ជីវិតកម្សាន្ដ
ចចាមអារ៉ាមនៃភាពមិនចុះសម្រុងរវាង Bruce Lee និងមេគុននិយមចិន Ip Man
មានពាក្យចចាមអារ៉ាមជាច្រើនដែលថា Bruce Lee ឬទស្សនិកជនចំណាំហៅថា លី ស៊ាវឡុង និងម្ចាស់គុននិយម Ip Man មិនចុះសម្រុងនឹងគ្នា ហើយថែមទាំងផ្តាច់ទំនាក់ទំនងគ្រូបង្រៀន និងសិស្សរបស់ពួកគេថែមទៀតផង។
Ip Man និងតារាភាពយន្ដ Bruce Lee គឺជាឈ្មោះដ៏ធំពីរក្នុងសិល្បៈក្បាច់គុនចិន។ នៅពេលអ្នកទាំងពីរនៅមានជីវិត មានពាក្យចចាមអារ៉ាមអាក្រក់ជាច្រើនអំពីទំនាក់ទំនងរបស់ពួកគេ ដែលប្រើប្រាស់នៅក្នុងសារព័ត៌មាន។
កាលពីកុមារភាព Bruce Lee ត្រូវបានឪពុករបស់គាត់បង្រៀនតៃជី។ ក្រោយមកគាត់បានរៀនបន្ថែមទៀតអំពីក្បាច់គុន Hung Ga និង Choy Li Fut។ ទោះជាយ៉ាងណាក៏ដោយ តារាភាពយន្ត បានរកឃើញថា ក្បាច់គុនទាំងនេះខ្វះភាពជាក់ស្តែង និងមិនគ្រប់គ្រាន់សម្រាប់ការការពារខ្លួន។ តាមរយៈការណែនាំរបស់មិត្តម្នាក់ លោកបានយក Ip Man ជាគ្រូហើយចាប់ផ្តើមរៀនក្បាច់គុន Wing Chun ពីគាត់។
Bruce Lee ខំប្រឹងហាត់យ៉ាងខ្លាំង មិនដែលជាប់ជាសិស្សបាត់ថ្នាក់ឡើយ។ ចំណែក Ip Man គឺជាមនុស្សដែលប្រព្រឹត្តចំពោះសិស្សទាំងអស់របស់គាត់ដោយយុត្តិធម៌។ ទោះបីជា Bruce មានភាពលេចធ្លោជាងសិស្សដទៃទៀតរបស់គាត់ក៏ដោយ ក៏គាត់មិនបានផ្តល់ការពេញចិត្តពិសេសណាមួយដល់គេដែរ។
ក្នុងអំឡុងពេល ៦ ឆ្នាំនៃការសិក្សា Wing Chun តារាជើងចាស់រូបនេះបានចំណាយពេលភាគច្រើនរបស់គាត់ ដើម្បីហ្វឹកហាត់ ខណៈដែល Ip Man តែងតែឈរនៅក្បែរដើម្បីណែនាំគាត់។ ការរំលឹកញឹកញាប់បំផុតរបស់គាត់គឺ បន្ថយល្បឿនចុះ ។ ប៉ុន្តែ Bruce Lee ជាមួយនឹងបុគ្គលិកលក្ខណៈប្រកួតប្រជែង មិនបានយកចិត្តទុកដាក់ច្រើនចំពោះដំបូន្មាននេះទេ។
នៅឆ្នាំ 1១៩៥៨ Bruce Lee មានជម្លោះជាមួយសិស្សក្បាច់គុននៅតាមផ្លូវ។ ក្នុងពេលប្រកួត លោកបានវាយគូប្រកួតចេញដោយធ្វើឲ្យគាត់របួស និងសន្លប់។ ឧបទ្ទវហេតុនេះ មានការរំខានយ៉ាងខ្លាំង ដែលឪពុកម្តាយរបស់គាត់សម្រេចចិត្តបញ្ជូនកូនទៅសហរដ្ឋអាមេរិក ដើម្បីបន្តការសិក្សា និងចៀសវាងបញ្ហា។ នេះក៏ជាពេលដែលគាត់និយាយគ្រូ Ip Man ដែរ។
បន្ទាប់ពីមកដល់ទឹកដីអាមេរិក Bruce Lee បានបន្តអភិវឌ្ឍសិល្បៈក្បាច់គុនផ្ទាល់ខ្លួនរបស់គាត់។ គាត់បានបញ្ចូលខ្លឹមសាររបស់ Wing Chun ជាមួយនឹងទស្សនវិជ្ជានៃក្បាច់គុនសេរី បង្កើតជាក្បាច់គុនថ្មី។ ក្រោយមក នៅឆ្នាំ១៩៦៧ Bruce Lee បានដាក់ឈ្មោះសិល្បៈក្បាច់គុនរបស់គាត់ថា Jeet Kune Do ដែលមានន័យថា រារាំងកណ្តាប់ដៃរបស់គូប្រជែង។ មានមនុស្សតិចណាស់ដែលដឹងថា ដំបូងឡើយគាត់មិនចង់ដាក់ឈ្មោះក្បាច់គុននេះឲ្យទៅជាឈ្មោះថេរនោះទេ ដោយគិតថា ការដាក់ឈ្មោះវានឹងកំណត់ការវិវឌ្ឍន៍របស់វា ហើយបង្វែរក្បាច់គុននេះទៅជាសាលាថេរ។ ប៉ុន្តែបើគ្មានឈ្មោះទេ ប្រព័ន្ធក្បាច់គុននេះពិបាកផ្សព្វផ្សាយ ដូច្នេះហើយទើបលោកសម្រេចចិត្តជ្រើសរើសឈ្មោះនេះតែម្ដងទៅ។
ការបង្កើត Jeet Kune Do របស់ Bruce Lee ក៏បណ្តាលឲ្យមានពាក្យចចាមអារ៉ាមថា គាត់ និងគ្រូ Ip Man មានជម្លោះ។ មនុស្សមួយចំនួនថែមទាំងហៅគាត់ថាជា ជនក្បត់ Wing Chun ដែលបង្កឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅក្នុងសហគមន៍សិល្បៈក្បាច់គុនហុងកុង។

ទោះបីជាយ៉ាងណា នៅពេលដែល Bruce Lee បានក្លាយជាតារាភាពយន្តក្បាច់គុនអន្តរជាតិ ពាក្យចចាមអារ៉ាមអំពីគាត់ និងគ្រូ បានប្រែក្លាយគ្នាទៅវិញទៅមកកាន់តែរីករាលដាល។ ដោយសារតែមមាញឹកនឹងការថតរឿងផង Bruce Lee មិនមានពេលច្រើនដើម្បីទៅលេង Ip Man ដែលនាំឲ្យមានអត្ថបទជាច្រើនចុះផ្សាយថា «Ip Man និង Bruce Lee មានការទាស់ទែងគ្នា ថែមទាំងកាត់ផ្តាច់ទំនាក់ទំនងគ្រូ និងសិស្សរបស់ពួកគេ» ។
ថ្វីបើយ៉ាងណា ដោយការពិតគឺថា Ip Man ជាមនុស្សដែលចេះអត់ឱនឲ្យបានច្រើន។ លោកមិនបានហាមអ្នកកាន់តាមលោកមិនឲ្យសិក្សានិកាយផ្សេងទៀតទេ។ ដើម្បីរំសាយពាក្យចចាមអារ៉ាម គ្រូ និងសិស្សបានផឹកតែជាមួយគ្នានៅភោជនីយដ្ឋានតាមផ្លូវដ៏ល្បីល្បាញមួយ។ បន្ទាប់ពីនោះមក រូបភាពរបស់គ្រូនិងសិស្សដើរជាមួយគ្នាបានបង្ហាញថាមិនមានការច្រណែនគ្នារវាងពួកគេទេ។
ទោះបីជាទំនាក់ទំនងរវាងគ្រូនិងសិស្សមិនមានភាពតឹងតែងក៏ដោយ ក៏ពួកគេក៏មិនមានភាពស្និទ្ធស្នាលដែរ។ Bruce Lee ជាបុរសអនុវត្តជាក់ស្តែងម្នាក់ដែលមានគំនិតរកស៊ីខ្លាំង ហើយតែងតែចង់នាំយកសិល្បៈក្បាច់គុនទៅកាន់ពិភពលោក។ ចំណែក Ip Man ជាអ្នកក្បាច់គុនសុទ្ធសាធ ដើរតាមទស្សនវិជ្ជាព្រះពុទ្ធសាសនា ហើយមិនចង់ធ្វើពាណិជ្ជកម្មក្បាច់គុនឡើយ។
បន្ទាប់ពីមានភាពល្បីល្បាញនៅក្នុងហូលីវូដ Bruce Lee ធ្លាប់មានបំណងអញ្ជើញ Ip Man ឲ្យចូលរួមក្នុងខ្សែភាពយន្តសិល្បៈក្បាច់គុនដើម្បីឱ្ឲ្យពួកគេអាចបង្ហាញខ្លួនជាមួយគ្នានៅលើអេក្រង់។ គាត់ជឿជាក់ថា នេះមិនត្រឹមតែជាឱកាសដើម្បីបង្ហាញការដឹងគុណចំពោះគ្រូប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់គ្រូកាន់តែទូលំទូលាយទៅកាន់ពិភពលោកផងដែរ។ ជាអកុសល បំណងប្រាថ្នានេះមិនអាចក្លាយជាការពិតបានទេ។
នៅឆ្នាំ ១៩៧២ Ip Man បានទទួលមរណភាពក្នុងអាយុ ៧៩ ឆ្នាំ។ នៅពេលនោះ Bruce Lee រវល់ថតរឿង ហើយមិនអាចចូលរួមពិធីបុណ្យសពបានទេ។ នេះបានក្លាយជាការសោកស្តាយដ៏ធំបំផុតមួយនៃជីវិតរបស់គាត់។ ទោះបីជាគាត់មិនអាចមកជួបគញនាជាលើកចុងក្រោយក៏ដោយ ប៉ុន្តែពេញមួយអាជីពរបស់គាត់ Bruce Lee តែងតែលើកឡើងពីគ្រូដោយការគោរព និងចាត់ទុក Wing Chun ជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងសិល្បៈក្បាច់គុនរបស់គាត់។ ជាអកុសល ត្រឹមតែមួយឆ្នាំបន្ទាប់ពីម្ចាស់ Ip Man បានទទួលមរណភាព លោក Bruce Lee ក៏បានទទួលមរណភាពភ្លាមៗផងដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២១ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


