ជីវិតកម្សាន្ដ
អ្នកសិល្បៈមួយចំនួន មិនគាំទ្រនឹងសំណើសុំសិទ្ធិគ្រប់គ្រងចម្រៀងទាំង ៤២បទ របស់កវី កែវ ឯម
បន្ទាប់ពីក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានសម្រេចប្រគល់បទចម្រៀង ៤២បទ ដែលជាស្នាដៃនិពន្ធរបស់កវី កែវ ឯម ឲ្យទៅលោកស្រី សូ សាវឿន ជាភរិយា ទទួលបានសិទ្ធិគ្រប់គ្រង ភ្លាមៗនោះគេឃើញមានសិល្បករសិល្បការិនី និងមហាជនមួយចំនួនប្រតិកម្មមិនគាំទ្រនោះឡើយ។

សិល្បករ-សិល្បការិនីដែលប្រតិកម្មមិនគាំទ្រលើរឿងមានតារាចម្រៀងអាចលេងបានគ្រប់សម័យនិង បុរា ណអ្នកនាង សុន ស្រីពេជ្រ បានលើកឡើងថាខ្ញុំសូមមិនគាំទ្រលើសំណើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងដែ លបានស្នើសុំទៅក្រសួងវប្បធម៌និងវិចិត្រសិល្ប:នេះទេព្រោះហេតុថាមានបទភ្លេងខ្លះជាបទភ្លេងប្រពៃណីនិងប្រជាប្រិយ៍ដែលដូនតាខ្មែរបានបន្សល់ទុកមកតាំ ងពីយូរលង់ហើយ។
តារាកំប្លែងអ្នកនាង កាឆយ បាននិយាយខ្លីថា ខ្ញុំមិនគាំទ្រទេ…។ចំណែកតារាស្រីពហុជំនាញអ្នកនាង ខា ត់ សុឃីម បានបញ្ចេញទស្សន:ដែរថា បទគាត់ភាគ ច្រើនគឺភ្លេងកា គិតម៉េចទៅ?។មិនខុសគ្នាពីតារាស្រីខាងលើទេពិធីករលោកវីជេ អាឡាស្កូ បានបង្ហាញការមិនគាំទ្រផងដែរ។
អាឡាស្កូ បាននិយាយថា សម័យបច្ចេកវិទ្យាទាំងប្រ ព័ន្ធសិល្ប:និង Digital ។ខ្ញុំក៏មិនគាំទ្រលើសំណើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងអ្នកមីង សូ សាវឿន ដែលបានស្នើសុំទៅក្រសួងវប្បធម៌និងវិចិត្រសិល្ប:នេះទេ នៅតែដឹងគុណស្នាដៃរបស់លោកគ្រូអ្នកគ្រូតែក្នុងកា រ Upthatវាបញ្ហាជាច្រើនក្រោយពេលសុំសិទ្ធិ។សូម អ្នកសុំសិទ្ធគ្រប់គ្រងពិចារណាម្ដងទៀតដោយអនុ គ្រោះផងចុះ។
សូមជម្រាបថា ក្រោយពីទទួលសំណើសុំសិទ្ធិគ្រប់គ្រ ងបទចម្រៀងពីលោកស្រី សូ សាវឿនដោយស្នើសុំសិ ទ្ធិគ្រប់គ្រងលើបទចម្រៀ ងដែលជាស្នាដៃនិពន្ធរបស់កវី កែវ ឯម ដែលជាស្វាមីរបស់លោកស្រី សូ សាវឿន
ក្រសួងវប្បធម៌និងវិចិត្រសិល្ប:បានសម្រេចប្រគល់ប ទចម្រៀង៤២បទឲ្យលោកស្រី សូ សាវឿន ទទួលបានសិទ្ធិគ្រប់គ្រង។


ក្នុងនោះក្រសួងក៏ប្រកាសជូនដំណឹងថារាល់ភាគីពាក់ព័ន្ធទាំងអស់ ដែលមានបំណងចង់ប្តឹងជំទាស់នឹងការស្នើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងខាងលើ អាចដាក់ពាក្យបណ្តឹងដោយភ្ជាប់នូវភស្តុតាងរឹងមាំមកជាមួយ រួចផ្ញើមកក្រសួងវប្បធម៌និងវិចិត្រសិល្ប:ដែលមានអាសយដ្ឋានលេខ២២៧ មហាវិថីព្រះនរោត្តមសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ ដើម្បីក្រសួងពិនិត្យនិងដោះស្រាយករណីនៃការជំទាស់នេះ។ សម្រាប់រយៈពេលនៃការដាក់ពាក្យប្តឹងជំទាស់ មានរយៈពេលមួយខែ គិតចាប់ពីថ្ងៃជូនដំណឹងតទៅ៕ អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


