេងដោយប្រើដៃ ៤ រយៈពេល ២ ម៉ោងរួមជាមួយសេវាកម្មលាបពណ៌សក់ តម្លៃចាប់ពី ៨០.០០០៛ រហូតដល់ ១៦០.០០០៛ សម្រាប់ម្នាក់ និងបន្ថែមជូនសេវាកម្មអប់សក់ដោយឥតគិតថ្លៃ។

រីករាយជាមួយកញ្ចប់សេវាកម្មស្ប៉ាប្រកបដោយសេចក្តីសុខ និងបង្កើនថាមពលឡើងវិញដែលមានការម៉ាស្សា ២ ម៉ោង ការម៉ាស្សាដៃ ៤ ដោយប្រើប្រេង និងខាត់ស្បែក

សូមបងប្អូនទាំងអស់ចូលរួមស្វាគមន៍ឆ្នាំថ្មីជាមួយក្រុមគ្រួសារ និងមិត្តសម្លាញ់ប្រកបដោយសុភមង្គល និងភាពសប្បាយរីករាយនៅណាហ្គាវើលដ៍។ សូមចូលទៅកាន់គេហទំព័រ សូមបងប្អូនទាំងអស់ចូលរួមស្វាគមន៍ឆ្នាំថ្មីជាមួយក្រុមគ្រួសារ និងមិត្តសម្លាញ់ប្រកបដោយសុភមង្គល និងភាពសប្បាយរីករាយនៅណាហ្គាវើលដ៍។ សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ឬទំព័រហ្វេសប៊ុក និងអ៊ីនស្តាក្រាមរបស់ណាហ្គាវើលដ៍សម្រាប់ព័ត៌មានបន្ថែម។ ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម