ជីវិតកម្សាន្ដ
រឿង ៥ ដែលគ្រប់គ្នាក្នុងព្រឹត្តិការណ៍ប្រកួត RAPPER FIGHTER យប់មិញ ធ្វើដើម្បី Ruthko
Rapper Fighter Cambodia រដូវកាលទី១ ទើបតែបញ្ចប់ទៅប្រកបដោយភាពរីករាយ ខណៈម្ចាស់ខ្សែកជ័យលាភី ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីយប់មិញនេះ បានទៅលើកូនសិស្សរបស់ Ruthko គឺ OGGolden ។
ក្នុងវគ្គផ្តាច់ព្រ័ត្រយប់មិញនេះដែរ បណ្តាអ្នកគាំទ្រ ក្រុមការងារនៃកម្មវិធី ក្រុមគ្រូបង្វឹក ក៏ដូចជាគ្រួសាររបស់ Ruthko បានធ្វើរឿងមួយចំនួនជូនដល់វិញ្ញាណក្ខន្ធ Ruthko ផងដែរ។

១. ការ Perform រួមគ្នាជាមួយ Ruthko
ទោះបី Ruthko មិនមានវត្តមានលើឆាកកម្មវិធី Rapper Fighter ជាមួយក្រុមការងារ និងកូនសិស្ស តែក្រុមគ្រូបង្វឹកទាំង ៤ រួមនឹង MC Heng បានធ្វើរឿងដ៏អស្ចារ្យមួយជូនដល់វិញ្ញាណក្ខនលោក ដោយការ Perform រួមគ្នា របស់ក្រុមគ្រូបង្វឹក និង MC Heng ជាមួយ Ruthko តាមរយៈការចាក់ MV ដែលធ្លាប់ច្រៀងកាលពីនៅមានជីវិត លើផ្ទៃ Background ឆាក។
ខណៈពេលនៃការរំលឹកដល់វិញ្ញាណក្ខន coauch រូបនេះ ម្តាយរបស់ Ruthko បានជូនផ្កាឈូកមួយបាច់តាមរយៈគ្រូបង្វ្រឹកផ្សេងទៀត ដើម្បីជាការឧទ្ទិសដល់វិញ្ញាណក្ខនកូនប្រុស ខណៈទស្សនិកជនដែលកំពុងទស្សនាផ្ទាល់ ក៏បានចូលរួមគោរពដល់វិញ្ញាណក្ខន្ធ Ruthko រួមនឹងសម្រែកស្រែកហៅឈ្មោះលោកផងដែរ។
២. រក្សាកៅអី Coauch សម្រាប់ Ruthko
ដោយក្តីគោរពស្រលាញ់ ក្រុមការងារនៃកម្មវិធី Rapper Fighter នៅតែរក្សាកៅអី Coauch សម្រាប់ Ruthko ពុំរកអ្នកជំនួសឡើយ បើទោះបីជាម្ចាស់កន្លែងអង្គុយមួយនេះ លែងមានវត្តមានលើលោកនេះហើយក៏ដោយ។ គ្រប់គ្នា នៅតែរួមគ្នាថែការចងចាំជាមួយ Ruthko និងបានដាក់បាច់ផ្កាដែលអ្នកម្តាយជាទីស្រឡាញ់របស់ Ruthko ជូនគាត់ នៅទីតាំងដែលគាត់ធ្លាប់អង្គុយ ក្នុងន័យជាតំណាងនៃមនុស្សដែលឃ្លាតឆ្ងាយកាយទៅ។

៣. KingChi ពាក់អាវ Ruthko ថ្ងៃផ្តាច់ព្រ័ត្រ Rapper Fighter
ជាមួយនឹងប្រយោគថា “យប់នេះឡើងឆាកជាមួយបងណា៎ អាប្អូនប្រុស” KingChi ពាក់អាវ Ruthko ថ្ងៃផ្តាច់ព្រ័ត្រ Rapper Fighter ដែលបង្ហាញពីការនាំយកផ្នែកមួយទៀតនៃការចងចាំសម្រាប់ Ruthko ទៅចូលរួមកម្មវិធីដែលជាក្តីស្រមៃរបស់ Rapper ។ ខណៈកាលពីយប់មិញនេះ ក្រោយ OGGolden ក្លាយជាម្ចាស់ខ្សែកជ័យលាភីហើយ Rapper រូបនេះ បានឱប KingChi ដែលគេយល់ថា ជាការតំណាងថា កំពុងឱបគ្រូបង្វឹករបស់ខ្លួន។


៤. OGGolden ពាក់មួកតំណាង Ruthko
ជាមួយនឹងរូបសញ្ញា “គោព្រៃ” ដែលអ្នកគាំទ្រវិស័យតន្រ្តីរ៉េប សុទ្ធតែបានជ្រាបថា នោះជានិមិត្តសញ្ញាតំណាងឱ្យ Ruthko ត្រូវបាន OGGolden យកមកមួកពាក់ចូលរួមវគ្គប្រកួតផ្តាច់ព្រ័ត្រកម្មវិធី Rapper Fighter ដើម្បីជាការរំលឹកដល់គ្រូបង្វឹកខ្លួន ដែលបានចែកឋានទៅ។ ក្នុងនាមជាកូនសិស្សដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលលើទេពកោសល្យរ៉េប ពីគ្រូបង្វឹកដ៏មានសមត្ថភាពរូបនេះ OGGolden តែងបង្ហាញការនឹករលឹកដល់ Ruthko ជានិច្ច ចាប់តាំងពីមុនឡើងប្រកួត រហូតដល់បានខ្សែកជ័យលាភី។

៥. “My idol Ruthko” ពីហ្វេន
ជាមួយនឹងទឹកមុខដែលយំខ្សឹកខ្សួល ក្នុងដៃមានលើកក្រដាសគាំទ្រដោយដាក់ឈ្មោះ Ruthko ភ្ជាប់នឹងឈ្មោះ OG អ្នកគាំទ្ររូបនេះ បានបង្ហាញថា ក្នុងនាមជាអ្នកគាំទ្រ នៅតែនឹករលឹកនិងមានវត្តមានរបស់ idol ខ្លួនក្នុងដួងចិត្តជានិច្ច បើទោះបីជាលែងមានវត្តមានលើឆាកតន្ត្រីរ៉េប ឬវិស័យចម្រៀងនេះទៀតក៏ដោយ។

-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


