តន់ ចន្ទ​សី​ម៉ា វាយលុក​យក​លេខ១ជាប់​គ្នា៧សប្ដាហ៍​
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

តន់ ចន្ទ​សី​ម៉ា វាយលុក​យក​លេខ១ជាប់​គ្នា៧សប្ដាហ៍​

បានផុស

នៅ

បទចម្រៀងដែលមានចំណងជើងថា « ជិវិត​ខ្ញុំ​គ្មាន​ឆ្នាំង​សាក​ទេ » និង​បទ«​កូនក្មេង​នឹក​មនុស្ស​ចាស់» របស់​កញ្ញា តន់ ចន្ទ​សី​ម៉ា គ្រាប់ពេជ្រ​របស់​ផលិតកម្ម Galaxy Navatra បាន​កំពុងតែ​នាំមុខគេ​ក្នុង​កម្ម​វិធី​តន្ត្រី​តាម​ទូរស័ព្ទ Pleng by Smart ដោយ​នៅក្នុង​ខែ​នេះ ចំណាត់ថ្នាក់​លេខ​១ និង​លេខ ២ គឺ​បាន​ទៅលើ​បទ​របស់​តារា​ស្រី​វ័យក្មេង​រូបនេះ ហើយ​ជាងនេះទៅទៀត​នោះ​គឺ​បទ​របស់ សី​ម៉ា ស្ថិតនៅ​ចំ​ណាត់ថ្នាក់​លេខ​១ជាប់​គ្នា៧​សប្ដាហ៍​តែម្ដង នេះ​បើ​ផ្អែក​តាម​របាយការណ៍​រប​ស់ Pleng ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Pleng by Smart ជាកម្មវិធី​តន្ត្រី​តាម​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Smart យ៉ាង​សំបូរបែប​សម្រាប់​អ្នក​ចូលចិត្ត​តន្ត្រី​នានា តាមរយៈ​បណ្ដាញទូរស័ព្ទ​ចល័ត​ដ៏​ទំនើប​របស់ខ្លួន​ដោយនៅ​ក្នុងនោះ​មាន​បទចម្រៀងខ្មែរ និង អន្តរជាតិ​ជាង​១​លាន​បទ​។

បទ​ចម្រៀង​របស់​ផលិតកម្ម Galaxy Navatra ត្រូវបាន​គេ​ដឹងថា​ មាន​វត្តមាន​ក្នុង​កម្មវិធី​ដ៏ទំនើប​មួយ​នេះ​ផងដែរ​ហើយ​តែងតែ​ជាប់​នៅ​ចំណាត់ថ្នាក់ កំពូល​ជា​ញឹកញយ​ជាក់ស្ដែង​ដូចជា​បទ “​កូនក្មេង​នឹក​មនុស្ស​ចាស់​” របស់​កញ្ញា តន់ ចន្ទ​សី​ម៉ា នេះ​ជាដើម​។​

កញ្ញា តន់ ចន្ទ​សី​ម៉ា ជា​តារាចម្រៀង​ស្រី​ម្នាក់​ដែល​ធ្លាប់មាន​ប្រវត្តិ​ជា​អតីត​ជា​សិស្ស​ជ័យលាភី​ស្មូត​កំណាព្យ​លេខ​១ ប្រចាំខេត្តតាកែវ​។ នាង​ប្រើពេល​តែ​ជាង​១​ឆ្នាំប៉ុណ្ណោះ ជាមួយ​ផលិតកម្ម Galaxy Navatra អាចឈាន​ជើង​ជា​កំពូល​តារាចម្រៀង​ជួរមុខ​ក្នុងប្រទេស​កម្ពុជា បានធ្វើ​ឲ្យ​នាង​ផ្លាស់ប្ដូរ១៨០​ដឺ​ក្រេ​យ៉ាង​លឿន​បំផុត​។ តារាចម្រៀងរូបនេះ​មិន​ធ្លាប់​គិតឡើយ​ថា អាច​ក្លាយខ្លួនជា​តារាចម្រៀង​ល្បី ហើយ​អាច​ច្រៀង​ជាមួយ​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ដូច​សព្វថ្ងៃ​នេះឡើយ​។​

បច្ចុប្បន្ន​ផលិតកម្ម Galaxy Navatra កំពុងតែ​សម្រុក​ផលិត​បទ​ចម្រៀង ឲ្យ​នាង​ក៏ដូចជា​តារាចម្រៀង​ជាច្រើន​ទៀត​ដើម្បី​ឲ្យ​ប្រជាប្រិយ​របស់​នាង​កាន់តែ​ទទួលបាន​ការគាំទ្រ​បន្ថែមទៀត​។​

ប្រិយមិត្ត តោះ​!​ស្ដាប់​បទ « ជិវិត​ខ្ញុំ​គ្មាន​ឆ្នាំង​សាក​ទេ » និង «​កូនក្មេង​នឹង​មនុស្ស​ចាស់​» របស់ តន់ ចន្ទ​សី​ម៉ា ជាថ្មី​ម្ដងទៀត​ទាំងអស់គ្នា ថា​តើ​វា​មាន​ចំណុច​ពិសេស​បែបណា បានជា​អាចជា​ប់​លេខ​១​ស្ទួនៗ ៧​សប្ដាហ៍​ជាប់​គ្នា​បែបនេះ​៕

អត្ថបទ៖ ស៊ុន ហួត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

ក្រសួងអប់រំ ផ្អាកថ្នាក់រៀន ១៥ ថ្នាក់ នៅវិទ្យា​ល័យចំនួន ៥ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩

ព័ត៌មានជាតិ២៣ នាទី មុន

ផ្លូវថ្មីទទឹង៣០ម៉ែត្រ នឹងត្រូវស្ថាបនានៅ សង្កាត់ព្រែកប្រា

ព័ត៌មានជាតិ២៤ នាទី មុន

រដ្ឋបាលខេត្តព្រះសីហនុ បើកការដ្ឋានសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅមាត់ព្រែកចុងអូរឈើទាល

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

បារាំង​ថា​ កិច្ច​ព្រម​ព្រៀង​ការពារជាតិ​អាមេរិក​ អង់គ្លេស​ និងអូស្ត្រាលី​ដូច​ចាក់​ពី​ក្រោយ​ខ្នង

ព័ត៌មានជាតិ២៨ នាទី មុន

ផ្ទុះកូវីដក្នុងថ្នាក់រៀន ក្រសួងអប់រំប្រកាសផ្អាកដំណើរការថ្នាក់រៀនសាលាចំនួន៥នៅភ្នំពេញ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services