ជីវិតកម្សាន្ដ
តន់ ចន្ទសីម៉ា ក្ដីស្រមៃធំបំផុតរយៈពេល ៨ ឆ្នាំ ក្លាយជាការពិត
តារាចម្រៀងលំដាប់ជួរមុខរបស់ផលិតកម្ម Galaxy កញ្ញា តន់ ចន្ទសីម៉ា ទម្លាយថា ពេលនេះក្តីស្រមៃដ៏ធំបំផុតរបស់នាងដែលមានរយៈពេល ៨ ឆ្នាំមកហើយនោះ បានប្រែក្លាយជាការពិតហើយ ដោយបានឱកាសសម្ដែង និងច្រៀង លើឆាកធំក្នុងអង្គរសង្ក្រាន្ត។

បើតាមរយៈការលើកឡើងរបស់កញ្ញា តន់ ចន្ទសីម៉ា បានបញ្ជាក់ថា «(២០១៥-២០២៣) ពីយុវជនស្ម័គ្រចិត្ត ស.ស.យ.ក-ខេត្តតាកែវ ច្រៀងបទ”នគររាជ” និង”ពង្សាវតារ” បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ ២០១៥ ធ្លាប់មានក្តីស្រមៃថា ថ្ងៃណាមួយ ខ្ញុំនឹងច្រៀងលើឆាកធំអង្គរសង្ក្រាន្តឲ្យបាន ពេលនេះខ្ញុំធ្វើបានហើយ»។

តារាចម្រៀង តន់ ចន្ទសីម៉ា បាននិយាយទៀតថា «អរគុណជាពិសេសដល់ពុកម៉ែបងប្អូនដែលគាំទ្រ ឆ្នាំ ២០២៣ នេះ ខ្ញុំមានកិត្តិយសបានសម្ដែងនៅឆាកធំទីលានជល់ដំរីជាមួយនឹងបទ”ស្រឡាញ់អ្វីដែលខ្មែរមាន” ក្តីស្រមៃ និងក្តីសង្ឃឹម សិល្បៈរស់ក្នុងសន្តិភាព អរគុណសន្តិភាព»។

ជាមួយការទម្លាយរបស់កញ្ញា តន់ ចន្ទសីម៉ា ដូច្នេះគឺមានអ្នកគាំទ្រនាងលើកឡើងថា នេះមិនមែនជាភាពចៃដន្យទេ តែជាលទ្ធផល នៃការតស៊ូមិនចុះចាញ់របស់ប្អូនស្រី។ ក្តីស្រមៃតែងតែមានលើមនុស្សគ្រប់គ្នា តែទង្វើដែលបានធ្វើមិនប្រាកដថាដូចគ្នាទេ អ្នកខ្លះក៏បានដូចក្តីបំណងប្រាថ្នា អ្នកខ្លះក៏មិនបាន…..។ អបអរសាទរដែលទទួលបានជោគជ័យក្នុងក្តីបំណងដ៏ធំនេះ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


