ជីវិតកម្សាន្ដ
តារាចម្រៀងល្បីឈ្មោះ ៣ដួង សោកស្តាយនូវការបាត់បង់បុគ្គលិកឆ្នើមម្នាក់របស់ផលិតកម្មហង្សមាស
តារាចម្រៀងល្បីឈ្មោះប្រុសស្រី ៣ដួង បានសម្តែងការរន្ធត់ចិត្តជាខ្លាំង និងសោកស្តាយជាពន់ពេកចំពោះការបាត់បង់នូវបុគ្គលិកដ៏ឆ្នើមម្នាក់របស់ផលិតកម្មហង្សមាសដោយគ្មានថ្ងៃត្រឡប់វិញឡើយ។

តារាចម្រៀង សុគន្ធ និសា បានរៀបរាប់ទាំងក្តុកក្តួលថា “បងអេីយបង បងឆាតមកខ្ញុំមិនប៉ុន្មានថ្ងៃមុននេះទេ ហេីយបងក៏និយាយថា ជំងឺបងប្រហែលជាមិនអាចប្រសេីរឡេីយ បងបានផ្ញេីរូបបងមក ខ្ញុំឃេីញហេីយខ្ញុំអាសូរបងឡេីងខ្លោចចិត្តតែមិននឹកស្មានដល់ថា លឿនថ្នាក់នេះសោះ សូមចូលរួមរំលែកទុក្ខក្រុមគ្រួសារផង ភា ដែលជាបុគ្គលិកឆ្នេីមរបស់ផលិតកម្មហង្សមាសសូមបងបានទៅកាន់ទីស្ងប់“។
តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ក៏បានរៀបរាប់ដែរថា “ភា អើយ បងឃើញមួយរយ:ក្រោយនេះ គិតថាប្អូនបានធូរហើយ មិននឹកថា ភា ចាកចេញទៅក្នុងពេលនេះទេ។ ឈឺប៉ុណ្ណាក៏មិនដែលថ្ងូរដែរ សូមចូលរួមរំលែកទុក្ខចំពោះគ្រួសារសពផងនិងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធប្អូនបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត“។
មិនខុសគ្នាពីតារាចម្រៀងប្រុសស្រីទាំង២ ដួងខាងលើនោះទេ ចំណែកតារាចម្រៀងអ្នកនាង ពេជ្រ សោភា ក៏បានចូលរួមសោកស្តាយនិងលើកឡើងថា “ចូលរួមសោកស្តាយចំពោះការបាត់បង់មនុស្សជាទីស្រលាញ់នៅក្នុងគ្រួសារបងផង“។ដំណឹងនេះមានមហាជនអ្នកគាំទ្រជាច្រើនបានបង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសពផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


