ជីវិតកម្សាន្ដ
កវីនិពន្ធល្បីខាងកំណាព្យ បណ្ឌិត ជ័យ ចាប ធ្លាក់ខ្លួនឈឺធ្ងន់ចូលសង្គ្រោះបន្ទាន់
លោកបណ្ឌិត ជ័យ ចាប សាស្ត្រាចារ្យបង្រៀនកំណាព្យ និងអក្សរសាស្ត្រខ្មែរ ដែលគាត់ស្គាល់ថា ស្តេចកំណាព្យ រហ័សនាម ចាបពូក ឈឺធ្ងន់ ត្រូវសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។ នេះបើតាមការជូនដំណឹងរបស់លោក ឡេង ចាន់វីរ: ដោយយោងតាមព័ត៌មានពីអតីតនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាសមាជិកសមាគមអ្នកនិពន្ធខ្មែរ។
បើតាមលោក ឡេង ចាន់វីរ: បច្ចុប្បន្នលោកបណ្ឌិត ជ័យ ចាប កំពុងសម្រាកព្យាបាលជំងឺនៅប្រទេសវៀតណាម។ ឯចំពោះស្ថានភាពជំងឺរបស់លោកយ៉ាងណានោះ គឺពុំទាន់មានការបញ្ជាក់នៅឡើយទេ។ យ៉ាងណា ដេីម្បីរួមចំណែកចែករំលែកទទួលបន្ទុកជាមួយគ្រួសារកវីនិពន្ធល្បីឈ្មោះរូបនេះ លើថ្លៃព្យាបាល សមាជិកសមាគមអ្នកនិពន្ធខ្មែរ ក៏ដូចជាសប្បុរស ក៏បានរួមចំណែកជាថវិកាទៅតាមលទ្ធភាពដល់គ្រួសារលោកផងដែរ។


លោកបណ្ឌិត ជ័យ ចាប ជាសាស្រ្តាចារ្យផ្នែករចនាបទវិទ្យា និងជាគ្រូបង្រៀនផ្នែកតែងនិពន្ធអក្សរសិល្ប៍ខ្មែរ នៅសាកលវិទ្យាល័យភូមិន្នភ្នំពេញ ដែលមានបទពិសោធប្រមាណជា ៣០ឆ្នាំមកហើយ ក្នុងការបង្រៀននិស្សិតនៅតាមបណ្តាសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ។
ក្នុងកិច្ចការបង្រៀនជាច្រើនឆ្នាំ បណ្ឌិតខាងនិពន្ធកំណាព្យរូបនេះ បានបណ្តុះបញ្ញវ័ន្តខ្មែរជាច្រើន និងត្រូវបានគេស្គាល់យ៉ាងច្បាស់ តាមរយៈកិតិ្តនាមដ៏ល្បីនៃស្តេចកំណាព្យ ចាប ពូក ។ ក្រៅពីអាជីពបង្រៀន លោកក៏មានតួនាទីមួយក្នុងកិច្ចការផងដែរ គឺជាទីប្រឹក្សាក្រសួង មានងារជាឯកឧត្តមបណ្ឌិត៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


