ជីវិតកម្សាន្ដ
តារាជើងចាស់កូរ៉េ Kim Jong Kook ប្រើលុយសុទ្ធទិញវីឡាប្រណីតនៅតំបន់តារាល្បីៗ
យោងតាមសេចក្តីរាយការណ៍មួយកាលពីថ្ងៃទី ០១ខែឧសភា ពីប្រភពឧស្សាហកម្មអចលនទ្រព្យ និងការិយាល័យចុះបញ្ជីរបស់តុលាការកំពូលប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា តារាចម្រៀង លោក Kim Jong Kook បានប្រើប្រាស់លុយសុទ្ធ ទិញវីឡាប្រណីតដ៏ធំមួយស្ថិតនៅក្នុងតំបន់ Nonhyeon-dong, Gangnam ដោយមានទំហំផ្ទៃដី ២៤៣ម៉ែត្រការ៉េ ក្នុងតម្លៃ ៦.២ ពាន់លានវ៉ុន (ប្រហែល ៤.៣២ លានដុល្លារ) កាលពីខែមុន។
អ្វីដែលធ្វើឲ្យគេញាក់សាច់ និងដាក់ការសន្និដ្ឋានដោយស្ងើចសរសើរ នៅត្រង់ថា វីឡាដែលតារាចម្រៀងប្រុសវ័យ ៤៩ឆ្នាំ បានទិញនោះ គឺប្រើប្រាស់សាច់ប្រាក់សុទ្ធទៅទិញ ព្រោះគ្មានការបញ្ចាំលើអចលនទ្រព្យឬប្រាក់កម្ចីពីធនាគារណាមួយឡើយ។

វីឡានេះទទួលបានការពេញចិត្តជាពិសេសដោយតារាល្បីៗ ដែលផ្តល់តម្លៃលើភាពឯកជន ដោយសារតែជញ្ជាំងផ្នែកខាងក្រៅត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញារាវរកចំនួនប្រាំស្រទាប់ ព្រមទាំងកាមេរ៉ា CCTV ប្រមាណ ១៨០គ្រាប់ បានដាក់នៅពាសពេញបរិវេណនៃអចលនទ្រព្យ ដែលធ្វើឲ្យវាពេញនិយមក្នុងចំណោមតារា និងសាជីវកម្មដែលផ្តល់អាទិភាពដល់ភាពឯកជនរបស់ពួកគេ។ សូម្បីតែ តារាសម្ដែងជួរមុខ ដូចជា Jang Geun Suk និង Lee Yo Won ក៏ត្រូវបានគេដឹងថារស់នៅក្នុងអគារដូចគ្នាដែរ។
តារាចម្រៀង Kim Jong-kook ត្រូវបានគេរាយការណ៍ថា បានទិញវីឡាប្រណីតសម្រាប់គោលបំណងផ្ទាល់ខ្លួន ហើយបច្ចុប្បន្នគាត់កំពុងរស់នៅក្នុងអគារមួយឈ្មោះថា Acro Hills Nonhyeon ក្នុង Nonhyeon-dong ជាមួយនឹងគម្រោងផ្លាស់ទៅផ្ទះថ្មីនៅខែមិថុនា។
Nonhyeon Apelbaum ដែលទើបទិញថ្មី គឺជាអគារវីឡាបែបទីក្រុងប្រណិត ដែលមានទីតាំងនៅ 260 Nonhyeon-dong, Gangnam ព្រមទាំងមានសមាជិកសរុប ៧៦ គ្រួសារ រស់នៅក្នុងអគារ។ នៅក្បែរនោះ មានស្ថានីយ៍ការិយាល័យ Hakdong និង Gangnam-gu (ខ្សែទី ៧) និងស្ថានីយ៍ Eonju និង Seonjeongneung (ខ្សែទី ៩) ក៏ល្អសម្រាប់ការដឹកជញ្ជូនផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


