Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌បំភ្លឺជុំវិញការចេញប្រកាសអំពីការសុំសិទ្ធិគ្រប់គ្រងចម្រៀង ៤២បទ របស់កវី កែវ ឯម

បានផុស

នៅ

នាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល នៃក្រសួងវប្បធម៌ ចេញសេចក្តីបំភ្លឺអំពីករណីសិទ្ធិគ្រប់គ្រងចម្រៀងទាំង ៤២បទ របស់កវី កែវ ឯម ដែលលោកស្រី សូ សាវឿន ត្រូវជាភរិយាបានដាក់សំណើរដល់ក្រសួងដើម្បីគ្រប់គ្រង។ យ៉ាងណា រឿងរ៉ាវនេះការស្នើសុំសិទ្ធិគ្រប់គ្រងនេះ ក្រសួងបញ្ជាក់ថា សេចក្តីជូនដំណឹងរបស់ក្រសួងកាលពីថ្ងៃទី២៣ ខែមករាកន្លងទៅ​ គ្រាន់ជាការជូនដំណឹងដល់មជ្ឈដ្ឋានពាក់ព័ន្ធ ក្នុងការដាក់បណ្តឹងជំទាស់ប៉ុណ្ណោះ ដោយមានរយៈពេល ១ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយក្រសួងវប្បធម៌និងវិចិត្រសិល្ប: ជូនដំណឹងនៃការស្នើសុំសិទ្ធិគ្រប់គ្រងចម្រៀង ៤២បទ ដែលជាស្នាដៃនិពន្ធរបស់កវី កែវ ឯម ពីលោកស្រី សូ សាវឿន ត្រូវជាភរិយា ធ្វើឱ្យសិល្បករសិល្បការិនី ក៏ដូចជាសាធារណជនមួយចំនួនបានប្រតិកម្មមិនគាំទ្រនោះឡើយ ដោយហេតុភ័ន្តច្រឡំថា ក្រសួងបានសម្រេចប្រគល់សិទ្ធិរួចហើយ បទភ្លេងខ្លះជាបទភ្លេងប្រពៃណី ដែលដូនតាខ្មែរបន្សល់ទុក។

ជុំវិញរឿងនៃការទទួលបានសិទ្ធិនេះដែរ នាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីបំភ្លឺថា “សេចក្តីជូនដំណឹងលេខ០៣ សជណ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានផ្សព្វផ្សាយចេញទៅ គឺស្ថិតក្នុងគោលបំណងជម្រាបជូនដល់មជ្ឈដ្ឋាននានាដែលពាក់ព័ន្ធ មុននឹងឈានដល់សេចក្តីសម្រេចផ្លូវការចុងក្រោយ មិនមែនចេះតែប្រគល់នោះទេ“។

យោងតាមមាត្រា ៣៣ នៃច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល និងដោយយោងតាមនីតិវិធីជាធរមាន ការស្នើសុំគ្រប់គ្រងសិទ្ធិលើស្នាដៃគ្មានអ្នកទទួលមរតក ឬគ្មានមរតកសាសន៍ គឺត្រូវឆ្លងកាត់ការពិនិត្យស្រាវជ្រាវពីនាយកដ្ឋានជំនាញ ហើយរួមបញ្ចូលផងដែរនូវមតិយោបល់នានាដែលអាចជាភស្តុតាង និងមានទឡ្ហីករណ៍ច្បាស់លាស់ត្រឹមត្រូវ។ ក្នុងនោះដែរ នាយកដ្ឋានក៏ត្រូវជូនដំណឹងបន្ថែមទៅដល់គ្រប់មជ្ឈដ្ឋាននានាដែលពាក់ព័ន្ធ មុននឹងឈានដល់សេចក្តីសម្រេចផ្លូវការចុងក្រោយ។

សេចក្តីជូនដំណឹងថ្ងៃទី២៣ មករា

ក្នុងន័យនេះ មជ្ឈដ្ឋានពាក់ព័ន្ធអាចដាក់បណ្តឹងជំទាស់ ក្រោមទម្រង់ជាលាយលក្ខណ៍អក្សរ ឬក៏សេចក្តីអត្ថាធិប្បាយណាមួយសមស្រប អាចបញ្ជូនមកនាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឬទំនាក់ទំនងមកលេខទូរសព្ទ ០១២ ៧៥៥ ៦៣៧ ឬតាមរយៈសារអេឡិចត្រូនិច [email protected]។ ខណៈនាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏កំពុងបន្តប្រមូលទស្សនៈមតិយោបល់ពីសាធារណជន ដើម្បីជាមូលដ្ឋានជំនួយដល់ការឆ្លើយតបទៅម្ចាស់សំណើផងដែរ៕ អត្ថបទ៖ សុធាវី

សេចក្តីបំភ្លឺថ្ងៃទី ៣០ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម