Connect with us

ជីវិតកម្សាន្ដ

អូលីវ៉ា គង់ ស្នើកូនខ្មែរកុំយកស្បៃរបាំព្រះរាជទ្រព្យ ឬស្បៃព្រះម៉ែនាគ ក្នុងទម្រង់អាពាហ៍ពិពាហ៍ ទៅច្នែបែប fashion

បានផុស

នៅ

អ្នកច្នៃម៉ូដល្បីឈ្មោះ និងជាគ្រូបង្វឹកផ្នែកដើរម៉ូដលោក ម៉ែន សីហា ដែលមហាជនបានស្គាល់កិត្តិនាមថា អូលីវ៉ាគង់ មុននេះ បានចេញមុខស្នើសុំដោយទទូចចំពោះមហាជនអ្នកគាំទ្រ ពិសេសកូនខ្មែរគ្រប់រូប បញ្ឈប់ការយកស្បៃរបាំព្រះរាជទ្រព្យ ឬស្បៃព្រះម៉ែនាគក្នុងទម្រង់អាពាហ៍ពិពាហ៍ ទៅច្នែបែប fashion ដែលប្រាស់ចាកពីប្រពៃណីនិងវប្បធម៌ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងពីសំណាក់អ្នកច្នៃម៉ូដល្បីឈ្មោះលោក អូលីវ៉ា គង់ ពេលនេះដោយសង្កេតឃើញមួយរយ:ចុ ងក្រោយនេះគឺមានបុគ្គលមួយចំនួនតូចហាក់បង្ហាញនូវសកម្មភាពខាងលើនាំឱ្យ ប៉ះពាល់យ៉ាងខ្លាំងដល់ប្រពៃណីនិងវប្បធម៌ខ្មែរដ៏ល្អផូរផង់របស់ខ្មែរ។

ជាក់ស្តែងកាលពីថ្ងៃទី២១ខែមករាឆ្នាំ២០២៦ លោក អូលីវ៉ា គង់ ដែលជាអ្នកច្នៃម៉ូដល្បីឈ្មោះបានចេញម កសំណូមពរថា”សូមមេត្តាកូនខ្មែរគ្រប់រូបកុំត្រាប់តាមចោរសៀមឱ្យសោះ! វាចង់ល្បីតែវាទៅហាមយកស្បៃរបាំព្រះរាជទ្រព្យ ឬស្បៃព្រះម៉ែនាគក្នុងទម្រង់អាពាហ៍ពិពាហ៍ ទៅច្នៃជាបែបហ្វេសហ្សិនជាមួយឈុតខោនានា ឬស្បែកជើងកវែង ដែលប្រាស់ចាកពីប្រពៃណីនិងវ ប្បធម៌”។

អ្នកច្នៃម៉ូដល្បីឈ្មោះរូបនេះ លើកឡើងដែរថា លោកក៏ដឹង ថាពលរដ្ឋខ្មែរគ្រប់គ្នាស្រឡាញ់ចង់ផ្សព្វផ្សាយ ប៉ុន្តែលោកហាមថា កុំឱ្យសោះ។

តាមការកត់សម្គាល់លោក អូលីវ៉ា កន្លងមកបានបញ្ចេញស្នាដៃបែបសហម័យដោយមានការរួមបញ្ជូនទម្រង់សម័យលាយបុរាណ ដោយស្នាដៃរបស់លោកធ្លាប់បានបង្ហាញលើកម្រាលព្រំក្រហមក្នុងកម្មវិធីធំៗនៅក្រៅប្រទេសទៀតផង៕ ដោយ : ចាន់រ៉ា

Oplus_131072
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម