ជីវិតកម្សាន្ដ
តន់ ចន្ទសីម៉ា ត្រូវបានសម្ព័ន្ធក្រុមហ៊ុន ANDAMI Group របស់កូរ៉េ ជ្រើសរើសជា Brand Ambassador
សម្ព័ន្ធក្រុមហ៊ុនANDAMI Group ដែលជាក្រុមហ៊ុនធំមួយរបស់ប្រទេសកូរ៉េ បានសម្រេចជ្រើសរើសកំពូលតារាចម្រៀងក្នុងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា កញ្ញា តន់ ចន្ទសីម៉ា ជាBrand Ambassadorតំណាងឲ្យផលិតផលរបស់ខ្លួន ក្នុងការឈានជើងចូលមកក្នុងទីផ្សាររបស់ព្រះរាជាណាចក្រកម្ពុជា ពិធីចុះហត្ថលេខា បានធ្វើឡើងកាលពីដើមចុងសប្ដាហ៍កន្លងទៅ នៅអគារ Morgan កោះពេជ្រ។

ANDAMI Group គឺជាក្រុមហ៊ុនបច្ចេកទេសដ៏ធំនៅប្រទេសកូរ៉េខាងត្បូង ដែលមានជំនាញ និងបទពិសោធន៍ជាង ២០ ឆ្នាំ នៅក្នុងវិស័យឧស្សាហកម្មផលិតចំណីអាហារ និងភេសជ្ជៈ ឧស្សាហកម្មឡូជីស្ទីកចំណីអាហារកក និងឧស្សាហកម្មផលិត និងចែកចាយអាហារវេចខ្ចប់។

នាពេលឆាប់ៗខាងមុខនេះ សម្ព័ន្ធក្រុមហ៊ុន ANDAMI Group នឹងឈានជើងចូលមកកាន់ទីផ្សារប្រទេសកម្ពុជា លើការបង្កើតរោងចក្រកែច្នៃអាហារ ជាពិសេសគឺផលិតផលទឹកផ្លែឈើ និងដំណាប់ នៅក្នុងប្រទេសកម្ពុជា នាំចេញទៅប្រទេសកូរ៉េខាងត្បូង ជប៉ុន ចិន សាំងហ្គាពួរ និងហុងកុង។ល។

ជាមួយនឹងការងារជា Brand Ambassador កញ្ញា តន់ ចន្ទសីម៉ា នឹងត្រូវធ្វើការងារជាច្រើនជាមួយក្រុមហ៊ុនកូរ៉េ ក្នុងនាមជាផ្សព្វផ្សាយផលិតផលក្រុមហ៊ុន តាមការព្រមព្រៀងគ្នា។ នេះជាជោគជ័យថ្មីមួយទៀតរបស់ តន់ ចន្ទសីម៉ា បន្ទាប់ពីប្រជាប្រិយភាពរបស់នាង កាន់តែទទួលបានការគាំទ្រខ្លាំងវ៉ាដាច់គេ។ បែបណាក្ដី ហ្គាឡាក់ស៊ី ណាវ៉ាត្រា មិនបានទម្លាយពីតម្លៃខ្លួនរបស់កញ្ញា តន់ ចន្ទសីម៉ា លើការងារជា Brand Ambassador ជាមួយANDAMI Group នោះឡើយ៕





-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


