ជីវិតកម្សាន្ដ
ជំទាវឧកញ៉ា សុខ រស្មី ជួយទិញស្រូវពីប្រជាកសិករបាន ៤ខេត្ត សរុបជាង ១២៧តោន
ដេីម្បីចូលរួមរក្សាស្ថិរភាពតម្លៃស្រូវអង្ករ និងសន្តិសុខស្បៀងរបស់កម្ពុជា ក្នុងកិច្ចអន្តរាគមន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយប្រមូលទិញទិញស្រូវ OM ដែលកំពុងធ្លាក់ថ្លៃខ្លាំងពីប្រជាកសិករ លោកជំទាវឧកញ៉ា សុខ រស្មី ដែលគេតែងស្គាល់តាមរយៈការផលិតមាតិកាជួយសង្គមនោះ ក៏បានរួមចំណែកផងដែរ។ ក្នុងនោះ លោកជំទាវឧកញ៉ា បានជួយប្រមូលទិញស្រូវពីកសិករលើសការសន្យារបស់ខ្លួនដល់ទៅជាង ៦ដងឯណោះ ក្នុងតម្លៃ ១២០០រៀល/១គីឡូក្រាម។


បើតាមការសន្យាជាជំហានដំបូង លោកជំទាវឧកញ៉ា សុខ រស្មី បានប្រកាសថា នឹងជួយទិញស្រូវពីប្រជាកសិករ ២០តោន ប៉ុន្តែបច្ចុប្បន្ន ចំនួនស្រូវដែលជំទាវឧកញ៉ារូបនេះ បានជួយប្រមូលទិញ គឺមានចំនួនសរុបដល់ទៅ ១២៧,៩៥៨ តោនឯណោះ។ ខណៈចំនួនសរុបនៃការដើរប្រមូលទិញស្រូវនេះដែរ ជំទាវឧកញ៉ា សុខ រស្មី បានប្រើពេលប្រមាណជាជាង ១សប្តាហ៍ ចុះជួយប្រមូលទិញស្រូវអង្ករពីប្រជាកសិករក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ធំ និង ព្រៃវែង ។
ជាមួយនឹងសកម្មភាពរួមចំណែកជួយសង្គមជាតិនេះដែរ ជំទាវឧកញ៉ា សុខ រស្មី ក៏បានប្រកាសចំនួនដែលខ្លួនជួយប្រមូលទិញផងដែរ ក្នុងនោះ៖
– ខេត្តទី ១ បាត់ដំបង បានចំនួន ៤២,៧៧ តោន
– ខេត្តទី ២ បន្ទាយមានជ័យ បានចំនួន ២៣,៤៥៣ តោន
– ខេត្តទី ៣ កំពង់ធំ បានចំនួន ៣១,១១៤ តោន
– ខេត្តទី ៤ ព្រៃវែង បានចំនួន ៣០,៦២១ តោន ។
គួរជម្រាបថា កន្លងទៅថ្មីៗនេះ មានសប្បុរសជន និងឧកញ៉ាជាច្រើនរូប បានប្រកាសជួយទិញស្រូវពីប្រជាកសិករ ក្នុងតម្លៃខ្ពស់ជាងទីផ្សារ។ ជាក់ស្ដែងដូចជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទិញ ១០០០តោន, ឧកញ៉ា ព្រាប សុវត្ថិ ៥០តោន, ឧកញ៉ា ខេមរៈ សិរីមន្ត ៥០តោន, លោកជំទាវឧកញ៉ា សុខ រស្មី ជាង ១២៧តោន, លោក ខេម ៣០តោន, លោក ខាន់ ជេមស៌ ២០តោន រួមទាំងសប្បុរសជនជាច្រើននាក់ទៀត៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


