Connect with us

ជីវិតកម្សាន្ដ

តារាជើងចាស់​កូរ៉េ​ លោក Choi Jung Woo ទទួលមរណភាពក្នុងវ័យ៦៩ឆ្នាំ

បានផុស

នៅ

នៅ​រសៀល​ថ្ងៃ​ទី ២៧ខែ​ឧសភា ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ជាច្រើន បាន​រាយការណ៍​​អំពី​មរណភាព​របស់​តារា​សម្ដែង Choi Jung Woo។ យោងតាមសារព័ត៌មាន ​​Chosun បានឲ្យដឹងថា តួសម្តែងក្នុងរឿង «City Hunter» បានទទួលមរណភាពក្នុងអាយុ ៦៩ឆ្នាំ។ ចំពោះមូលហេតុនៃការស្លាប់របស់លោក មិនត្រូវបានប្រកាសឲ្យដឹង​នៅ​ឡើយ។

លោក Choi Jung Woo។ Photo/S: Screengrab K-drama on Facebook
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម Bless ENT ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្តែងបានបញ្ជាក់ពីព័ត៌មានខាងលើនេះ តាមរយៈគណនី​ផ្ទាល់ខ្លួន​ ហើយថែមទាំងបញ្ចាក់ទៀតថា កាលពីថ្មីៗនេះ សុខភាពរបស់តារាសម្តែងជើងចាស់​កូរ៉េ មានសភាពធម្មតា​ទេ ដោយ​​មិនមានជំងឺអ្វីពីកំណើត​គួរ​ឲ្យ​កត់សម្គាល់​នោះទេ។ ប៉ុន្តែថា តារាសម្តែងបានតស៊ូជាមួយជំងឺរ៉ាំរ៉ៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៃជីវិតរបស់គាត់។

ពិធីបុណ្យ​សពរបស់លោក Choi Jung Woo នឹងធ្វើឡើងនៅមន្ទីរពេទ្យ Gimpo Woori Funeral Home នៅថ្ងៃទី ២៩ ខែឧសភា។ មរណភាព​របស់តារាប្រុសបាន​ធ្វើ​ឲ្យសាធារណជន​មាន​ការ​តក់ស្លុត និង​ខូច​ចិត្ត។ មុន​ពេល​ស្លាប់ តារា​សម្ដែង​នៅ​តែ​តាំង​ចិត្ត​ផលិត​ភាពយន្ត។ នៅលើបណ្ដាញសង្គម ទស្សនិកជនបានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ដែល​ជា​ការ​សម្ដែងការដឹងគុណចំពោះការចូលរួមចំណែកសិល្បៈរបស់តារាសម្ដែង និងជូនពរលោកបានទៅកាន់សុគតិភព។

លោក Choi Jung Woo កើតក្នុងឆ្នាំ ១៩៥៧ គឺជាតារាសម្តែងដែលត្រូវគេចងចាំ ដោយមនុស្សគ្រប់គ្នានៅក្នុងកម្មវិធីកូរ៉េ។ លោក​ចាប់​ផ្ដើម​អាជីព​សម្ដែងដំបូង​ក្នុង​ឆ្នាំ ១៩៧៥ ហើយ​មាន​ការ​ថត​ភាពយន្ត​យ៉ាង​ច្រើន​ពី​ទូរទស្សន៍​ដល់​ភាពយន្ត។

ក្នុងចំណោមនោះការសម្ដែងរបស់លោកនៅក្នុងរឿងល្បីៗដូចជា «City Hunter (ជាមួយតារាប្រុស Lee Min Ho, Park Min Young), Legend of the Blue Sea (ដើរតួជាឪពុករបស់ Lee Min Ho), Doctor Stranger (ជាមួយ Lee Jong Suk, Kang So Ra) ឬ Master’s Sun (So Ji Suk, Gong Hyo Jin)» ការស្លាប់របស់ Choi Jung Woo ត្រូវបានចាត់ទុកថាជាការបាត់បង់ដ៏អស្ចារ្យសម្រាប់កម្មវិធីកូរ៉េ។

អាជីព​ទូរទស្សន៍​របស់ Choi Jung Woo គឺ​មានមិន​តិច​ដែរ​។ គាត់បានបន្សល់ទុកនូវសញ្ញាសម្គាល់នៅក្នុងគម្រោងជាច្រើនដូចជា៖ Love To Death, Strongest Chil Woo, Painter of the Wind, Brilliant Legacy, God’s Quiz, Deep Rooted Tree, Chief of Staff Season 2 និង Call It Love ជាដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មានរហស្សនាមជា «ស្តេច K-pop» តើ​ដឹងទេថា កាល​​ពីក្មេង G-Dragon វីវក់នឹង​តន្រ្តីកម្រិតណា?​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម