ព័ត៌មានជាតិ
តារាបូលីវូដឥណ្ឌា Gagan Malik ក្លាយជាទូតសុច្ឆន្ទៈប្រចាំក្រសួងទេសចរណ៍កម្ពុជា ជាផ្លូវការ
លោក GAGAN MALIK ប្រធានមូលនិធិ Gagan Malik Foundation ប្រទេសឥណ្ឌា និងជាតារា Bollywood ដ៏មានប្រជាប្រិយភាពក្នុងតួអង្គព្រះពុទ្ធ ទទួលបានការតែងតាំងជាទូតសុច្ឆន្ទៈជាផ្លូវការប្រចាំក្រសួងទេសចរណ៍កម្ពុជា ក្រោមកិច្ចផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ព្រមនិងសុវត្ថិភាពទេសចរពិតនៅកម្ពុជា នាពេលកន្លងមក។

ក្នុងឱកាសជំនួបកាលពីថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់ Gagan Malik ក្រោមការខិតខំប្រឹងប្រែងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា។
តួយ៉ាង ដោយមើលឃើញការខិតខំប្រឹងប្រែងផ្សព្វផ្សាយពីកម្ពុជា ទាំងវិស័យទេសចរណ៍ កត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សង្គម សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពទេសចរពិតនៅកម្ពុជា ដ៏ដូចជាផ្តល់ការគាំទ្រចំពោះគម្រោងកញ្ចប់ទស្សនកិច្ចថ្មីនេះលោក Gagan Malik ក៏ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈជាផ្លូវការ ប្រចាំក្រសួងទេសចរណ៍កម្ពុជា។


គួរជម្រាបថា លោក GAGAN Malik តារាបូលីវូដឥណ្ឌាដ៏ល្បី ដែលគេស្គាល់ថាជាតួអង្គសម្ដែងជាព្រះពុទ្ធ តែងបង្ហាញវត្តមានលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាស្ទើររាល់ឆ្នាំ និងបានពាំនាំសារដ៏ល្អពីសក្តានុពលកម្ពុជា ទៅកាន់ពិភពលោក។ ក្នុងដំណើររបស់លោកកន្លងមក មិនត្រឹមតែទស្សនាកន្លែងនានានៅកម្ពុជាប៉ុណ្ណោះទេ លោកក៏ផ្តោតជាសំខាន់ដល់ការលើកស្ទួយសាសនារបស់រដ្ឋផងដែរ។
ជាក់ស្តែង តារាបូលីវូដដ៏មានប្រជាប្រិយភាពក្នុងតួអង្គព្រះពុទ្ធរូបនេះ ក្នុងឱកាសទទួលស្វាគមន៍ពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា គ្រាទៅទស្សនានៅតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរថ្មីៗនេះ លោកបានផ្ញើសារទៅកាន់ពិភពលោក ដោយបើកបង្ហាញអំពីភាពសម្បូរបែបនៃទេសចរណ៍កម្ពុជា និងបង្ហាញពីកត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សង្គមពិតជាក់ស្តែងនៅកម្ពុជា ជាពិសេសអំពីទេសចរដែលកំពុងមកទស្សនាកម្សាន្ត ប្រកបដោយសុខសុវត្ថិភាព។
ដោយឡែក ក្នុងសិក្ខាសាលាស្តីពីទេសចរណ៍វប្បធម៌សាសនា ដែលមានអ្នកចូលរួមប្រមាណ ៥០០អង្គ/នាក់ ដោយមានព្រះសង្ឃមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ានផងនោះ លោក GAGAN Malik បានចែករំលែកចំណេះដឹង និងបទពិសោធទៅកាន់ព្រះសង្ឃ និងប្រតិបត្តិករទេសចរណ៍ ក្នុងការរៀបចំតំបន់ និងវត្តអារាម អនាម័យ និងបរិស្ថាន ដើម្បីទាក់ទាញទេសចរសាសនាផងដែរ។
មិនតែប៉ុណ្ណោះ លោកក៏បានបង្ហាញខ្លួនលើវិថីព្រះស៊ីសុវត្ថិ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ទស្សនាផលិតផលខ្មែរនៅផ្លូវថ្មើរជើងរាជធានីភ្នំពេញផងដែរ ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅពីទេសចរជាតិ និងអន្តរជាតិ ៕




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


