ជីវិតកម្សាន្ដ
ព្រះនាងតូច ជេនណា នឹងដើរបង្ហាញម៉ូដជាលើកដំបូង ក្នុង Fashion Show រៀបចំដោយលោក អូលីវ៉ាគង់
លោក អូលីវ៉ាគង់ នឹងរៀបចំ Fashion Show លំដាប់អន្តរជាតិមួយ ឈ្មោះ “?????? ?????? ???” ច្នៃចេញពីផ្ការបស់ខ្មែរដែលមានលើជញ្ជាំងប្រាសាទ ឬបរមវិស្ណុលោក គ្រោងធ្វើនាថ្ងៃទី ០៦ មេសា ខាងមុខនេះ ដោយមានព្រះនាង នរោត្តម ជេនណា ចូលរួមជាតួធំក្នុងការដើរបង្ហាញម៉ូដជាលើកដំបូង។
នេះបើតាមការលើកឡើង ក្នុងឱកាសសន្និសីទកម្មវិធីបង្ហាញម៉ូដរបស់លោក អូលីវ៉ាគង់ កាលពីព្រឹកថ្ងៃទី២៥ មីនានេះ។

តាមរយៈបទសម្ភាស អ្នកច្នៃម៉ូដល្បីឈ្មោះរូបនេះ បញ្ជាក់ទៀតថា Fashion Show លើកនេះ ពិតជាពិសេស ខណៈលោកបានរៀបចំការសម្តែងរបាំ និងការដើរបង្ហាញម៉ូដចំនួន ២ គឺការដើរបង្ហាញសម្លៀកបំពាក់ដែលលោកច្នៃ និងការដើរបង្ហាញម៉ូដព្រមនឹង Brand នាឡិកាល្បី ម៉ាក WatchPeople ដែលជាដៃគូសហការឧបត្ថម្ភខ្លួន។
ជាមួយនឹងគំនិតច្នៃប្រឌិតផ្សារភ្ជាប់នឹងធម្មជាតិ បុគ្គលល្បីក្នុងពិភពច្នៃម៉ូដសម្លៀកបំពាក់រូបនេះ បានឱ្យដឹងថា លោកបានច្នៃម៉ូដដើម្បីឱ្យមានការខុសប្លែកពីស្នាដៃមុនៗ (Royal) ទោះសហសម័យតែមិនចោលអត្តសញ្ញាណខ្មែរ ដោយប្រើផ្ការបស់ខ្មែរជាគោលគំនិត ដកស្រង់ចេញពីប្រាង្គប្រាសាទ ឬបរមវិស្ណុលោក។
តួយ៉ាង ជាមួយនឹងសម្លៀកបំពាក់ច្នៃរំលេចនូវធម្មជាតិ លោកបានសម្រេចជ្រើសកន្លែងដើរបង្ហាញម៉ូដខុសពីរាល់ដង ដោយជ្រើសយកទីតាំងសួនធម្មជាតិដលើអគារនៃសណ្ឋាគារ Oakwood Premier Phnom Penh ជាវេទិកាដ៏ស័ក្តិសម សម្រាប់ការដើរបង្ហាញសម្លៀកបំពាក់ដែលលោកច្នៃផងដែរ។
ទន្ទឹមនេះ លោកបានលើកឡើងផងដែរថា Fashion Show ដែលត្រៀមរៀបចំនាចុងសប្តាហ៍ក្រោយនេះ អាចប្រព្រឹត្តធ្វើទៅបាន ក៏ដោយមានការឧបត្ថម្ភពី Watchpeople (Swiss made by Ice-Watch); សណ្ឋាគារ Oakwood Premier Phnom Penh ព្រមនិង ធនាគារ ADB ។ លោករំពឹងថា កម្មវិធីនេះ នឹងទទួលបានការចូលរួមគាំទ្រពីសាធារណជន ក៏ព្រោះតែជាឱកាសមួយបើកបង្ហាញពីសម្លៀកបំពាក់ បំផុសពីកម្ពុជាទៅកាន់ឆាកអន្តរជាតិផងដែរ។


បើតាមលោក អូលីវ៉ាគង់ Fashion Show របស់លោក ដែលគ្រោងរៀបចំឆាប់ៗខាងមុខនេះ គឺមានវត្តមានអ្នកដើរម៉ូដសរុប ៣៥រូប ខណៈក្នុងចំណោមនោះ មានទាំងព្រះនាងនរោត្តម ជេនណា; កញ្ញា នីគីនីគី ក៏ដូចជា កញ្ញា ពេជ្រ សារ៉ាវឌ្ឍី ផងដែរ។
ទៀតសោត អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុត លោកបានយាងព្រះនាងតូចជាតួធំ គ្រងឈុតដែលលោកច្នៃបង្កើតចេញពីផ្កាព្កុល ដើរបង្ហាញម៉ូដជាលើកដំបូង ខណៈលោកជាអ្នកហ្វឹតហាត់ការដើរម៉ូដដល់ព្រះនាងផ្ទាល់តែម្តង។
សូមស្តាប់ការរៀបចំរបស់លោក អូលីវ៉ាគង់ ៖

គួរជម្រាបថា លោក អូលីវ៉ាគង់ ជាច្នៃម៉ូដមួយរូបដែលមានភាពល្បីល្បាញទាំងថ្នាក់ជាតិ និងអន្តរជាតិ ដែលបានច្នៃបង្កើតសម្លៀកបំពាក់ច្រើនប្រភេទ ដែលសុទ្ធសឹងជាការច្នៃចេញពីជីវិតសត្វ ធម្មជាតិ ពិសេសឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរ បង្ហាញទៅកាន់ពិភពលោកច្រើនកម្មវិធីណាស់មកហើយ។ លោកអះអាងថា ចំពោះកម្មវិធី Fashion Show ដែលលោកទទួលរៀបចំ គឺមិនក្រោម ៥០នោះទេ មកទល់ពេលនេះ៕








-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


