ជីវិតកម្សាន្ដ
បើកទំព័រឆ្នាំថ្មី! អូលីវ៉ា គង់ បញ្ចេញ Show អស្ចារ្យនៃវិស័យច្នៃម៉ូដ និងដើរម៉ូដកម្ពុជា
អ្នកច្នៃម៉ូដល្បីឈ្មោះលោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បង្ហាញអារម្មណ៍រំភើបលាយឡំដោយទឹក ភ្នែកនៅក្នុងថ្ងៃបើកទំព័រថ្មីនៃការបញ្ចេញShowអស្ចា រ្យក្នុងវិស័យច្នៃម៉ូដនឹងដើរម៉ូដកម្ពុជានាដេីមឆ្នាំ២០២ ៥ក្រោយសំងំលាក់ខ្លួនដោយសារជំងឺបាក់ទឹកចិត្តព្រោះបាត់បង់អ្នកម្តាយជាទីស្រលាញ់។

ការវិលត្រឡប់មកវិញជាមួយការបើកShowម៉ាក B rand Kalkin ឆ្នាំ2025នេះលោក អូលីវ៉ា គង់ បានបង្ហាញពីថាមពលនិងភាពជឿជាក់របស់ខ្លួនកាន់តែរឹងមាំ។សម្រាប់ការវិលត្រឡប់មកកាន់កំរាលព្រមក្រ ហមសាជាថ្មីនាដើមឆ្នាំ២០២៥របស់កំពូលអ្នកច្នៃម៉ូដលោក អូលីវ៉ា គង់ នាពេលនេះគឺបានបញ្ចេញShow ដ៏អស្ចារ្យដោយមានការចូលរួមពីតារាម៉ូលឌែលល្បីៗ ដើរលើកំរាលព្រមក្រហមប្រមាណជាង៤០នាក់អមដោយការដើរបង្ហាញម៉ូដក្នុងឈុតសម្លៀកបំពាក់ប្លែកៗយ៉ាងស្រស់ស្អាតនិងប្រណិត។

កម្មវិធីបង្ហាញShowដ៏អស្ចារ្យ Kalkin ឆ្នាំ២០២៥ នេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ជាមួយការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់បុគ្គលល្បីៗរួមអ្នកគាំទ្រផងដែរ។ ក្នុងនោះដែរគឺមានការសម្តែងនូវរបាំបុរាណព្រមនឹងការដើរបង្ហាញម៉ូដយ៉ាងពិសេសម៉ាក់ប្រ៊េន KALKIN ។ លោក អូលីវ៉ា គង់ បានថ្លែងឲ្យដឹងថាក្នុងការបញ្ចេញនេះShowគឺលោកបានច្នៃម៉ូដសម្លៀកបំពាក់ដក់ស្រងទៅដល់៥ សម័យកាល ដើម្បីយកមកបង្ហាញដល់មហាជន។
លោកបញ្ជាក់ថាការត្រឡប់មកលើនេះវាជាជំនានថ្មីមួ យទៀតដែលធ្វើឲ្យលោកកាន់តែជឿជាក់និងរឹងមាំគ្រ ប់គ្រាន់ដោយលោកសន្យានឹងបន្តបង្កើតស្នាដៃថ្មីៗជា ច្រើនទៀតក្នុងគោលបំណងលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិដែលជាគោកដៅរបស់លោកធ្លាប់បានធ្វើជាច្រើនរួចមកហើយ។
អ្នកដៃម៉ូដល្បីឈ្មោះលោក អូលីវ៉ា គង់ បានបន្តថាក្នុ ងឆ្នាំថ្មី២០២៥នេះលោកចង់ធ្វើជាមនុស្សម្នាក់ដែលរឹងមាំព្រោះកំឡុងមួយរយ:ចុងឆ្នាំ២០២៤ កន្លងទៅលោកទទួលរងនូវការបាក់ទឹកចិត្តខ្លាំងដោយសារតែការបាត់បង់អ្នកម្តាយជាទីស្រលាញ់ដែលធ្វើឲ្យលោកបាក់ទឹកចិត្តជាង២ខែ។
លោកនិយាយទៀតថាគ្រានោះខ្លួនលោកបានសម្រេ ចដើរព្រៃឡើងភ្នំព្រោះអត់កម្លាំងចិត្តនៅក្នុងកាបន្តធ្វើ ការងារទៀត។ប៉ុន្តែក្រោយលោកក៏បានរក្សាជំហរដោ យក្រោកឈរឡើងវិញធ្វើជាមនុស្សរឹងមាំបន្តភាពជោ គជ័យទៅមុខព្រោះគិតថានៅមានឪពុកដែលត្រូវមើលថែផងដែរ៕ អត្ថបទ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


