ជីវិតកម្សាន្ដ
ព្រឹទ្ធាចារ្យសិល្បៈបុរាណលោកយាយ គិន យិន រងរបួសដោយសារពស់ចឹកកំពុងព្យាបាលនៅមន្ទីរពេទ្យ
ព្រឹទ្ធាចារ្យសិល្បៈផ្នែករបាំបុរាណ ឯកទេសល្ខោនពោលស្រីលោកយាយ គិន យិន បាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយសាររងរបួសព្រោះពស់ចឹកថ្មីៗមុននេះ។

ស្ថិតក្នុងអាយុ ៨៨ឆ្នាំ លោកយាយព្រឹទ្ធាចារ្យសិល្ប:បុរាណលោក គិន យិន បានចំណាយពេលវេលាស្ទើរពេញមួយជីវិតដើម្បីថែរក្សាសិល្បៈផ្នែករបាំពោលស្រី និងបានចែករំលែកផ្ទេរចំណេះដឹងទម្រង់សិល្បៈនេះ ដល់យុវជនជំនាន់ក្រោយដើម្បីបន្តរក្សាដំណែលមរតកសិល្បៈដូនតាខ្មែរ។
គួររំលឹកថា កាលជំនាន់លោកយាយហាត់រៀនឯកទេសល្ខោននេះ មានសិល្បការិនីសរុបចំនួន ២៨រូប មកដល់បច្ចុប្បន្ននេះនៅសល់តែ ២រូបប៉ុណ្ណោះ គឺលោកយាយព្រឹទ្ធាចារ្យជា មុត សម្ដែងជាតួអង្គនាយរោងសព្វថ្ងៃមានព្រះជន្ម ៩៥ឆ្នាំ និងលោកយាយផ្ទាល់ (គិន យិន) សម្ដែងជាតួអង្គយក្សមានព្រះជន្ម ៨៨ឆ្នាំ។
ដោយមើលឃើញពីស្ថានភាពជាក់ស្តែងលោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការតំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងលោក ហ៊ឺ វីរៈ សមាជិករដ្ឋសភា ក៏បានចុះសួរសុខទុក្ខដោយផ្ទាល់ដល់មន្ទីពេទ្យផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ទិត ថាវរិទ្ធ ក៏បានពាំនាំនូវការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និងបានប្រគល់ជូនថវិកាមួយចំនួន ដើម្បីសម្រាលបន្ទុកដល់ការព្យាបាល និងគោរពជូនពរលោកយាយព្រឹទ្ធាចារ្យឆាប់ជាស្បះស្បើយពីរោគាព្យាធិមានសុខភាពល្អប្រសើរឡើងវិញ។
សូមជម្រាមថា យោងតាមឯកសាស្រាវជ្រាវល្ខោនពោលស្រី គឺជាទម្រង់ល្ខោនច្រៀងរាំបុរាណមួយដែលមានលក្ខណៈស្រដៀងគ្នានឹងសិល្បៈល្ខោនក្បាច់បុរាណដែរ ទាំងតន្ត្រីប្រគំជូនល្ខោនទាំងសម្លៀកបំពាក់សំពត់ អាវស្បៃ មកុដ ក្បាំង ប្រដាប់ដៃជើង និងអ្នកសម្តែង គឺសុទ្ធតែស្រីទាំងអស់សូម្បីតែតួអង្គប្រុសក៏ដោយ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


