ជីវិតកម្សាន្ដ
ក្រោយផ្ទុះរឿងអាស្រូវ Kim Soo Hyun ប្រឈមបណ្តឹងទារសំណងរាប់លានដុល្លារ ពីក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម
ក្រុមហ៊ុនចំនួនពីរដែលមានកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយតារាសម្ដែងជួរមុខកូរ៉េ លោក Kim Soo Hyun បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងតារាសម្បូររឿងអាស្រូវរូបនេះ និងភ្នាក់ងារកម្សាន្តរបស់លោកគឺ GOLD MEDALIST ដោយទាមទារសំណងត្រឡប់មកវិញនៃថ្លៃគំរូ និងការខូចខាត ដែលបង្កឡើងដោយតារាប្រុសនាពេលកន្លងមក។

យោងតាមប្រភពនៅក្រុមហ៊ុនច្បាប់កាលពីថ្ងៃទី ២៨ ខែមេសា ក្រុមហ៊ុនពីរនោះត្រូវបានគេហៅកាត់ថា «A និង B»បានដាក់ពាក្យបណ្តឹងទាមទារនូវទឹកប្រាក់ ដែលត្រូវបានគេរាយការណ៍ថា មានលើសពី ៣ ពាន់លានវ៉ុន ( ២លានដុល្លារ) ឯណោះ។ ក្រៅពីក្រុមហ៊ុនទាំងពីរនេះ អ្នកផ្សាយពាណិជ្ជកម្មផ្សេងទៀត ក៏ត្រូវគេរំពឹងថានឹងចូលរួមក្នុងសមរភូមិផ្លូវច្បាប់នេះកាន់តែច្រើនដែរ។
មិនតែប៉ុណ្ណោះ ផ្នែកតាមប្រភពដដែលបានបញ្ចាក់ថា ក្រុមហ៊ុន C ក៏កំពុងពិចារណាដាក់ពាក្យបណ្តឹងប្រឆាំងនឹងតារាសម្ដែងវ័យ៣៧ឆ្នាំ ដោយលើកឡើងពីការរំលោភលើទំនុកចិត្តជាហេតុផលសម្រាប់ការបញ្ចប់កិច្ចសន្យាផ្សាយពាណិជ្ជកម្មរបស់ពួកគេ និងស្វែងរកការត្រឡប់មកវិញនូវថ្លៃបង្ហាញម៉ូដ ឬការពិន័យ។
មេធាវីផ្នែកកម្សាន្ត Park Sung Woo មកពីក្រុមហ៊ុន Woori Law Firm បានពន្យល់ថា យោងតាមរបាយការណ៍ របស់ឧស្សាហកម្មនេះ តួឯកកូរ៉េក្នុងរឿង «Real» ក៏បានចុះកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយម៉ាកយីហោប្រហែល១៥ ដោយកិច្ចសន្យាក្នុងស្រុកនីមួយៗត្រូវបានគេរាយការណ៍ថា មានតម្លៃប្រហែល ១ ទៅ ១.២ ពាន់លានវ៉ុនឯណោះ។
លោកមេធាវីថែមទាំងគូសបញ្ចាក់បន្ថែមថា ជាធម្មតាអ្នកផ្សាយពាណិជ្ជកម្មព្យាយាមចៀសវាងការប្តឹងផ្តល់ជាសាធារណៈនូវគំរូដំបូង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលព័ត៌មាននៃបណ្តឹងមួយលេចចេញមក វាទំនងជាថា អ្នកផ្សាយពាណិជ្ជកម្មផ្សេងទៀតកាន់តែច្រើននឹងធ្វើតាមគ្នាដែរ។ ដោយផ្អែកលើតួលេខទាំងនេះ ចំនួនទឹកប្រាក់សរុបដែលពាក់ព័ន្ធក្នុងបណ្តឹងអាចមានសក្តានុពលលើសពី១០ពាន់លានវ៉ុន។
យ៉ាងណាមិញ ចាប់តាំងពីផ្ទុះរឿងអាស្រូវស្នេហាជាមួយអតីតតារាសម្ដែង Kim Sae Ron កាលពីជាង២ខែមុន ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានងាកមកចាប់អារម្មណ៍នឹងតារាប្រុស ដោយសុំឲ្យបកស្រាយលម្អិតអំពីទំនាក់ទំនងកាលពីនាងនៅជាអនីតិជននៅឡើយ។
ប៉ុន្តែកាលណោះ លោកនិងភ្នាក់ងារកម្សាន្តផ្ទាល់ខ្លូន បានចេញមុខបដិសេធដាច់អហង្ការថា ពុំមានការពាក់ព័ន្ធនឹង Kim Sae Ron សូម្បីតែបន្តិចណាឡើយ។ ទោះបីយាងណាក៏ដោយ បន្ទាប់ពីភស្តុតាងលេចធ្លាយជាបន្តបន្ទាប់ កេរ្តិ៍ឈ្មោះរបស់តារាប្រុសរូបនេះកាន់់តែដុនដាបទៅ ហើយពេលនោះលោកបានប្រឈមបញ្ហាធំក្នុងអាជីព នោះគឺត្រូវគេដកកិច្ចសន្យាចោលខ្ទេច ក្រោយសន្និសីទចប់ភ្លាមៗ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាចិនល្បីអាក្រក់ខាងរំលោភច្រើនករណី លោក Kris Wu ប្រឈមនឹងរឿងក្ដីក្ដាំបន្ថែមទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


