ជីវិតកម្សាន្ដ
ខេមរ: សិរីមន្ត លើកទឹកចិត្ត OG Golden ធ្វើគំរូល្អដល់យុវវ័យ កុំសរសេរចម្រៀងដែលមានពាក្យជេរប្រមាថអសុរោះ
ជារៀមច្បងសិល្ប:ផ្នែកវិស័យចម្រៀង ឧកញ៉ា ខេមរ: សិរីមន្ត បានដាក់ក្តីសង្ឃមនិងប្រាប់ម្ចាស់ខ្សែកជ័យលាភី Rapper Fighter គឺ OG Golden ដែលជាកូនក្រុម RuthKo ថា ត្រូវធ្វើគំរូល្អដល់យុវវ័យ សរសេរចម្រៀងកុំមានពាក្យជេរប្រមាថអសុរោះ។

កំពូលតារាចម្រៀង ខេមរ: សិរីមន្ត បានបង្ហាញការអបអរសាទរ និងលើកទឹកចិត្តចំពោះជ័យជំនះដ៏ធំធេងរបស់ OG Golden ដែលទទួលបានជ័យលាភីលើកពាន Rapper Fighter កាលពីយប់មិញ។ លោក ខេមរ: សិរីមន្ត ក៏ជូនពរឱ្យកាន់តែជោគជ័យនៅក្នុងវិស័យ Rapper នេះផងដែរ។
រៀមច្បង ខេមរ: សិរីមន្ត បានលើកឡើងថា “អបអរសាទរប្អូនប្រុសដែលជាប់ជ័យលាភីកម្មវិធី Rapper fighter កាលពីយប់មិញ ប្អូននឹងក្លាយជាទំពាំងស្នងឬស្សីថ្មី សង្ឃឹមថាប្អូននិងក្លាយជាគំរូល្អដល់យុវវ័យមានសុជីវធម៌គុណធម៌ ជាគំរូដល់ពួកគេ សរសេរចម្រៀងកុំមានពាក្យជេរពាក្យអសុរោះណាប្អូន ជូនពរប្អូនជោគជ័យក្នុងវិស័យរ៉េបភើនេះ“។
លោក ខេមរ: សិរីមន្ត លើកឡើងបែបនេះ ស្របពេលដែលមួយរយ:នេះ សង្គ្រាម Disstrack កំពុងផ្ទុះឡើងជាមួយនឹងពាក្យពេចន៍មិនសមរម្យ។ ដោយហេតុនេះ លោកយល់ថា ការរ៉េប មិនគួរមានពាក្យពេចន៍ជេរប្រមាថ មាក់ងាយគ្នាឡើយ ព្រោះនោះជាគំរូមិនល្អសម្រាប់ក្មេងៗជំនាន់ក្រោយ និងសង្គមខ្មែរ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


